
បារីមានជាតិនីកូទីន (Nicotine) បង្កឲ្យកើតមានជំងឺសួត បេះដូង និងជំងឺសរសៃឈាម ។ ពិសេសសរសៃឈាមនេះតែម្ដង ដែលមិនអាចឲ្យឈាមធ្វើចលនាបានដូចប្រក្រតី ក្នុងនោះអាចបណ្ដាលឲ្យស្ទះសរសៃឈាមខួរក្បាល ហើយជាពិសសមិនអាច បញ្ជូនឈាមហូរ
ទៅដល់សរសៃឈាមនៃលិង្គ ។ ដោយសារតែហេតុនេះហើយ ទើបបានជាមានការប៉ះពាល់ដល់ភាពងើបរឹង (ខឹងឆ្កើត) របស់លិង្គហើយក៏មិនអាចសម្រេចបំណងក្នុងការរួមរ័កបានធម្មតាដូច កាលពីមុនតទៅទៀតទេ ។ ល្កឹកណាអ្នកជក់បារីត្រូវតែបញ្ឈប់ការជក់បារីតទៅទៀតតែប៉ុណ្ណោះទើប អាចមានលទ្ធភាពស្ដារសម្បទាបានមកវិញ ។ ម្យ៉ាងវិញទៀតអ្នកជក់បារីក៏តែងតែកើតមានអាការៈស្ត្រេសនៅក្នុងខ្លួន ច្រើនណាស់ ហើយអាការៈស្ត្រេសនោះទៀតសោត ដែលនាំឲ្យបុរសកាន់តែឃ្លាតឆ្ងាយពីការនឹកឃើញការរួមរ័ក ហើយក៏មិនបានធ្វើលំហាត់លិង្គរបស់ខ្លួនទៀតដែរ ។ នេះជាហេតុផលបន្ថែមទៀត ដែលនាំឲ្យលិង្គទន់រងៀកមិនដំណើរការ ។
កត្តាទាំងពីរយ៉ាងបូកបញ្ចូលគ្នានេះ (ជក់បារី-ស្ត្រេស) ពិតជានឹងធ្វើឲ្យបុរសបាត់បង់ចំណង់ភេទកាន់តែច្រើនទៅហើយលិង្គក៏ ក្លាយទៅជាអសមត្ថភាព (លិង្គងាប់) បើទោះជាព្យាបាលពង្រឹងមាឌ ដើម្បីសំរេចការសេពកាមក៏មិនអាចដំណើរការងាយស្រួលដែរ ។
៙ ការសេពគ្រឿងស្រវឹង

និយាយឲ្យចំការផឹកស្រា ។ ប៉ុន្តែគ្រឿងស្រវឹងក៏អាចរាប់ទាំងភេសជ្ជៈផ្សេងៗទៀត ដែលមានជាតិអាល់កុលតែម្ដង ។ សូមជ្រាបថា អាល់កុលវានឹងបំផ្លាញសរសៃឈាមទាំងស្រុង ហើយការងើបរឹង (បះឆ្កឺត) នៃលិង្គក៏អាស្រ័យដោយសារសរសៃឈាមចេញសរសៃឈាម ចូលរបស់លិង្គនោះដែរ ។ នៅពេលដែលប្រព័ន្ធសរសៃឈាមទាំងអស់នោះរងក្ដីអន្តរាយ ហើយក៏មិនខុសអ្វីពីការធ្វើឲ្យលិង្គត្រូវបាត់បង់សមត្ថភាពអស់ដោយ មិនអាចសម្រេចតណ្ហានោះបានទេ ។
ការសេពគ្រឿងស្រវឹងជាប្រចាំហើយក្នុងរយៈពេលដ៏ យូរលង់ពេកនោះក៏បណ្ដាលឲ្យមានផលប៉ះពាល់ដល់សុខភាពថ្លើម ។ ដូច្នេះទើបបានជាអ័រម៉ូនភេទរបស់បុរសក៏បាត់បង់តុល្យភាពជាមួយនឹង ការបំផ្លាញដល់ប្រព័ន្ធសរសៃប្រសាទឲ្យធ្លាក់ចុះអន់ខ្សោយផ្នែកភេទ សម្ព័ន្ធកាន់តែខ្លាំងទៅ ។
ក្រៅពីកត្តាទាំងពីរដូចបានលើកយកមកអធិប្បាយពីខាងលើនេះក៏នៅមាន កត្តាមួយផ្សេងទៀតដែលបុរសភេទទទួលយកដោយខ្វះការយល់ដឹង ប៉ុន្តែបែជាមានបទពិសោធន៍ទៅវិញជាមួយនឹងអសមត្ថភាពផ្លូវភេទនោះគឺ គ្រឿងញៀន ។
គ្រឿងញៀនដែលចង់លើកយកមកនិយាយនេះគឺ ការប្រើប្រាស់កញ្ឆា ថ្នាំកូកាអ៊ីន ថ្នាំហេរ៉ូអ៊ីន ថ្នាំសំយោគប្រភេទគ្រឿងញៀន ជក់ ចាក់ម្ជុល លេប យ៉ាងណាក្ដីសុទ្ធតែបង្កឲ្យកើតមានអាការៈងាប់លិង្គ (លិង្គមិនដំណើរការ) ដែលមិនអាចទទួលយកការរួមភេទសម្ព័ន្ធបានទេ ៕
No comments:
Post a Comment