About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, November 27, 2012

ចំណុច​សំខាន់ៗ​ធ្វើ​ឱ្យ​ទំនាក់​ទំនង​ស្នេហា​កាន់​តែ​យូរ​អង្វែង

1- ភាព​ជឿ​ជាក់៖ លោក​អ្នក​ត្រូវ​តែ​ជឿ​ជាក់​លើ​មនុស្ស​ដែល​លោក​អ្នក​កំពុង​តែ​មាន​ទំនាក់​ ទំនង​ជាមួយ។ ជា​ធម្មតា​ទេ​ កាល​ណា​មនុស្ស​យើង​ចេះ​ជឿ​ជាក់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​គ្មាន​បញ្ហា​អ្វី​អាច​មក​រំខាន និង​បំផ្លាញ​ទំនាក់​ទំនង​ស្នេហា​ឡើយ។ ហើយ​ការ​ជឿ​ជាក់​នេះ គឺ​ជា​ចំណុច​សំខាន់​មួយ​ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​តែ​មាន។ ជា​មួយ​គ្នា​នេះ​ដែរ បើ​គេ​ជឿ​ជាក់​មក​លើ​យើង យើង​ត្រូវ​តែ​មាន​ភាព​ស្មោះ​ត្រង់ បើ​មិន​ដូច្នោះ​ទេ គ្មាន​អ្នក​ណា​អាច​ទ្រាំ​ឱ្យ​យើង​បោក​ប្រាស​ឡើយ។
2- ការ​គោរព៖ លោក​អ្នក​គួរ​តែ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​គោរព គឺ​បង្ហាញ​ថា មនុស្ស​មាន​សិទ្ធិ​
ដូច​គ្នា គោរព​ដោយ​ផ្ដល់​កិត្តិយស​ឱ្យ​ ផ្ដល់​ក្ដី​ស្រឡាញ់ និង​ភាព​កក់​ក្ដៅ​ទៅ​កាន់​ដៃ​គូ​ជានិច្ច។ មិន​ត្រូវ​មាក់​ងាយ​ចំពោះ​ភាគី​ណា​មួយ​ឡើយ បើ​ទោះ​ជា​គេ​មាន​ចំណេះ​ដឹង​តិច​តួច​ មិន​សូវ​ឆ្លាត​ក៏​ដោយ។ ហើយ​លោក​អ្នក​ក៏​មិន​ត្រូវ​បំពាន​លើ​រាង​កាយ​របស់​គេ​ដោយ​គ្មាន​ការ​ អនុញ្ញាតិ​ឡើយ។
3- ការ​សម្រុះ​សម្រួល៖ មនុស្ស​ពីរ​នាក់​ដែល​ស្រឡាញ់​គ្នា ត្រូវ​ចេះ​ស្រុះ​ស្រួល​គ្នា បើ​ទោះ​ជួន​កាល​មាន​ការ​ឈ្លោះ​គ្នា​ក៏​ដោយ។ មនុស្ស​ណា​ក៏​ចេះ​ឈ្លោះ​គ្នា​ដែរ ប៉ុន្តែ អ្នក​ទាំង​ពីរ​ត្រូវ​ចេះ​អត់​ឱន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក មិន​ចេះ​ចាប់​កំហុស​គ្នា និង​ចេះ​ស្រប​តាម​ចិត្ត​គ្នា​ផង​ដែរ។ ក្នុង​ចំណោម​អ្នក​ទាំង​ពីរ បើ​មាន​ម្នាក់​ធ្វើ​កំហុស​អ្វី​មួយ ម្នាក់​ទៀត​ត្រូវ​តែ​ចេះ​កែ​តម្រូវ និង​មិន​ត្រូវ​ស្ដី​ឱ្យ​ឡើយ។
4- ភាព​អត់​ធ្មត់៖ នេះ​ជា​ចំណុច​សំខាន់​មួយ​ក្នុង​ចំណោម​ចំណុច​សំខាន់ៗ​ទាំង​អស់។ ពេល​មាន​បញ្ហា​មួយ​កើត​ឡើង អ្នក​ទាំង​ពីរ​ត្រូវ​តែ​អត់​ធ្មត់ ខិត​ខំ​ជំនះ​រាល់​បញ្ហា​ទាំង​ពីរ​នាក់។ ធ្វើ​អ្វី​តាម​សម្រួល និង​មិន​បង្ខំ។ ភាព​អត់​ធ្មត់​នាំ​លោក​អ្នក​មក​នូវ​សុភមង្គល ភាព​សម្បូរ​ហូរ​ហៀរ ទ្រព្យ​សម្បត្តិ និង​ភាព​ជោគ​ជ័យ​ក្នុង​គ្រួសារ។
ចំណុច​សំខាន់ៗ​ទាំង 4 ខាង​លើ​គ្រាន់​តែ​ជា​ចំណុច​សំខាន់​ដែល​លោក​អ្នក​ត្រូវ​តែ​មាន​ជានិច្ច។ នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ចេះ​យោគ​យល់​គ្នា ចេះ​អធ្យាស្រ័យ​ឱ្យ​គ្នា ស្រឡាញ់​គ្នា ចេះ​ថ្នាក់​ថ្នម​គ្នា គឺ​ពិត​ជា​នាំ​ឱ្យ​ស្នេហា​កាន់​តែ​បាន​យូរ​អង្វែង និង​ផ្អែម​ល្ហែម​ជា​និច្ច​និរន្ដរិ៍។ សូម​ជូន​ពរ​ឱ្យ​លោក​អ្នក​មាន​ទំនាក់​ទំនង​ស្នេហា​ប្រកប​ដោយ​សុភមង្គល និង​ភាព​ជោគ​ជ័យ​តរៀង​ទៅ។
  

No comments:

CASINO





MOBILE MAGAZINE