ផ្នែក លឿងនៃស៊ុតមាន់ មានតួនាទីយ៉ាងពិសេសក្នុងការផ្ដល់សំណើមដល់ស្បែករបស់អ្នក ហើយផ្នែកពណ៌សរបស់វា អាចជម្រះស្បែករបស់អ្នកឲ្យមានពណ៌ស និងភ្លឺថ្លាផងដែរ។ សូមអនុវត្ដវិធីសាស្រ្ដងាយៗដូចតទៅ៖ អ្នកត្រូវយកផ្នែកពណ៌សនៃស៊ុតមកលាបលើផ្ទៃមុខឲ្យសព្វ និងស្មើសាច់ល្អ ប៉ុន្ដែគួរចៀសវាងរង្វង់ភ្នែក និងរង្វង់មាត់។ អ្នកត្រូវផ្អាប់ទុករយៈពេលប៉ុន្មាននាទីរហូតដល់ស៊ុតពណ៌សនោះចាប់ ផ្ដើមរឹបស្បែកមុខរបស់អ្នក ទើបអ្នកអាចលាងសម្អាតចេញជាមួយនឹងទឹកក្ដៅឧណ្ណៗ។ បន្ទាប់មក អ្នកនឹងឃើញពីប្រសិទ្ធភាពរបស់ស៊ុតក្នុងការបន្ដឹងស្បែកមុខរបស់ អ្នក ការពាររីកធំនៃរន្ធញើស និងកាត់បន្ថយការបញ្ចេញខ្លាញ់។ អ្នកគ្រាន់តែចំណាយប្រាក់ និងពេលវេលាតិចតួចប៉ុណ្ណោះ អ្នកនឹងទទួលបានលទ្ធផលជាទីពេញចិត្ដចំពោះស្បែកមុខរបស់អ្នក៕
គន្លឹះអាំងពោតឲ្យមានរសជាតិឆ្ងាញ់
ជួន កាល នៅពេលដែលអ្នកទទួលទានពោតអាំង អ្នកសង្កេតឃើញថា វាមានសភាពរឹងសោះកក្រោះ គ្មានរសជាតិឆ្ងាញ់អីបន្ដិចទាល់តែសោះ។ ខ្ញុំសុំចែករំលែកនូវចំណេះដឹងបន្ដិចបន្ដួចក្នុងការអាំងពោតឲ្យ មានរសជាតិឈ្ងុយឆ្ងាញ់ជូនប្រិយមិត្ដអ្នកអាន LIFT ទាំងអស់ ហើយសូមអ្នកសាកល្បងភ្លក្សរសជាតិដែលអនុវត្ដតាមវិធីសាស្រ្ដងាយៗ នេះសាកមើល។ ដំបូង អ្នកត្រូវយកខ្ទិះដូងដើមមកលាយជាមួយនឹងស្ករ ព្រមទាំងអំបិល១ចិបដែលមានរសជាតិផ្អែមប្រៃបន្ដិច និងលាយជាមួយស្លឹកខ្ទឹមដែលហាន់ខ្លីៗ។ នៅពេលដែលអ្នកអាំងពោតបណ្ដើរ អ្នកត្រូវលាបទឹកនោះបណ្ដើរ រហូតដល់ពោតអាំងរបស់អ្នកឆ្អិនល្អ។ សូមស្រង់ក្លិនរបស់វាបន្ដិច រួចសឹមខាំមួយម៉ាត់សាកមើល អ្នកប្រាកដជាមានអារម្មណ៍ថា វាមានរសជាតិឈ្ងុយឆ្ងាញ់ខុសពីការអាំងធម្មតា។ អូ ឈ្ងុយណាស់!

បញ្ហា នេះគ្មាននរណាម្នាក់ដឹងច្បាស់ជាងស្រ្តីមេផ្ទះនោះឡើយ ពីព្រោះយើងរមែងមើលឃើញផ្លែប៉ោម ឬផ្លែសារីដែលចិតសម្បករួចទុកមួយសន្ទុះ សាច់របស់វានឹងប្រែជាពណ៌ក្រមៅជាំមួយរំពេច និងមិនគួរឲ្យចង់ពិសាសោះ។ ប្រសិនបើអ្នកចង់ឲ្យផ្លែឈើរបស់អ្នកនៅមានសភាពស្អាត និងពណ៌ស្រស់ គួរឲ្យចង់ខាំ អ្នកត្រូវយកអំបិល ប្រមាណ១ស្លាបព្រាកាហ្វេ លាយទៅក្នុងទឹក១ចានសម្ល។ បន្ទាប់មក អ្នកយកផ្លែប៉ោម ឬផ្លែសារី ដែលទើបចិតសម្បករួចភ្លាម មកដាក់ត្រាំក្នុងទឹកអំបិលនោះ។ នៅពេលដែលអ្នកស្រង់វាចេញ និងរៀបដាក់ចានបង្អែមផ្លែឈើ អ្នកនឹងសម្គាល់ឃើញថា សាច់របស់វា មិនប្រែជាំខ្មៅនោះទេ។ វិធីសាស្រ្ដដ៏សាមញ្ញនេះ មិនត្រឹមតែអាចរក្សាពណ៌ផ្លែប៉ោម ឬផ្លែសារីឲ្យនៅតែសស្អាតប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងមានរសជាតិឆ្ងាញ់ពិសាផងដែរ។ សូមអ្នកសាកល្បងដោយផ្ទាល់ចុះ!

ផ្លែ ត្រសក់ មិនត្រឹមតែជាបន្លែអន្លក់ដ៏ឆ្ងាញ់ពិសា និងសារធាតុជំនួយដល់ស្បែករបស់អ្នកប៉ុណ្ណោះទេ អ្នកក៏អាចយកចំណិតបន្ទះផ្លែត្រសក់មកបិទលើផ្ទៃមុខ និងក រួចទុករយៈពេល ១០ទៅ២០ នាទី ហើយវានឹងផ្ដល់ប្រសិទ្ធភាពការពារជំងឺមុន និងជំាខ្មៅលើផ្ទៃមុខផងដែរ។ ក្រៅពីនេះទៀត ផ្លែត្រសក់ ក៏អាចបំបាត់ស្នាមជាំក្រមៅនៅរន្ធក្លៀក តាមរូបមន្ដ ប្រេងដូង ១ស្លាបព្រាបាយ ទឹកត្រសក់ច្របាច់ ១ស្លាបព្រាកាហ្វេ ទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ និងម្សៅរមៀតកន្លះស្លាបព្រាកាហ្វេ។ ក្រោយពីងូតទឹក និងជូតខ្លួនស្អាត អ្នកត្រូវយកសំឡីជ្រលក់ប្រេងដូងជូតនៅក្រោមក្លៀករាងជារង្វង់ បន្ទាប់មកលាយទឹកត្រសក់ ក្រូចឆ្មារ និងម្សៅរមៀតចូលគ្នា រួចលាបនៅបរិវេណក្លៀក រក្សាទុករយៈពេល ២០នាទី សឹមលាងទឹកសម្អាត និងជូតឲ្យស្ងួត។ អ្នកគួរសាកល្បងអនុវត្តមួយសប្តាហ៍ឲ្យបាន២ទៅ៣ដង នោះក្លៀករបស់អ្នកនឹងមានពណ៌សស្អាតគួរឲ្យចង់គយគន់៕
No comments:
Post a Comment