ញ៉ាំបន្លែ និងផ្លែឈើ អាយុកាន់តែវែង
ការសិក្សាមួយរបស់ Imperial College London បានគណនាថាទម្លាប់នៃការទទួលទានអាចបញ្ជៀសការស្លាប់មុនអាយុបានរហូតដល់ 7.8 លាននាក់
ក្នុងមួយឆ្នាំ។ ក្រុមស្រាវជ្រាវនេះក៏បានកំណត់បន្លែ និងផ្លែឈើ ដែលអាចកាត់បន្ថយអត្រាប្រឈមនឹងជម្ងឺមហារីក និងជម្ងឺបេះដូងបានទៀតផង។
ក្នុងមួយឆ្នាំ។ ក្រុមស្រាវជ្រាវនេះក៏បានកំណត់បន្លែ និងផ្លែឈើ ដែលអាចកាត់បន្ថយអត្រាប្រឈមនឹងជម្ងឺមហារីក និងជម្ងឺបេះដូងបានទៀតផង។
ការវិភាគបានបង្ហាញថា ទោះបីជាបរិមាណតិចតួច ក៏វាមានប្រយោជន៍សម្រាប់សុខភាពដែរ។ មុខម្ហូបដែលមានបរិមាណ 80 ក្រាម នៃបន្លែ ឬផ្លែឈើ
ដែលរួមមានផ្លែចេក សារី ស្ពៃ ឬសណ្តែក។
ដែលរួមមានផ្លែចេក សារី ស្ពៃ ឬសណ្តែក។
ការសនិ្នដ្ឋានត្រូវបានសម្រេចចេញពីទិន្នន័យ ដែលបានមកពីការសិក្សាចំនួន 95 ករណីខុសៗគ្នា ដែលធ្វើការសិក្សារលើទម្លាប់ញ៉ាំអាហាររបស់
មនុស្សចំនួន 2 លាននាក់។
មនុស្សចំនួន 2 លាននាក់។
របបអាហារដែលជួយកាត់បន្ថយអត្រាប្រឈមនឹងជម្ងឺមហារីករួមមាន៖
- បន្លែបៃតង ដូចជាស្ពៃខៀវ
- បន្លែពណ៌លឿង ដូចជាម្ទេស
- បន្លែអំបូរផ្កាស្ពៃ ដូចជាផ្កាខាត់ណា
របបអាហារដែលជួយកាត់បន្ថយអត្រាជម្ងឺបេះដូង រួមមាន៖
- ផ្លែប៉ោម
- ផ្លែសារី
- ផ្លែក្រូច
- បន្លែមានស្លឹកពណ៌បៃតង ដូចជាសាឡាដ
- បន្លែអំបូរផ្កាស្ពៃ
Harriet Micallef មកពីទីក្រុង Chippenham បាននិយាយថានាងតែងគ្រប់គ្រងរបបអាហារ ដែលមានរួមបញ្ចូលបន្លែ និងផ្លែឈើជារៀងរាល់ថ្ងៃ
ហើយនាងនិយាយថា នាងទទួលទានច្រើន ប៉ុន្តែនាងមិនដែលទទួលទានអាហារដោយគ្មានបន្លែ ឬសាឡាដទេ។ នាងចាប់ផ្តើមអាហារពេលព្រឹក
ជាមួយពងទានចៀន ជាមួយនឹងបន្លែ ដែលមានស្ពៃខៀវ ផ្លែប័រ ឬប៉េងប៉ោះ។ សម្រាប់អាហារថ្ងៃត្រង់ ក៏នាងទទួលទានញាំបន្លែ ចំណែកនៅពេលយប់
ភាគច្រើននាងញ៉ាំអាហារបែបឆា ចៀន ឬ ចំហុយ។ អាហារសម្រន់របស់នាងក្នុងអំឡុងពេលថ្ងៃ រួមមានផ្លែឈើក្រឡុក ឬ ម្ទេសជ្រលក់ជាមួយទឹកជ្រលក់។
នាងបន្ថែមថា អាហារទាំងនោះពិតជាផ្តល់នូវសុខភាពល្អ ហើយនាងណែនាំឱ្យអ្នកទទួលទានអាហារដែលមានពណ៌ចម្រុះ ដែលល្អសម្រាប់សុខភាពរបស់អ្នក។

លទ្ធផលនៃការសិក្សា ត្រូវបានចេញផ្សាយនៅលើសារព័ត៌មាន International Journal of Epidemiology ដែលមានភ្ជាប់នូវកត្តាដែលបណ្តាល
