About Me

THIS SITE IS UNDER CONSTRUCTION

Sunday, November 25, 2012

ប្រពៃណី​​នៃ​ការ​ក្រៀវ​​​មនុស្ស​ប្រុស​របស់​​ចិន


សៀវភៅ​​ប្រវត្តិ​សាស្ត្រ​​របស់​ចិន​​បុរាណ​កត់​ត្រា​ ទុក​​ក៏​មិន​ឯក​ភាព​គ្នា​ដែរ​ចំពោះ​​រឿង​រ៉ាវ​​នៃ​ការ​ក្រៀវ​មនុស្ស​ប្រុស​​ ​ ។ ទោះ​ជា​​យ៉ាង​​​ណា​ក្តី ដើម្បី​​ប្រែ​ក្លាយ​បុរស​ធម្ម​តា​​ម្នាក់​​ទៅ​ជា​មហាតលិក​មួយ​រូប​​ត្រូវ​ ឆ្លង​​កាត់​​ដំណាក់​​កាល​​ដែល​ត្រូវ​ចាត់​ទុក​​ថា​​ឈឺ​ចាប់​​​ក្រៃ​លែង​ ក្នុង​ជីវ​ិត​​របស់​គេ ។
កំណត់​ត្រា​​ស្តី​ពី​មនុស្ស​​ក្រៀវ​នៅ​ក្នុង​ប្រទេស​​ ចិន​​មាន​អាយុ​កាល​​តាំង​​ពី​សម័យ​​រាជ​វង្ស​ហ្សាង (Shang) មក​ម៉្លេះ ។ នៅ​អំឡុង​​ពេល​នោះ​ស្តេច​​ហ្សាង​​​បាន​​ក្រៀវ​ពួក​​ឈ្លើយ​សឹក ។ ​​​​ការ​ក្រៀវ​មនុស្ស​ គឺ​​ជា​​ការ​កាត់​​អង្គ​ជាតិ​​បុរស​​ចេញ​ ។ ប្រដាប់​ភេទ​​​ត្រូវ​​គេ​កាត់​ចេញ​​ដោយ​ប្រើ​កាំ​បិត​មុត​​​ តែ​គេ​មាន​វិធី​សាស្ត្រ​ក្នុង​​​ការ​កាត់ ។ គ្រប់​មនុស្ស​ប្រុស​​​ដែល​ត្រូវ​ក្រៀវ​​នឹង​ក្លាយ​ជា​​​ទាសករ​បម្រើ​រាជ​​ វង្ស​គីន (Qin) ក្នុង​​ឋានៈ​​ជា​កង​​ទ័ព​​តេ​រ៉ាកូតា​ដែល​ជា​កង​ទ័ព​​សេះ​របស់​ស្តេច​គីន​​ សឺហួង អធិ​រាជ​​ទី​១​​របស់​ចិន ។ រាជ​​ការ​គីន​ ​រឹប​អូស​ទ្រព្យ​​សម្បត្តិ​​ទាំង​អស់​នៃ​គ្រួសារ​ទាសករ​​ទាំង​នោះ ហើយ​ត្រូវ​ដាក់​ទោស​តាម​រយៈ​ការ​ក្រៀវ។
នៅ​​ក្នុង​សម័យ​ក្រោយ​​មក​​ទៀត​ដូច​ជា ក្នុង​រជ្ជ​​កាល​ហាន ​មនុស្ស​ប្រុស​ដែល​ត្រូវ​​គេ​ក្រៀវ​​​នឹង​ត្រូវ​យក​​ធ្វើ​ជា​ទាសករ​​ដែរ ។
នៅ ​ក្នុង​រាជវង្ស​មីង នៅ​ក្នុង​រាជ​​វាំង​​គេ​មាន​បន្ទប់​មួយ​សម្រាប់​អ្នក​ដែល​​ត្រូវ​ក្រៀវ​​ ហើយ​គេ​ត្រូវ​អង្គុយ​នៅ​លើ​កៅ​អី​ពិសេស​មួយ​ដែល​មាន​រន្ធ​​ ។ ពេល​ដំណើរ​ការ​ក្រៀវ​ឱ្យ​បុរស​​១.៥៦៥​​នាក់ គឺ​​មាន​ជិត​៤០០​​នាក់​បាន​ស្លាប់​ភ្លាម​​ដោយ​សារ​​ឆ្លង​មេរោគ​​ ឬ​ហូរ​ឈាម​មិន​បាត់ ។
នៅ​​ក្នុង​ជំនាន់​​ស្តេច​​បន្ត​ទៀត​​មាន​កុមារ​​​ជា​ ច្រើន​ដែល​គ្មាន​ជីវិត​ដល់​ថ្ងៃ​ក្លាយ​ជា​មន្ត្រី​​ក្នុង​រាជ​វាំង​​​​ដូច​ ដែល​ឪពុក​ម្តាយ​​​របស់​គេ​​ប៉ង​ប្រាថ្នា​​ ។ នៅ​សម័យ​​​កាល​នោះ​ក្រុម​គ្រួសារ​ជា​ច្រើន​មាន​បំណង​ចង់​ឱ្យ​កូន​ក្លាយ​ជា​ មនុស្ស​ក្រៀវ​​ ព្រោះ​ថា​​ជា​មធ្យោ​បាយ​​មួយ​ជួយ​យឹត​យោង​​គ្រួសារ​ចេញ​ពី​ភាព​ក្រី​ក្រ​​ និង​ទទួល​បាន​ឋានៈ​​ជា​​អ្នក​បម្រើ​​​នៅ​ក្នុង​រាជ​វាំង​​ ។ បុរស​ក្រៀវ​​ភាគ​ច្រើន​​ជា​ក្មេង​កំព្រា​​ឬ​កូន​របស់​ឈ្លើយ​សឹក​​ និង​គ្រួសារ​ក្រី​ក្រ ។

No comments:

CASINO





MOBILE MAGAZINE