


មាន វិធីជាច្រើនដើម្បីរក្សាទុកនូវឯកសារ និងរូបភាពនៅក្នុងកុំព្យូទ័រ ឬអង្គចងចាំរបស់អ្នក។ មនុស្សភាគច្រើនតែងគិតថាវិធីដែលល្អបំផុតនោះគឺត្រូវរក្សាវាទុក នៅក្នុងកុំព្យូទ័រ ព្រោះកុំព្យូទ័រមានទំហំអង្គចងចាំធំ អាចរក្សាទុកនូវឯកសារបានច្រើន។ ខ្ញុំសូមផ្តល់យោបល់ឲ្យអ្នកប្រើប្រាស់នូវ External Hard disk វិញ ព្រោះថានៅក្នុង External Hard disk អ្នកក៏អាចរក្សាទុកនូវបណ្តាឯកសារសំខាន់ៗ ព្រមទាំងអាចរៀបចំវាទុកជាក្រុមៗតាមលំដាប់ និងកាលបរិច្ឆេទដែលជួយសម្រួលនៅពេលអ្នកចង់ស្វែងរកឯកសារទាំងនោះ មកប្រើម្តងទៀត។ ម្យ៉ាងវិញទៀត កុំព្យូទ័រខ្លះមានទំហំអង្គចងចាំតូច និងខ្លះទៀតធំ ដូច្នេះ អ្នកអាចប្រើ External Hard disk ដើម្បីបន្ថែមនូវទំហំនៃការរក្សាទុកឯកសារ និងរូបភាពរបស់អ្នក៕

ជា ទូទៅ ប្រសិនជាអ្នកបានអនុវត្តតាមការអ្វីដែលមានក្នុងសៀវភៅណែនាំ កុំព្យូរទ័រ អ្នកនឹងអាចដឹងពីវិធីមួយចំនួនដើម្បីឲ្យអ្នករក្សាថ្ម កុំព្យូទ័របានយូរ។ នៅពេលអ្នកទិញកុំព្យូទ័រថ្មី ជាដំបូងបំផុតអ្វីដែលអ្នកត្រូវធ្វើ គឺសាកថ្មចោលឲ្យគ្រប់ម៉ោងកំណត់។ អ្នកគួរតែយកចិត្តទុកដាក់ និងចងចាំថា មិនត្រូវសាកថ្មកុំព្យូទ័រទុកចោលក្នុងរយៈពេលយូររាល់គ្រប់ពេលវេលា ទេ។ ចំណុចចុងក្រោយ ចូរសាកថ្មក្នុងពេលមួយដែលស័ក្ដិសម។ ខ្ញុំមានន័យថា គួរតែព្យាយាមប្រើប្រាស់ថ្មកុំព្យូទ័រនោះឲ្យអស់ សល់ក្នុងកម្រិតត្រឹមតែ៥ទៅ១០ភាគរយ ហើយពេលនោះអ្នកអាចចាប់ផ្តើមសាកថ្មវាជាថ្មី។ ប៉ុន្តែបើអ្នកសាកវា គួរតែសាកឲ្យវាពេញ១០០ភាគរយ មិនត្រូវសាកដកៗក្នុងពេលកំពុងតែសាកនោះទេ៕

អ្នក ប្រាកដជាធ្លាប់ដឹងហើយថា នៅពេលដែល អ្នកសរសេរលិខិត ដាក់ពាក្យធ្វើការងារ សុំអាហារូបករណ៍ ឬបំពេញទម្រង់ឯកសារផ្លូវការផ្សេងៗ លោកអ្នកប្រាកដជាត្រូវតម្រូវឲ្យចុះហត្ថលេខានៅផ្នែកខាងក្រោមនៃ លិខិតទាំងនោះ។ ចុះអ្នកនឹងធ្វើយ៉ាងណា ប្រសិនបើគេតម្រូវឲ្យចុះហត្ថលេខានៅលើកុំព្យូទ័រវិញនោះ? ដំបូងឡើយ អ្នកគ្រាន់តែចុះហត្ថលេខារបស់លោកអ្នកឲ្យច្បាស់ និងដិតល្អនៅលើក្រដាសសមួយសន្លឹក រួចយកក្រដាសនោះទៅស្កេនចូលទៅក្នុងកុំព្យូទ័រ។ បន្ទាប់មក លោកអ្នកអាចប្រើកម្មវិធីផ្សេងៗដូចជា Photoshop ដើម្បីគូរលើគំនូសហត្ថលេខាដែលបានស្កែននោះឡើងវិញដើម្បីឲ្យវាមើល ទៅកាន់តែច្បាស់ រួចហើយ save វាទុក។ ក្រោយមក លោកអ្នកគ្រាន់តែ Copy ហត្ថលេខានោះ រួចហើយ paste លើឯកសារដែលត្រូវប្រើគឺជាការស្រេច៕

នៅ ពេលដែលអ្នកអង្គុយប្រើកុំព្យូទ័រយូរពេក ភ្នែករបស់អ្នកប្រាកដជាទទួលរងនូវផលប៉ះពាល់។ ប៉ុន្តែអ្នកនៅតែអាចថែរក្សាភ្នែករបស់អ្នកដោយវិធីជាច្រើន។ ជាបឋម នៅពេលដែលអ្នកចាប់ផ្តើមអានអត្ថបទនៅក្នុងកុំព្យូទ័រ អ្នកគួរតែពង្រីកអក្សរទាំងនោះឲ្យធំល្មមដែលអ្នកគិតថា វាងាយស្រួលក្នុងការមើល។ សូមកុំព្យាយាមសម្លឹងទៅលើអក្សរតូចៗឲ្យសោះ ព្រោះថាវាអាចផ្តល់ជាផលប៉ះពាល់ដល់ភ្នែក។ អ្នកគួរតែបង្វិល ឬបន្ទាបអេក្រង់កុំព្យូរទ័ររបស់អ្នកចុះក្រោមបន្តិច ជាជាងការដាក់ឲ្យអេក្រង់នោះស្មើនឹងភ្នែកដែលអាចធ្វើឲ្យពន្លឺជះ ពេញទំហឹងចូលមកក្នុងភ្នែក។ អ្នកគួរតែចងចាំថា ការងារគឺវាសំខាន់ ប៉ុន្តែសុខភាពភ្នែករបស់អ្នករឹតតែសំខាន់ទៀត ដូច្នោះហើយអ្នកគួរតែឲ្យភ្នែកមានពេលសម្រាកបន្តិច ដោយការបិទភ្នែកប្រហែលជាប៉ុន្មាននាទីមុននឹងបន្តការងារទៀត៕
No comments:
Post a Comment