
យោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរ
ទេស កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា បុរសវ័យ ២៥ ឆ្នាំមួយរូប ត្រូវបានភ្នា
ក់ងារមានសមត្តកិច្ច ចាប់ឃាត់ខ្លួន បន្ទាប់ពីបានរកអោយឃើញថា គាត់បានលេបគ្រាប់ពេជ្រ
ដល់ទៅ ២២០ គ្រាប់ចូលទៅក្នុងពោះ បំណងរត់គេចពន្ធចេញពីអាហ្វ្រិកខាងត្បូង។
គួរបញ្ជាក់ផងដែរថា ការចាប់ឃាត់ខ្លួនបុរសវ័យ ២៥ ឆ្នាំ មិនស្គាល់អត្តសញ្ញាណរូបនេះ អាចធ្វើ
ទៅបាន បន្ទាប់ពីភ្នាក់ងារមានសមត្តកិច្ច បានរកឃើញនូវគ្រាប់ពេទ្យដល់ទៅ ២២០ គ្រាប់នៅ
ក្នុងពោះ តាមរយៈការស្កេនរកអាវុធជាតិផ្ទុះ ឬក៏របស់របរខុសច្បាប់ផ្សេងៗនៅឯអាកាសយាន
ដ្នានអន្តរជាតិ O.R. Tambo ក្រៅក្រុង Johannesburg ។
ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ ពីសំណាក់ភ្នាក់ងារមានសមត្តកិច្ច ដោយធ្វើការចាប់ឃាត់ខ្លួន
បុរសនោះតែម្តង ខណៈដែលគាត់មានគោលដៅហោះទៅកាន់ក្រុង Dubai សហព័ន្ធអារ៉ាប់អេមី
រេត៕
No comments:
Post a Comment