
វាជារឿងពិតដែលថា ពេលត្រូវដាស់អារម្មណ៍ផ្លូវភេទព្រមគ្នា ស្ត្រីនឹងកើតអារម្មណ៍បានយឺតជាងបុរស ធ្វើឲ្យកិច្ចការសិចខ្វះតុល្យភាព។ ប៉ុន្តែនៅពេលស្ត្រីកើតមានអារម្មណ៍ និងតម្រូវការឡើងមក ស្ត្រីបែរជាមិនហ៊ានបបួលដៃគូឡើងលើគ្រែទៅវិញ។
១-ឲ្យបុរសសប្បាយនឹងការដោះសម្លៀកបំពាក់ៈ
ចំណុចមួយដែលស្ត្រីភាគច្រើនតែងរំលង គឺការដោះសម្លៀកបំពាក់សន្សឹមៗ រួចបង្ហាញស្បែកកាយជំរុញអារម្មណ៍ដៃគូម្តងមួយៗ។ មនុស្សភាគច្រើន តែងប្រញាប់ដោះសម្លៀកបំពាក់ ធ្វើឲ្យខ្លួន ននលគកភ្លាមៗ ដែលអាចនឹងមិនធ្វើឲ្យមានប្រសិទ្ធភាពក្នុងការដាស់អារម្មណ៍ដល់កំពូល។ អ្វីដែលគួរចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺបបួលគេលេងប៉ៅស៊ីងស៊ុង គឺអ្នកណាចាញ់ ត្រូវដោះសម្លៀកបំពាក់។ បែបនេះ វានឹងជួយឲ្យអារម្មណ៍ពុះកញ្ជ្រោលរោលរាល រហូតទ្រាំលេងដល់វគ្គចុងក្រោយមិនបានក៏មាន ហើយគេនឹងក្លាយជាអ្នកដោះសម្លៀកបំពាក់ឲ្យអ្នកវិញមិនខាន។
២-ននៀលកាយលើផែនខ្នងរបស់គេៈ
ខណៈដែលគេគេងផ្កាប់ អ្នកអាចដាស់អារម្មណ៍បុរស ដោយការយករាងកាយរបស់អ្នក ទៅត្រដុសនឹងខ្នងរបស់គេ ជាពិសេស សុដន់ទាំងគូរបស់អ្នក ដែលជួយដាស់អារម្មណ៍លើផែនខ្នងរបស់គេ ធ្វើឲ្យគេទប់អារម្មណ៍លេងជាប់មិនខាន។

៣-និយាយបញ្ឆេះអារម្មណ៍សិចៈ
បុរសៗតែងចូលចិត្តពាក្យអាសគ្រាម (Dirty talk) ប៉ុន្តែស្ត្រី បែរជាអៀនមិនហ៊ាននិយាយ។ ដូច្នេះ សូមណែនាំឲ្យនិយាយពាក្យបញ្ឆេះអារម្មណ៍ស្នេហ៍ខ្លះ ប៉ុន្តែពុំគួរប្រើពាក្យដែលអាសអាភាសខ្លាំងពេកឡើយ គឺបែបគួរឲ្យស្រលាញ់ គ្រឺតក្នាញ់ គឺគ្រប់គ្រាន់ហើយ។
៤-លួចជួយខ្លួនឯង ឲ្យគេឃើញៈ
ប្រសិនបើអ្នកធ្លាប់ឃើញស្វាមី លួចជួយខ្លួនឯង វាប្រហែលជាអារម្មណ៍ដ៏សែនរំភើប គួបផ្សំនឹងការសង្ស័យ រួមទាំង ធ្វើឲ្យអ្នកអៀនរហូតដើរចេញពីគេ។ ប៉ុន្តែសម្រាប់បុរស ការបានឃើញឆាកស្ត្រីជួយខ្លួនឯង គឺជារឿងដែលងាយដាស់អារម្មណ៍របស់គេបានខ្លាំងបំផុត។ គេនឹងលួចមើលអ្នកស្ងាត់ៗ ពេលមានអារម្មណ៍ស្រើបស្រាលហើយ គេនឹងចូលទៅឱបរឹតកាយរបស់អ្នក ដើម្បីបញ្ឈប់ការជួយខ្លួនឯង ដោយគេធ្វើជាអ្នកជួយជំនួសវិញ។

៥-ងរង៉ក់ ដើម្បីឲ្យគេអង្វរៈ
ពេលដែលស្ត្រីងរង៉ក់ បុរសតែងតែចង់ប៉ះពាល់ ដោយការឱបរឹតកាយរបស់អ្នក ដើម្បីអង្វរ។ ការងរង៉ក់របស់ស្ត្រី នឹងធ្វើឲ្យបុរសៗយកចិត្តត្រជាក់ៗ មកបញ្ចូលអារម្មណ៍ក្តៅៗរបស់ស្ត្រីៗ។ ការឱបរឹត រួមទាំងភាសាផ្អែមល្ហែម ធ្វើឲ្យកើតអារម្មណ៍ចំពោះគូភាគីទាំងពីរ។ ប៉ុន្តែអ្នកមិនគួរងរង៉ក់ខ្លាំងជ្រុលពេកទេ។
៦-ស្ទាបអង្អែលរាងកាយគេទាំងនៅសម្លៀកបំពាក់ៈ
ការស្ទាបអង្អែល ដែលជួយឲ្យស្រៀវស្រើប គួរប្រើភាពទន់ភ្លន់បន្តិច ហើយត្រូវជ្រើសទីតាំង និងវិធីក្នុងការស្ទាបអង្អែលរាងកាយគេផងដែរ ដូចជាបរិវេណជើងមុខ និងឆ្អឹងជំនីររបស់គេ ជាដើម ខណៈដែលគេកំពុងមានសម្លៀកបំពាក់នៅឡើយ។
No comments:
Post a Comment