About Me

THIS SITE IS UNDER CONSTRUCTION

Saturday, November 24, 2012

មូលហេតុ​៩​យ៉ាង​ធ្វើអោយ​ស្ត្រី​ចូលចិត្ត​ពាក់​ស្បែកជើងកែងចោត


ហេតុអ្វី ​បានជា​ស្ត្រី​ចូលចិត្ត​ពាក់​ស្បែកជើងកែងចោត​?  តើ​វា​អាច​ជួយ​អោយ​ពួកនាង មើលទៅ ខ្ពស់​ស្រឡះ និង ស្រស់​ស្អាត​បាន​មែន​ដែរឬទេ​? ឬ ក៏​វា​អាច​មើល​ទៅ កាន់តែ​មាន​ភាពទាន់សម័យ និង ពេញចិត្ត​និយម ? មូលហេតុ​នោះ​គឺថា វា​អាច​មាន​ច្រើន ដោយសារ​តែ​វា​ផ្អែកទៅលើ អត្តចរិត​ផ្ទាល់ខ្លួន របស់​សុភាព​នារី​ម្នាក់ៗ ។ ដូច្នេះ សូម​បន្ត​អាន​នូវ​មូលហេតុ​ជាទូទៅ ដែល​ធ្វើអោយ​ស្ត្រី ចូលចិត្ត​ពាក់ ស្បែកជើងកែងចោត ចេញ​ខាងក្រៅ​ផ្ទះ​ម្តងៗ ៖
១. ដើម្បី​ធ្វើអោយ​ជើង​របស់​នាង មើលទៅ​ឃើញ​វែង​ស្រ​ឡូ​ន និង ស៊ិច​ស៊ី​

ស្ត្រី​ជា​ច្រើន ចូលចិត្ត​ពាក់​ស្បែកជើងកែងចោត គឺ​ដោយសារតែ​មូលហេតុ មួយ​នេះ​។ ស្បែកជើង​ដែល មាន​កែង​ចោត គឺ​អាច​ធ្វើអោយ​ជើង​របស់​នាង មើលទៅ​ឃើញ​វែង​ស្រ​ឡូ​ន​ល្អ និង ស៊ិច​ស៊ី ជាពិសេស ជាមួយនឹង​ឈុត​សំលៀក​បំពាក់​រ៉ូប ឬ សំពត់​ខ្លី​។​ហើយ​ចំពោះ​ស្ត្រី ដែល​មាន​កម្ពស់​មិនសូវ​ខ្ពស់ គឺ​ពួកគេ ធ្វើការ​ជ្រើសរើស ស្បែកជើង​ប្រភេទ​នេះ ដោយសារ​តែ​ពួក​គេ​ចង់​ធ្វើអោយ​ជើង របស់​ខ្លួន​មាន ភាព​ស្រ​ឡូ​ន​ល្អ និង ឆាប់​ទទួលបាន​នូវ​ចំណាប់​អារម្មណ៍​ពី មនុស្ស​នៅ​ជុំវិញខ្លួន​។​

២. វា​ជម្រុញ​នូវ​ភាព​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​
មាន​ស្ត្រី​ជាច្រើន​ជា​ជឿថា ការពាក់​ស្បែកជើង​កែង​ខ្ពស់ គឺ​នឹង​អាចជួយ ជម្រុញ​នូវ កម្រិត​នៃ​ទំនុកចិត្ត លើ​ខ្លួនឯង ចំពោះ​ពួកគេ​បាន​។ តែ​គំនិត​មួយ​នេះ គឺ​អាស្រ័យ​ទៅតាម​ការយល់ឃើញ របស់​បុគ្គល​ម្នាក់ៗ ។ យោង​តាម​មតិ​យោបល់ របស់​ស្ត្រី​មួយចំនួន បានអោយដឹងថា ការពាក់​ស្បែកជើងកែងចោត គឺ​នឹង អាច​ធ្វើអោយ​ពួក​នាង មាន​អារម្មណ៍ល្អ ហើយ​កត្តា​នេះ​ហើយ​ដែល​ធ្វើ អោយ​ពួក​នាង​ចូលចិត្ត​ពាក់​វា​។​

