
បើអ្នកចង់ដឹងថា ការផ្លាស់ប្តូរនេះមានន័យយ៉ាងដូចម្តេច សាកល្បងពិនិត្យមើលលទ្ធផលការស្ទាបស្ទង់ចំពោះគូស្នេហ៍ចំនួន ១៥០០ នាក់ ដែលមានបទពិសោធន៍នៅផ្នែកខាងក្រៅបន្ទប់។
*ក្នុងបន្ទប់ ឬអាងងូតទឹកៈ
ការរួមរ័ក្សនៅទីកន្លែងនេះ មានមនុស្សនិយមដល់ទៅ ៨២ភាគរយឯណោះ។ ការដុសក្អែល ឬការបានស្ទាបអង្អែល នឹងជួយឲ្យមានអារម្មណ៍ប្លែក និងស្រើបស្រាលរកនឹកស្មានមិនត្រូវផង។ ក្រៅពីនេះ បើជាភាគីបុរសកុំភ្លេចជំរុញអារម្មណ៍របស់នាងដោយផ្កាឈូកងូតទឹកផង ពីព្រោះថា ចរន្តទឹកត្រជាក់ៗដែលបាញ់ចេញពីទុយោទឹកនឹងជួយឲ្យមានអារម្មណ៍ប្រសើរ ជាងមុនថែមទៀត។
*ក្នុងរថយន្តៈ
គូស្នេហ៍ជាង ៨០ភាគរយ តែងត្រូវចិត្តខ្លាំងក្នុងការរួមភេទនៅក្នុងរថយន្ត។ ពួកគេថា ការរួមភេទនៅទីចង្អៀតតែងជួយបង្កើតឲ្យមានអារម្មណ៍រំភើបខុសប្លែកកាល ជាងពីមុនឆ្ងាយណាស់។ បើលោកអ្នកធ្លាប់តែរួមរ័ក្សនៅផ្នែកខាងក្រោយរថយន្ត ពេលនេះសុំផ្លាស់ប្តូរមកកន្លែងអង្គុយខាងមុខក្បែរអ្នកបើករថយន្ត វិញម្តង។ ការរួមភេទបែបនេះ អ្នកចាំបាច់ត្រូវសម្រួលកៅអីអង្គុយឲ្យទាបបំផុត ហើយស្ត្រីអាចផ្លាស់ប្តូរត្រគាកដោយបញ្ចេញស្នៀតប្លែកៗខុសពីមុនទៀត ផង។
*ក្នុងស្រះហែលទឹកៈ
ក្នុងនេះមាន ៥៤ ភាគរយនៃគូស្នេហាដែលចូលចិត្តរួមភេទនៅក្នុងអាងហែលទឹក ព្រោះថាទឹកនឹងជួយបន្ថែមកម្លាំងគាបសង្កត់ធ្វើឲ្យមានអារម្មណ៍ថា មានភាពរឹបណែនល្អ (ពេលរួមភេទស៊កបញ្ចូល)។ បើអ្នកចង់ផ្លាស់ប្តូរបរិយាកាសឲ្យមានភាពរ៉ូមែនទិក ហើយចង់ដឹងថាវាមានភាពអស្ចារ្យប៉ុនណា អ្នកកុំភ្លេចងាកឆ្វេងងាកស្តាំ ហើយបើឃើញថា ស្ងាត់មិនមានមនុស្ស អាចសាកល្បងម្តងមើលបានហើយ។
*លើតុក្នុងបន្ទប់ផ្ទះបាយៈ
មានគូស្នេហា ៤៨ ភាគរយ បានធ្វើការជ្រើសរើសផ្លាស់ប្តូរបរិយាកាសពីក្នុងបន្ទប់ដេកមកផ្ទះបាយ ម្តងវិញ។ ទីកន្លែងនេះមានភាពស្ងប់ស្ងាត់ និងមិនមាននរណាមើលឃើញឡើយ។ ក្រៅពីនេះ អ្នកក៏អាចរកអាហារមកបរិភោគ ដូចជាទំពាំងបាយជូរ ឬភេសជ្ជៈមកផឹកបន្ថែមរសជាតិបានទៀតផង។
*ក្រោមដំបូលតង់ៈ
គូស្នេហ៍ ៣៧ ភាគរយ ហើយដោយអាស្រ័យបរិយាកាសល្អ បានប្រើភាពរ៉ូមែនទិក នៅលើភ្នំក្រោមជំរកតង់ ជាទីកន្លែងសម្រាប់ការសាកល្បងស្នេហារបស់ខ្លួន។ ក្នុងទីចង្អៀត និងប្រកបទៅដោយភាពរដិបរដុប បើទោះបីមិនស្រួលខ្លួនដូចនៅលើពូក និងក្នុងម៉ាស៊ីនត្រជាក់ពិតមែន តែវាក៏ផ្តល់ភាពប្លែក។ ការរួមភេទក្នុងទីកន្លែងបែបនេះ ស្ត្រីគួរដេកផ្អៀងនៅផ្នែកខាងមុខ ហើយបុរសដេកផ្អៀងបែរមុខស្របទិសគ្នា។ ក្បាច់មួយនេះ អាចជួយឲ្យបុរសអាចស៊កបញ្ចូល ព្រមទាំងដៃបុរសនៅអាចស្ទាបអង្អែលដើមទ្រូងនាងបានងាយស្រួល សម្រាប់ជួយបញ្ឆេះអារម្មណ៍ដល់នាងទៀតផង៕
No comments:
Post a Comment