


នៅ សល់តែប៉ុន្មានខែទៀតទេ សិស្សានុសិស្សថ្នាក់ទី១២ នឹងប្រឡងបញ្ចប់ទុតិយភូមិដើម្បីបន្ដទៅសាកលវិទ្យាល័យ។ តើអ្នកបានត្រៀមខ្លួនហើយឬនៅ? ខ្ញុំសូមចែករំលែកបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំមួយចំនួន។ ឈានជើងចូលថ្នាក់មហាវិទ្យាល័យភ្លាម រឿងដំបូងដែលត្រូវធ្វើ គឺអ្នកត្រូវពង្រឹងចំណេះវិជ្ជាតាមរយៈការអានសៀវភៅឲ្យបានច្រើន និងខិតខំសន្សំពិន្ទុឲ្យខ្ពស់ដើម្បីទទួលបាននូវអាហារូបករណ៍ទៅ សិក្សានៅបរទេស។ អ្នកក៏មិនត្រូវភ្លេចចូលរួមការងារសង្គម តាមរយៈការងារស្ម័គ្រចិត្ដខ្លីៗ ហើយចេះចាប់យកឱកាសនៃការផ្លាស់ប្ដូរការសិក្សានៅបរទេសដែល ឧបត្ថម្ភដោយស្ថាប័ននានា។ នៅពេលដែលទៅកាន់ពិភពខាងក្រៅ ចាំបាច់អ្នកត្រូវតែចេះភាសាអង់គ្លេស កុំព្យូទ័រ និងការរៀបចំស៊ីវី(ប្រវត្ដិរូបសង្ខេប) ជាដើម៕

ថ្វីដ្បិត តែគ្មានពេលទំនេរពីការសិក្សា ឬការងារក៏ដោយ ក៏មិត្ដនារីទាំងអស់កុំបណ្ដោយឲ្យរូបរាងរបស់អ្នកប្រែជាធាត់ កន្ទ្រលដែលពិបាកនឹងស៊កសម្លៀកបំពាក់អ្វីឲ្យស័ក្ដិសមឲ្យសោះ។ អ្នកអាចទទួលបានរាងដ៏ស្រស់ស្អាតដោយត្រូវកាត់បន្ថយការ ទទួលទានអាហារពេលព្រឹក និងពេលល្ងាច ឬក៏អាចជំនួសដោយការញ៉ាំផ្លែចេក ប៉ុន្ដែមិនត្រូវបង្អត់អាហារថ្ងៃត្រង់ឡើយ ពីព្រោះវាជាអាហារដ៏សំខាន់។ អ្នកអាចទទួលទានទឹកតែក្ដៅជាប្រចាំ ពីព្រោះទឹកតែក្ដៅជួយកាត់សម្រកជាតិខ្លាញ់ ជាពិសេសខ្លាញ់លើក្បាលពោះ។ សូមមិត្ដនារីសាកល្បងអនុវត្ដបែបនេះជារៀងរាល់ថ្ងៃ វាអាចជួយឲ្យអ្នកទទួលបាននូវរូបរាងស្រស់ស្អាតយ៉ាងឆាប់រហ័ស៕

ភាព មមាញឹកនឹងការសិក្សា ឬក៏ការងារ និងធ្វើដំណើរក្រោមកម្ដៅព្រះអាទិត្យ អាចធ្វើឲ្យស្បែកមិត្ដនារីរបស់យើងប្រែខ្មៅស្រអាប់។ សូមកុំព្រួយបារម្ភអី! ចូរសាកល្បងអនុវត្ដវិធីងាយៗតាមបែបធម្មជាតិដើម្បីស្បែកស្រស់ថ្លា និងមិនប៉ះពាល់ដល់សុខភាព។ ជាដំបូង អ្នកគ្រាន់តែស្វែងរកគ្រឿងផ្សំមួយចំនួនដូចជា ម្សៅរមៀត ម្សៅទឹកដោះគោ ទឹកឃ្មុំ និងក្រូចពោធិ៍សាត់។ បន្ទាប់មក លាយម្សៅរមៀត ម្សៅទឹកដោះគោ និងទឹកឃ្មុំចូលគ្នាឲ្យបានសព្វល្អ។ រឿងសំខាន់បំផុតទី១ អ្នកត្រូវងូតទឹកសម្អាតកាយជាមុន រួចសឹមប្រើក្រូចពោធិ៍សាត់មកខាត់សម្អាតស្បែកបន្ថែមដើម្បីបើក រន្ធរោម និងជម្រះធូលី។ ទីបំផុត អ្នកគ្រាន់តែយកគ្រឿងផ្សំដែលលាយបញ្ចូលគ្នាខាងលើ មកបំពោកលាបឲ្យសព្វពេញខ្លួន រួចទុករយៈពេល១៥-២០នាទី សឹមងូតទឹកជម្រះកាយជាការស្រេច៕

ភាព ក្លាហាន ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប ជាពិសេស មិត្ដៗយុវវ័យដែលកំពុងតែស្ថិតក្នុងវ័យសិក្សា។ តាមរយៈបទពិសោធរបស់ខ្លួនខ្ញុំ ផ្ទាល់ ភាពក្លាហានបានជំរុញរូបខ្ញុំឲ្យមានទំនាក់ទំនងល្អ និងអាចបង្កើនភាពស្និទ្ធស្នាលជាមួយមិត្ដភក្ដិ ដទៃទៀត តាមរយៈការចូលរួមសកម្មភាពផ្សេងៗនៅសាលារៀន។ លើសពីនេះទៅទៀត តាមរយៈភាពក្លាហានចង់ដឹង ចង់អនុវត្ដរបស់ខ្ញុំ ទើបខ្ញុំអាចទទួលបាននូវបទពិសោធ និងចំណេះដឹងបន្ថែម។ ដូចគ្នានេះដែរ អ្នកត្រូវពង្រឹងភាពក្លាហានដើម្បីអូសទាញការចូលចិត្ដពីអ្នកដទៃ និងអាចចាប់យកឱកាសមាស ដែលនាំឲ្យរូបអ្នកទទួលបានភាពជោគជ័យក្នុងឆាកជីវិត៕
No comments:
Post a Comment