About Me

THIS SITE IS UNDER CONSTRUCTION

Thursday, March 21, 2019

ពេលយប់មុនចូលគេង ត្រូវធ្វើអ្វីខ្លះ? មិនត្រូវធ្វើអ្វីខ្លះ?

១. ត្រូវដុសជើង
ក្រៅពីងូតទឹកហើយ អ្នកគួរដុសសម្អាត ប្រអប់ជើងទាំងពីរ។ ការដុសសម្អាតជើង ដោយប្រើច្រាស់ដុសជើងប្រៀបដូចកា រម៉ាស្សាដែរ ដែលនេះអាចរំញោច ដល់សរសៃប្រសាទ នៅក្នុងសារពាង្គកាយ។
២. ត្រូវតាំងសមាធិ
គ្រាន់តែអង្គុយពែនភ្នែន បិទភ្នែក ហើយផ្ចង់អារម្មណ៍ លើដង្ហើមចេញចូលរបស់អ្នកប្រមាណជា ១៥នាទី អ្នកនឹងឃើញលទ្ធផលភ្លាមៗថា អ្នកមានអារម្មណ៍ស្ងប់ និងស្រាកស្រាន្ត ពីទុក្ខកង្វល់ និងការនឿយហត់ទាំងឡាយកាលពីថ្ងៃ។
៣. ត្រូវលុបមុខ
ការលុបលាងមុខ នឹងទឹកក្តៅឧណ្ហៗ មុនពេលចូលគេងយប់ មានផលប្រយោជន៍៖
  • ជួយសម្អាតជាតិខ្លាញ់ និងធូលីចេញពីផ្ទៃមុខ។
  • បើអ្នកត្រូវលាបឡេ ធ្វើបែបនេះនឹងផ្តល់ផលល្អ នាំឲ្យប្រសិទ្ធភាពរបស់ឡេកាន់តែប្រសើរឡើង។

៤. ត្រូវពាក់ស្រោមដៃ ស្រោមជើង
ពេលអ្នកគេងមួយយប់ ហើយភ្ញាក់នៅពេលព្រឹក តើអ្នកមានសង្កេតឃើញ ឬទេថាបាតដៃរបស់អ្នកឡើងរឹងគ្រើម។ នេះមកពីពេលយប់មានភាពត្រជាក់ ហើយអ្នកហាលដៃទាំងពីររបស់អ្នកអស់មួយយប់ វាប្រាកដជាធ្វើឲ្យដៃគ្រើមដូច្នេះហើយ។ ហេតុនេះ អ្នកគួរពាក់ស្រោមដៃ ដើមី្បការពារពីអាកាសធាតុត្រជាក់។ សាកល្បងទៅមើល៍ ព្រឹកឡើងអ្នកនឹងឃើញថា បាតដៃទាំងពីររបស់អ្នកទន់គួរឲ្យចង់ស្ទាបអង្អែល។
មិនត្រឹមតែស្រោមដៃទេ អ្នកគួរពាក់ស្រោមជើងដែរ។ ដូចបានរៀបរាប់ពីខាងលើថា ពេលយប់ត្រជាក់ ដូច្នេះអ្នកត្រូវការពារដោយពាក់ស្រោមជើង ទីមួយការពារកុំឲ្យត្រជាក់ខ្លាំងក្លាយ ទៅជាផ្តាសាយ ទីពីរដើមី្បកុំឲ្យបាតជើងរឹងគគ្រាត។
៥. មិនត្រូវហាត់ប្រាណ
មុនចូលដំណេកបីម៉ោង អ្នកមិនគួរហាត់ប្រាណទេ ព្រោះការហាត់ប្រាណ និងធ្វើចលនាអំឡុងនោះ ធ្វើឲ្យអ្នកក្រគេងលក់។
៦. មិនត្រូវបរិភោគទឹក
អ្នកគួរបរិភោគទឹកច្រើននៅពេលព្រឹក និងពេលថ្ងៃ។ ចាប់ពីល្ងាចទៅ អ្នកគួរកុំបរិភោគទឹកច្រើនអី ព្រោះវាអាចរំខានដំណេករបស់អ្នក។ ចំពោះអ្នកញ៉ាំទឹកដោះគោពេលយប់ គួរតែបរិភោគមុនចូល ២ ទៅ ៣ម៉ោង នោះនឹងមិននាំឲ្យរំខានដំណេកឡើយ។
៧. មិនត្រូវ បរិភោគអាហារ
ដូចជាទឹកដែរ អ្នកមិនគួរបរិភោគអាហារ និងចំណីច្រើនទេ នៅពេលយប់ ព្រោះវានាំឲ្យអ្នកគេងមិនលក់ ហើយប៉ះពាល់ក្រពះទៀតផង។
៨. មិនត្រូវគិតច្រើន
រឿងការងារ រឿងផ្ទះសម្បែង រឿងលុយកាក់ រឿងក្រុមគ្រួសារកូនចៅ អ្នកគួរបំភ្លេចចោល កុំយកមកគិតនៅពេលចូលដំណេក។ ការគិតច្រើននាំឲ្យអារម្មណ៍ស្មុគស្មាញ បណ្តាលឲ្យអ្នកគេងមិនលក់ ឬគេងលក់តែមិនស្កប់ស្កល់ ធ្វើឲ្យអ្នកយល់សប្តិ ភ្ញាក់ឡើងពេលព្រឹកឈឺក្បាល អស់កម្លាំង ងោកងុយ។
៨ ចំណុចខាងលើនេះ គឺដើមី្បឲ្យអ្នកភ្ញាក់ឡើងពីដំណេកនៅពេលព្រឹក មុខស្រស់ថ្លា រង្វង់ភ្នែកមិនខ្មៅ មានកម្លាំងកំហែង និងស្រស់ស្រាយ។ បើអ្នកធ្វើកិច្ចការត្រូវនៅពេលយប់ នោះព្រឹកឡើង អ្នកនឹងមានអារម្មណ៍វិជ្ជមាន។ បើអ្នកប្រព្រឹត្តមិនល្អរំខានដំណេក នៅពេលព្រឹក អ្នកនឹងមើលឃើញ មុខរបស់អ្នកស្លក់ ខ្សោយ និងគ្មានភាពទាក់ទាញ។
អ្នកត្រូវសម្រេចចិត្តដោយខ្លួនឯងហើយ តើចង់បានមុខដូចម្តេច នៅពេលព្រឹក៕

No comments:

CASINO





MOBILE MAGAZINE