

មនុស្ស មួយចំនួន ទំនងជារស់នៅឯកោ ស្ងប់ស្ងាត់ និងមិនសូវចាប់អារម្មណ៍អ្វីដែលនៅជុំវិញខ្លួន។ ទាំងនេះ អាចធ្វើឲ្យពួកគេឃ្លាតឆ្ងាយពីទំនាក់ទំនងជាមួយអ្នកដទៃ និងសង្គម ដូច្នេះខ្ញុំចង់លើកឡើងនូវចំណុចខ្លះៗដែលអាចជួយដោះស្រាយបញ្ហា នេះ។ ព្យាយាមផ្សារភ្ជាប់ទំនាក់ទំនងជាមួយមិត្ដភក្ដិ និងមនុស្សនៅជុំវិញខ្លួន ថ្វីដ្បិតតែមមាញឹកក្នុងការសិក្សា ឬក៏ការងារក្ដី។ វិធីទំនាក់ទំនងដ៏ល្អក្រៅពីការជជែកគ្នាផ្ទាល់មាត់ គឺការផ្ញើសារអេឡិចត្រូនិក និងទូរស័ព្ទជាដើម។ ម្យ៉ាងវិញទៀត អ្នកគួរតែចៀសវាងពីទង្វើឆ្មើងឆ្មៃ និងអំនួតក្អេងក្អាង ប៉ុន្ដែគួរតែរួសរាយ និងរក្សាស្នាមញញឹម ពីព្រោះវាអាចទាញការចាប់អារម្មណ៍ពីអ្នកដទៃបានយ៉ាងងាយ៕

មនុស្ស គ្រប់រូប សុទ្ធតែមានខួរក្បាល និងប្រព័ន្ធប្រសាទដូចគ្នា។ តើហេតុអ្វីបានជាមានសិស្ស និស្សិតខ្លះរៀនឆាប់ចេះ និងអាចដោះស្រាយសំណួរប្រកបដោយប្រសិទ្ធភាពជាងសិស្សដទៃ? ជឿ ឬក៏មិនជឿ យ៉ាងហោចណាស់ អ្នកត្រូវតែអនុវត្ដឲ្យបាន៥ចំណុចដូចខាងក្រោមនេះ។ ទីមួយ អ្នកត្រូវចេះកំណត់គោលដៅឲ្យបានច្បាស់លាស់ថាតើអ្នកចង់បានអ្វី នៅទីបញ្ចប់។ ទីពីរ អ្នកគួរតែរៀបចំគម្រោង និងកាលវិភាគឲ្យបានត្រឹមត្រូវ ដើម្បីជួយក្រើនរំឭករូបអ្នកជានិច្ច។ ទីបី ការប្រកាន់ភ្ជាប់នូវការអនុវត្ដអ្វីដែលអ្នកគ្រោងទុក គឺជាកត្ដាសំខាន់បំផុត។ ទីបួន អ្នកអាចតាមដានព័ត៌មានឲ្យបានជាប់ជាប្រចាំដើម្បីជាចំណេះដឹង ជាក់ស្ដែងក្នុងសង្គម។ ចុងក្រោយ ត្រៀមលក្ខណសម្បត្ដិ និងសម្ភារពាក់ព័ន្ធដើម្បីចាប់ឱកាសប្រឡងជាប់៕



ទោះបីជា អ្នកធ្វើការងារហត់នឿយយ៉ាងណាក៏ដោយ អ្នកត្រូវតែព្យាយាមគេងឲ្យបានគ្រប់គ្រាន់១០ម៉ោងក្នុង១ថ្ងៃ។ ការធ្វើរបៀបនេះ ជារៀងរាល់ថ្ងៃ ធ្វើឲ្យទឹកមុខរបស់យើងនិងនៅតែស្រស់ថ្លាជានិច្ច។ ការគេងបានគ្រប់គ្រាន់ធ្វើឲ្យរាងកាយ និងខួរក្បាលមានភាពស្រស់ស្រាយ និងរឹងមាំ ដូច្នេះទឹកមុខរបស់អ្នកក៏ស្រស់ស្រាយដូចគ្នា។ ផ្ទុយទៅវិញ បើសិនអ្នកគេងមិនបានគ្រប់គ្រាន់ នឹងធ្វើឲ្យខួរក្បាលចុះខ្សោយ គិតយឺត ខ្មៅក្រោមភ្នែក និងមានទឹកមុខស្លេកស្លាំងជាដើម៕
វិធីឈរឲ្យបានត្រង់ខ្លួន បង្កើនទំនុកចិត្តដំបូង
អ្នកត្រូវតែព្យាយាមហាត់ឈរឲ្យត្រង់ខ្លួន
ផ្អែកទៅនឹងជញ្ជាំងឲ្យបានពី១០ទៅ១៥នាទីក្នុង១ថ្ងៃ
រហូតក្លាយជាទម្លាប់។ នៅពេលដែលអ្នកឈរបានត្រង់ដងខ្លួន
នឹងធ្វើឲ្យអ្នកមើលទៅមានរាងស្វែល
ហើយការធ្វើបែបនេះក៏នឹងជួយបង្កើនជំនឿចិត្តលើខ្លួនឯងដែរ។
ត្រូវប្រុងប្រយ័ត្នចំពោះការពត់ពែន កោងខ្លួនរបស់អ្នក
ត្រូវព្យាយាមកែតម្រូវរហូតដល់ក្លាយជាទម្លាប់៕

