About Me

THIS SITE IS UNDER CONSTRUCTION

Sunday, November 18, 2012

ភាព​ជា​យុវវ័យ​គ្មាន​សង្សារ​ដូច​គ្មានឱ​ជារស​នៃ​ជីវិត​មែន​ទេ?

ជីវិតកើតមកក្នុងលោកសន្និវាសដ៏ធំធេងនេះ កើតមកសម្រាប់តស៊ូក្នុងផ្លូវដ៏ឆ្ងាយ នៃឆាកជីវិត ដែលពាសពេញទៅដោយមហាបញ្ហា ភាពទុក្ខសោក ភាពសង្រេង ជំរៅនៃជីវិត ពិតជានៅសែនឆ្ងាយ ស្ទើរតែពេលខ្លះឈោងចាប់មិនដល់ ។ទីដៅចំណុចនៃជីវិតត្រូវមាន លក្ខខណ្ឌជាច្រើនដែលយកមកអនុវត្តជាប្រចាំក្នុងឆាកជីវិត។

ជីវិតត្រូវបានតស៊ូតាំងពីពេលដែលចាប់ផ្តើមចាប់បដិសន្ឋិនៅក្នុងផ្ទៃរបស់អ្នកម្តាយ បន្ទាប់មកត្រូវបានតស៊ូនៅក្រៅឆាកនៃផ្ទៃម្តាយ តស៊ូតាំងពីកុមារភាព រៀនដើរ រៀននិយាយ រៀនហៅប៉ាម៉ាក់ រៀនសព្វរៀនគ្រប់ រហូតដល់វ័យកម្លោះក្រមុំ ដែលវាមិនខុសអីនឹងសុភាសិតខ្មែរមួយឃ្លាពោលថា មានជីវិត គឺ តស៊ូ មកដល់ពាក់កណ្តាលផ្លូវនៃកម្លោះក្រមុំនេះ ពិតជាក្លាយជាមនុស្សម្នាក់ដែលតម្រូវឲ្យមានចិត្តថ្លើម ភាពប្រតិពទ្ឋ័ ភាសាផ្អែមល្អែម ដែលគេហៅថា សេចក្តីស្នេហានោះអី ឬម្យ៉ាងទៀតគេហៅថាសង្សារ សង្សារចក្រ គឺវាមិនខុសអីនឹងវដ្តសង្សាចក្រនោះទេ ។សង្សារត្រូវបើកឆាកជីវិតដោយផ្តើមចេញពីមនុស្សពីរនាក់ដែលយោគយល់ចិត្តថ្លើមគ្នា។ជាមួយនេះដែរមានមតិមួយបានលើកឡើងថា “ភាពជាយុវវ័យគ្មានសង្សារដូចគ្នានឱជារសនៃជីវិត” តើមតិនេះពិតជាត្រឹមត្រូវទេ?

ក្នុងល្គឹកនេះយើងបែរមកមើលភាពជាក់ស្តែងជីវិតនាពេលបច្ចុប្បន្នកាលនេះមានយុវវ័យជាច្រើនមានភាពភ្លើតភ្លើនក្នុងរឿងស្នេហា ហ៊ានធ្វើរឿងខុសគន្លងប្រពៃណី រហូតឈានដល់ការបោះបង់ចោលការសិក្សាដែលអាចនឹងឈានចូលដល់ការធ្វើរឿងមិនគាប់បីដល់សង្គមទៀតផង ។ យុវវ័យជាសរសរទ្រូងនៃប្រទេសជាតិ ដែលមិនអាចខានបាន ក្នុចលនាក៏ដូចជាកម្លាំងចលករអភិវឌ្ឍន៍សង្គម ភា្ជប់ជាមួយគ្នានេះដែរយុវវ័យពិតជាមានចំណងមិត្ត និងសេចក្តីស្នេហានេះឯង ។ ស្នេហាវាមិនខុសពីឱសថសម្រាប់ព្យាបាលនូវជំងឺនោះទេ គឺវាមានមុខពីរដូចគ្នា វាអាចជះឥទ្ឋិពលល្អអាក្រក់ដូចគ្នា ជំងឺជាសះអាស្រ័យលើថ្នាំល្អ ទោះជាថ្នាំនោះតម្លៃវាថោកក៏ដោយប៉ុន្តែវាអាស្រ័យលើគុណភាព យ៉ាងណាមិញសេចក្តីស្នេហាក៏វាមិនខុសពីថ្នាំនោះដែរ។ បើរសនៃជីវិតគ្នានសង្សារគ្មានតម្លៃវានឹងមិនខុសអីពីថ្នាំនោះទេទី១ បើដំណើរនៃសេចក្តីស្នេហាដើរដោយរលូន នោះវាពិតជាប្រសើរថ្លៃថ្លាហើយទី២ បើបរាជ័យនៃដំណើរនេះវិញនោះពិតអាចធ្វើឲ្យមនុស្សហ៊ានធ្វើអ្វីៗដែលខ្លួន នឹកស្មានមិនដល់ឡើយ អាចឈានដល់ការលះបង់ជីវិតក៏ថាបានដែរ។ អ្នកណាអាចហាមឃាតនូវទឹកចិត្តខ្លួនអ្នកបានក្រៅពីខ្លួនអ្នក អ្នកណាហាមឃាតអ្នកមិនឲ្យមានស្នេហាក្រៅពីខ្លួនអ្នកទៅ តើលើលោកនេះមានមនុស្សប៉ុន្មាននាក់ដែលមិនចង់បាននូវសេចក្តីស្រលាញ់?ខ្ញុំគិតថាប្រហែលជាគ្មានទេ។ រសនៃស្នេហានេះត្រូវបានផ្តល់តម្លៃឲ្យដោយុវវ័យមួយចំនួនដែលភ្លើតភ្លើនចំពោះស្នេហាតែប៉ុណ្ណោះ ការផ្តល់តម្លៃនេះវាមិនខុសអីនោះទេ តែបើចេះផ្តល់តម្លៃឲ្យស្នេហា គួរណាស់ផ្តល់តម្លៃដល់ការសិក្សាវិញដោយមូលសេចក្តីនេះទៅវិញទៅ គ្មានការសិក្សារៀនសូត្រគ្មានឱជារសនៃជីវិត បើលក្ខខណ្ឌក៏ដូចជាសំណួរនេះវាដំណើរស្របគ្នានោះវិញពិតជាធ្វើឲ្យភាពជាយុវវ័យប្រកបដោភាពភ្លឺថ្លាត្រចះត្រចង់ជាមិនខានឡើយ គ្មានអ្នកហាមយើងមិនឲ្យមានស្នេហានោះទេ តែបើមានស្នេហាកុំភ្លេចការសិក្សា ត្រូវបែងចែកវាឲ្យដាច់ស្រឡះពីគ្នាចំពោះវាទាំងពីរ។ តម្លៃនៃស្នេហាក៏ដូចជារសនៃស្នេហាមានពិតនៅពេលដែលជោគជ័យលើការងារ នោះស្នេហាក៏ជោគជ័យដែរហើយនោះជីវិតពិតជាមានឱរសជាតិហើយ៕

No comments:

CASINO





MOBILE MAGAZINE