About Me

THIS SITE IS UNDER CONSTRUCTION

Sunday, November 18, 2012

កា​រ​ងា​រ​​វេ​ន​​យ​ប់​​ទា​ក់​ទ​ង​​ជំ​ងឺ​ម​ហា​រី​ក​​?

 
ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការផ្សារភ្ជាប់គ្នារវាងការប្តូរវេនការងារនៅពេលយប់ និងការកើនឡើងហានិភ័យនៃជំងឺមហារីក, អាចប្រហែលដោយសារការថយចុះចង្វាក់មួយរបស់អរម៉ូនករទីស៊ុល (circadian rythms) ឬថយចុះកម្រិតមេឡាតូនីននៅក្នុងឈាម។ ការស្រាវជ្រាវទាំងនោះមិនបង្ហាញថា ការប្តូរវេនការងារបណ្តាលអោយកើតជំងឺមហារីកនោះទេ។ ជាការពិត, ការស្រាវជ្រាវបានផ្សារភ្ជាប់ការប្តូរវេនការងារ និងជំងឺមហារីកមានដែនកំណត់ខ្លាំង ដែលរួមមាន ការលំបាកគ្រប់គ្រងកត្តាហានិភ័យនៃជំងឺមហារីកដូចជាការជក់បារីជាដើម។
ប្រសិនបើអ្នកធ្វើការប្តូរវេននៅពេលយប់, ប្តូរវេនទៅកាន់ពេលថ្ងៃវិញហាក់ដូចជាមិនធ្វើអោយប្រែប្រួលដល់ ហានិភ័យនៃជំងឺមហារីកទាំងអស់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ, អ្នកអាចប្រើប្រាស់វិធីដូចខាងក្រោមដើម្បីជួយការពារជំងឺមហារីក។ ឧទាហរណ៍ៈ

-       សូមកុំជក់បារី
-       ញ៉ាំអាហារដែលផ្តល់នូវសុខភាព
-       រក្សាទម្ងន់
-       ធ្វើលំហាត់ប្រាណប្រចាំថ្ងៃ
-       ការពារខ្លួនអ្នកពីកម្តៅថ្ងៃ
-       ប្រសិនបើអ្នកផឹកស្រា, សូមកំណត់នូវការផឹក
-       សូមសួរគ្រូពេទ្យអំពីវ៉ាក់សាំងសម្រាប់ការឆ្លងមេរោគវីរុសមួយចំនួនដូចជា មេរោគរលាកថ្លើមប្រភេទ B និង HPV
សូមចាំនូវភាពចាំបាច់នៃការពិនិត្យជាទៀងទាត់ និងតាមដានសម្រាប់ប្រភេទនានានៃជំងឺមហារីក។ ការរកឃើញដំបូងបង្កើនឪកាសនៃការព្យាបាលបានជោគជ័យ៕

No comments:

CASINO





MOBILE MAGAZINE