ឱ្យប្រឈមនឹងការស្លាប់មុនអាយុផងដែរ។
ឱ្យប្រឈមនឹងការស្លាប់មុនអាយុផងដែរ។
ការប្រៀបធៀបជាមួយការទទួលទាន ដោយមិនមានវត្តមានបន្លែ ឬផ្លែឈើ ក្នុងមួយថ្ងៃបានបង្ហាញថា៖
- បរិមាណ 200 ក្រាម កាត់បន្ថយអត្រាប្រឈមនឹងជម្ងឺសរសៃឈាមបេះដូងបាន 13% តែក្នុងបរិមាណ 800 ក្រាម អាចកាត់បន្ថយ
- បានរហូតដល់ 28%
- បរិមាណ 200 ក្រាម កាត់បន្ថយអត្រាប្រឈមនឹងជម្ងឺមហារីកបាន 4% តែក្នុងបរិមាណ 800 ក្រាម អាចកាត់បន្ថយបាន 13%
- បរិមាណ 200 ក្រាម កាត់បន្ថយអត្រាស្លាប់មុនអាយុបាន 15% ខណៈបរិមាណ 800 ក្រាម កាត់បន្ថយបាន 31%។
អ្នកស្រាវជ្រាវមិនដឹងច្បាស់ថា តើការទទួលទានបន្លែ និងផ្លែឈើកាន់តែច្រើន នឹងធ្វើឱ្យសុខភាពកាន់តែប្រសើរឬអត់ទេ ដោយសារពួកគេមានភស្តុតាងតិចតួច។
វេជ្ជបណ្ឌិត Dagfinn Aune ជាសមាជិកម្នាក់នៅក្នុងក្រុមសា្រវជ្រាវបាននិយាយថា បន្លែ និងផ្លែឈើ អាចកាត់បន្ថយកម្រិតកូឡេស្តេរ៉ូល បញ្ហាសម្ពាធឈាម
និងជួយពង្រឹងសុខភាពប្រព័ន្ធសរសៃឈាម និងប្រព័ន្ធភាពស៊ាំ។ នេះអាចដោយសារបន្លែ និងផ្លែឈើមានផ្ទុកនូវសារធាតុចិញ្ចឹមខ្ពស់ ដូចជាសារធាតុប្រឆាំង
អុកស៊ីតកម្ម ដែលអាចជួយកាត់បន្ថយការបំផ្លាញប្រព័ន្ធ DNA និងអាចជួយកាត់បន្ថយអត្រាជម្ងឺមហារីកផងដែរ។ ប៉ុន្តែមនុស្សភាគច្រើននៅតែទទួលទានអាហារ
ក្នុងកម្រិត 400 ក្រាមក្នុងមួយថ្ងៃ តាមការណែនាំរបស់អង្គការសុខភាពពិភពលោក។ លោកវេជ្ជបណ្ឌិតបន្តថា ការស្វែងរកឃើញនៅក្នុងការសិក្សានេះ
មិនមែនមានន័យថាអ្នកត្រូវផ្លាស់ប្តូរបរិមាណ 400 ក្រាមនោះទេ ប៉ុន្តែការសិក្សានេះបញ្ជាក់ថាការទទួលទានបន្លែ ឬផ្លែឈើកាន់តែច្រើនកាន់តែប្រសើរចំពោះសុខភាព។

វេជ្ជបណ្ឌិ Alison Tedstone ប្រធានផ្នែកចំណីអាហារនៅ Public Health England បាននិយាយថា បរិមាណ 400 ក្រាមក្នុងមួយថ្ងៃ គឺជាមូលដ្ឋានគ្រឹះ
នៃរបបអាហារ ដែលមានតុល្យភាពសម្រាប់សុខភាព ដែលវាអាចជួយអ្នកបញ្ចៀសជម្ងឺជាច្រើនប្រភេទផងដែរ។ ខណៈដែលការទទួលទាន បន្លែ និងផ្លែឈើ
កាន់តែច្រើន ក៏នឹងជួយពង្រឹងសុខភាពកាន់តែល្អប្រសើរផងដែរ៕
នៃរបបអាហារ ដែលមានតុល្យភាពសម្រាប់សុខភាព ដែលវាអាចជួយអ្នកបញ្ចៀសជម្ងឺជាច្រើនប្រភេទផងដែរ។ ខណៈដែលការទទួលទាន បន្លែ និងផ្លែឈើ
កាន់តែច្រើន ក៏នឹងជួយពង្រឹងសុខភាពកាន់តែល្អប្រសើរផងដែរ៕
No comments:
Post a Comment