វិធីសាស្រ្ដងាយៗជួយឲ្យអ្នកទទួលបានសុភមង្គលនិងអាយុយឺនយូរ
សូម ប្រិយមិត្ដសាកល្បងអនុវត្ដវិធីងាយៗមួយចំនួនដូចតទៅ៖ សុភមង្គលមនុស្សកើតចេញពីទង្វើល្អ និងសេចក្ដីថ្លៃថ្នូរក្នុងសង្គមប្រចាំថ្ងៃ។ អ្នកគួរតែចេះក្រើនរំឭក និងប្រាថ្នាភាពជោគជ័យក្នុងជីវិត។ សុភមង្គមក្នុងជីវិតតម្រូវឲ្យអ្នកជាប្រភេទមនុស្សដែលមានមនសិការ ចេះយល់អធ្យាស្រ័យ យកចិត្ដទុកដាក់ និងផ្ដល់សេចក្ដីមេត្ដាដល់អ្នកដទៃ។ លើសពីនេះ ចំណេះដឹង និងសុភវិនិច្ឆ័យ ក៏ជាកត្ដាសំខាន់ដែរ ពីព្រោះអ្នកនឹងផ្ដោតការយកចិត្ដទុកដាក់ទៅលើអ្វីដែលអ្នកកំពុង តែ ធ្វើ។ ម្យ៉ាងវិញទៀត ការសេពគប់មិត្ដភក្ដិដ៏ត្រឹមត្រូវ អាចជួយដល់អ្នកឲ្យស្រស់ថ្លា និងរីកចម្រើននៅក្នុងការសិក្សា និងការងារ។ ចុងក្រោយ ការរីករាយនូវបទពិសោធល្អៗដែលធ្លាប់ឆ្លងកាត់ជាមួយនឹងមនុស្ស សកម្មភាព និងវត្ថុជាទីស្រឡាញ់ជាសុភមង្គលមួយដែរ៕

ការប្រើប្រាស់អ៊ីនធឺណិតឲ្យមានអត្ថប្រយោជន៍អាចធ្វើឲ្យអ្នកបង្កើត មុខជំនួញដ៏ល្អមួយ។ ជាក់ស្ដែង ការងារបញ្ចូលភ្លេងទូរស័ព្ទក្លាយជាមុខរបរកាក់កបងាយៗតាមរយៈការ ទាញ យកកម្មវិធី software ពីប្រព័ន្ធអ៊ីនធឺណិតដោយឥតគិតថ្លៃ។ អ្នកបច្ចេកទេស អាចរកចំណូលពី២ដុល្លារទៅ១០ដុល្លារចំពោះការបញ្ចូលកម្មវិធី jailbreak IOS ដ៏ពេញនិយមរបស់ទូរស័ព្ទ Iphone។ ពួកគេអាចទាញយកកម្មវិធីជាច្រើនដោយសេរី ពីគេហទំព័រមួយចំនូន ដូចជា www.redmondpie.com និង www.redsnow.ccជាដើម រួមជាមួយនឹង វីដេអូបង្ហាញពីរបៀបប្រើប្រាស់ទៀតផង។ ក្រៅពីនេះអ្នកអាចរុករកព័ត៌មានផ្សេងៗនៅលើគេហទំព័រ Google និងវីដេអូwww.youtube.com ដែលបង្រៀនពីមុខវិជ្ជាដែលអ្នកត្រូវការ។ ប៉ុន្ដែវាក៏អាចផ្ដល់គុណវិបត្ដិចំពោះអ្នកប្រើក្នុងមធ្យោបាយខុស ឆ្គងផងដែរ។ សូមប្រយ័ត្នប្រយែងផង!
វិធីសាស្រ្តត្រៀមខ្លួនសម្រាប់បទសម្ភាសការងារ
ប្រសិន បើអ្នកត្រូវបានហៅធ្វើបទសម្ភាសការងារ មានន័យថា អ្នកបានជាប់ក្នុងដំណាក់កាលទីមួយហើយ។ ដូច្នេះ អ្នកត្រូវចេះត្រៀមខ្លួនក្នុងការទាញយកជោគជ័យទាំងស្រុង។ ដំបូង អ្នកគួរតែចំណាយពេលវេលាខ្លះសិក្សាពីក្រុមហ៊ុន ដើម្បីឲ្យប្រាកដថា អ្នកអាចឆ្លើយផ្ដោះផ្ដងសំណួរជាមួយអ្នកសម្ភាសប្រកបដោយជំនឿចិត្ដ ។ អ្នកអាចស្រាវជ្រាវតាមអ៊ីនធឺណិតអំពីក្រុមហ៊ុននោះ។ ក្រោយមក គឺសាកល្បងធ្វើដំណើរទៅកាន់ក្រុមហ៊ុនរយៈពេលមួយថ្ងៃមុនការសម្ភាស និងប៉ាន់ប្រមាណពីរយៈពេលនៃការធ្វើដំណើរដើម្បីបញ្ចៀសការយឺតយ៉ាវ។ ចំណុចពិសេសបំផុតដែលអ្នកមិនអាចមើលរំលង គឺការស្លៀកពាក់ឲ្យបានសមសួនជាអ្នកស្វែងរកការងារ។ ចុងក្រោយ អ្នកត្រូវរៀបចំឯកសារពាក់ព័ន្ធ ដូចជា CV និងលិខិតស្នើសុំការងារជាដើម ហើយកុំភ្លេចអានប្រកាសជ្រើសរើសបុគ្គលិកសាចុះសាឡើងដើម្បីចងចាំងាយ ស្រួលឆ្លើយឲ្យត្រូវនឹងសំណួរ៕

No comments:
Post a Comment