៣. ដើម្បី​ឆាប់​ទទួលបាន​នូវ​ចំណាប់អារម្មណ៍​ពី​មនុស្ស​ប្រុស​
នេះ​គឺជា​ការពិត​មួយ ដែល​បុរស​ភាគច្រើន ចូលចិត្ត​ស្ត្រី​ដែល​ខ្ពស់ ។ ដូចនេះ ដើម្បី​អាច​ទាក់ទាញ មនុស្ស​ប្រុស​បាន គឺ​ស្ត្រី​តែងតែ​ពាក់​ស្បែកជើងកែងចោត នៅពេលដែល​នាង ត្រូវ​ទៅ​ចូលរួម ក្នុង​កម្មវិធី អ្វីមួយ​។​

៤. ដើម្បី​ធ្វើអោយ​ពួកគេ មើលទៅ​ឃើញ​ខុសប្លែក​ពី​មុន​
ស្ត្រី​ដែល​បាន​ពាក់​ស្បែកជើង​កែង គឺ​នឹង​មើលទៅ​ឃើញ​ខុស​ពី​ពេល​ធម្មតា ដែល​នាង​មិន​បាន​ពាក់​វា ។ បើទោះជា​ពេលដែល​នាង​ត្រូវ ខោ​ខូវប៊យ និង អាវយឺត​ដ៏​សាមញ្ញ​មួយ ជាមួយនឹង ការពាក់​ស្បែកជើង​កែង ចោត នោះ​វា​ក៏​នឹង​អាចធ្វើអោយ រូបរាង​របស់​នាង មាន​ការផ្លាស់ប្តូរ​បាន​ដែរ​។ ដូច្នេះ គឺ​ស្ត្រី​ចូលចិត្ត ធ្វើការ ពាក់​ស្បែកជើងកែងចោត មិន​ថា ក្នុងឱកាស​ធម្មតា ឬ ពិសេស​ណាមួយ​នោះ​ទេ តាម​ដែល​វា​នឹង​ធ្វើអោយ ពួកនាង មាន​លក្ខណៈ​ខុស​ប្លែក​បន្តិចបន្តួ​ចបាន ពី​សភាព​រូបរាង​ធម្មតា​របស់​នាង​។​

៥.​ដើម្បី​មើល​ទៅ​អោយ​មាន​ស្ទីល​ទាក់ទាញ​
មាន​ស្ត្រី​ជាច្រើន បាន​ជឿថា ការពាក់​ស្បែកជើង​សម្រែក កែង​ខ្ពស់ ក៏​នឹង​ធ្វើអោយ ពួក​គេ​មើល​ទៅ មាន​ស្ទីល​ទាក់ទាញ​ប្លែក​ភ្នែក​បាន​ដែរ​។ តែ​គឺ​ថា ការ​យល់​ឃើញ​នេះ គឺ​អាស្រ័យ​ទៅ​តាម​គំនិត​របស់ ស្ត្រី ម្នាក់ៗ ។​

៦. ដើម្បី​តម្រូវការ​ខាង​ផ្នែក​អាជីព​ការងារ​
មាន​ស្ត្រី​ជាច្រើន ចូលចិត្ត​ពាក់​ស្បែកជើងកែងចោត នៅពេលដែល​ពួកនាង ត្រូវ​ទៅ​ធ្វើការ ខាង​ផ្នែក​ជំនាញ អាជីព​របស់​នាង នៅ​ខាងក្រៅ​ផ្ទះ​។ សម្រាប់​ព្រឹត្តិការណ៍​មួយចំនួន​ដូចជា ការធ្វើ​បទ​បង្ហាញ និង ព្រឹត្តិ​កាណ៍​សំខាន់ៗ មួយចំនួន នោះ​គឺថា ការពាក់​ស្បែកជើង​កែង​នឹង​ធ្វើ អោយ ពួកនាង មើលទៅ​ហាក់ដូចជា មាន​ទំនុកចិត្ត​លើ​ខ្លួនឯង និង ទទួល​បាន​ផង​ដែរ​នូវ ការ​មើលទៅ​ឃើញ ទាន់សម័យ ក្នុងពេល​តំណាលគ្នា​នេះ​បាន​ផងដែរ​។​