តើ មិត្តយុវតីទាំងអស់ចង់តុបតែងមុខបែបធម្មជាតិដែរឬទេ? ខ្ញុំសូមណែនាំវិធីងាយៗដើម្បីទទួលបានភាពស្រស់ស្អាតក្នុងការ ផាត់មុខស្របតាមស្ទីលយុវវ័យសម័យថ្មី។ ដំបូងឡើយ អ្នកត្រូវលាបម្សៅទ្រនាប់ក្រមួននៅលើផ្ទៃមុខឲ្យបានសព្វល្អ។ ក្រោយមក ប្រើផ្សៅ Flora ដែលមានពណ៌សល្មម មកផាត់តប់ថ្នមៗលើស្បែកមុខ។ នៅពេលម្សៅចូលសព្វល្អហើយ អ្នកត្រូវយកម្សៅក្រមួនពណ៌ដិតល្មមមកផាត់ពីលើបន្ថែមទៀតទៅតាម ទម្រង់ដែលអ្នកចូលចិត្ដ។ សូមបញ្ជាក់ថា ការតុបតែងនៅត្រង់រង្វង់ភ្នែក និងបបូរមាត់ ត្រូវតែមានសភាពស្រាលបំផុត ដើម្បីរំលេចសម្រស់ធម្មជាតិ៕
វិធីស្លៀកពាក់ឲ្យបានស្អាតសម្លៀក
បំពាក់ជាគ្រឿងតុបតែងចម្បងដែលជួយបង្កើនសម្រស់រាងកាយ។
អ្នកគួរស្លៀកសម្លៀកបំពាក់ណាដែលអ៊ុតបានរៀបរយ
និងតម្រូវតាមរាងកាយអ្នក។
ប្រសិនបើអ្នកជាសិស្សត្រូវស្លៀកពាក់ជាឯកសណ្ឋានជាសិស្ស
ហើយឯកសណ្ឋានទំាងនោះត្រូវតែអ៊ុតឲ្យបានរៀបរយ។
បើចូលរួមក្នុងកម្មវិធីជប់លៀងផ្សេងៗ
សម្លៀកបំពាក់របស់លោកអ្នកត្រូវតែមានផាសុកភាព មានក្លិនក្រអូប
ហើយត្រូវតែរៀបចំឲ្យបានសមតាមកម្មវិធី ដែលអ្នកចូលរួម។
សម្លៀកបំពាក់ប្រភេទនេះនឹងជួយលើកសម្រស់អ្នកឲ្យមើលទៅក្មេង
និងស្រស់ស្អាតជាងមុន។ ជឿជាក់ថា
វិធីខាងលើពិតជាមិនពិបាករហូតដល់អ្នកមិនអាចធ្វើបាននោះទេ៕

ដោយ សារតែកម្ដៅផែនដីកំពុងតែកើនឡើងជាលំដាប់ វាអាចបំផ្លាញដល់សុខភាពស្បែករបស់យើង។ ដូច្នេះ ខ្ញុំសូមបង្ហាញវិធីសាមញ្ញងាយៗតាមធម្មជាតិដើម្បីស្រោចស្រង់ស្បែក របស់អ្នកនៅពេលរងការខូចខាតពីកម្ដៅព្រះអាទិត្យ។ ដំបូងឡើយ អ្នកត្រូវប្រើផ្លែឪឡឹកមួយចម្រៀក និងទឹកឃ្មុំមួយស្រាបព្រាកាហ្វេ រួចក្រឡុកបញ្ចូលគ្នា។ មុនពេលយកល្បាយខាងលើមកលាបលើផ្ទៃមុខរបស់អ្នក អ្នកត្រូវលុបលាងមុខជាមួយទឹកស្អាត និងយកសំឡីផ្សើមទឹកក្ដៅឧណ្ហៗដើម្បីជូតស្អាតធូលី។ ក្រោយពីលាបបំពោកលើផ្ទៃមុខ អ្នកត្រូវទុករយៈពេលពី១៥ទៅ២០នាទី រួមសឹមលាងសម្អាតជាមួយទឹកក្ដៅឧណ្ហៗម្ដងទៀត ជាការស្រេច៕

No comments:
Post a Comment