៧. ដើម្បី​ទទួលបាន​នូវ​ស្ថានភាព​រាងកាយ​ត្រឹមត្រូវ​
មាន​ស្ត្រី​ជាច្រើន ចូលចិត្ត​ពាក់​ស្បែកជើងកែងចោត ដើម្បី​ធ្វើអោយ​ស្ថានភាព​រាងកាយ​របស់​ពួក​គេ​មើល​ទៅ ឃើញ​សមសួន​ជាង​មុន​។ ពួក​គេ​ជឿ​ថា ការពាក់​ស្បែកជើងកែងចោត នឹង​ធ្វើអោយ​ដើមទ្រូង របស់​ពួកគេ មើលទៅ​ឃើញ​ល្អ​ឥតខ្ចោះ​បាន​។​

៨. ដើម្បី​ធ្វើអោយ​កំ​ភ្លៅ និង ត្រគាក​ពើង​បានល្អ​
តើ​អ្នក​មាន​ដឹង​ទេ​ថា ការពាក់​ស្បែកជើងកែងចោត នឹង​អាច​ធ្វើអោយ​កំ​ភ្លៅ របស់​អ្នក​មើល​ទៅ ស្រ​ឡូ​ន​ជាង​មុន​បាន​? មាន​ស្ត្រី​ជាច្រើន យល់​ស្រប​តាម​គំនិត​នេះ ដូច្នេះ​ពួកគេ​ក៏​បាន​ជ្រើសរើស នូវ​ការ ប្រើ​វា ។​

៩.​ដើម្បី​ធ្វើអោយ​សម្រស់​នាង​កាន់តែ​មាន​ភាព​ទាក់ទាញ បាន​ជាង​មុន​
មូលហេតុ​ដ៏​ច្បាស់លាស់​មួយ​នោះ​គឺ ដើម្បី​ធ្វើអោយ​នាង មើល​ទៅ​ស្រស់ស្អាត និង មាន​ភាព​ទាក់ ទាញ​បាន​ជាង​មុន​។ ស្ត្រី​បាន​ជឿថា ការពាក់​ស្បែកជើងកែងចោត នឹង​ជួយ​ធ្វើអោយ រូបរាង​របស់​ពួកគេ បាន​ប្រសើរ និង ឆាប់​ទទួលបាន​នូវ​ចំណាប់​អារម្មណ៍​ពី​អ្នកដទៃ​។​

ខាងលើនេះ គឺជា​ហេតុផល​ជា​ទូទៅ ដែល​ធ្វើអោយ​ស្ត្រី ជ្រើសរើស​យក​ស្បែកជើងកែងចោត​យក មក​ពាក់​នឹង​ជើង​របស់​ពួកនាង​។ ស្ត្រី​មួយ​ចំនួន ចូល​ចិត្ត​យក​វា មក​ពាក់​ស្ទើរតែ​រាល់​ក្នុង​កម្មវិធី​ទាំងអស់ ហើយ​វា ក៏​មាន​ជាច្រើន​ប្រភេទ និង ផ្តល់​នូវ​ភាព​ផាសុក​ខុសៗ​គ្នា ចំពោះ​ស្ត្រី​បាន​ផង​ដែរ ៕

No comments:

CASINO





MOBILE MAGAZINE