


តើអ្នកធ្លាប់ទទួលទានកាហ្វេអ៊ីនដែរទេ? ខ្ញុំសូមណែនាំនូវគុណប្រយោជន៍ និងគុណវិបត្តិមួយចំនួនចំពោះវា។ ការទទួលទានកាហ្វេ ឬតែបន្តិចបន្តួចមុនពេលហាត់ប្រាណ អាចជួយបង្កើនប្រសិទ្ធភាពនៃដំណើរគ្លុយកូសតាមសរសៃឈាមទៅកាន់ សាច់ដុំ។ បើអ្នកទទួលទាន នៅក្រោយពេលហាត់ប្រាណវិញ វាអាចជួសជុលផ្នែកដែលសឹករបស់រាងកាយ។ ក្រៅពីនេះ កាហ្វេអ៊ីន ថែមទាំងមានគុណសម្បត្តិ ជួយជំរុញខួរក្បាល និងបង្កើនសមាធិផងដែរ។ ប៉ុន្តែអ្នកគួរប្រយ័ត្ន ព្រោះការទទួលទានភេសជ្ជៈ ដែលមានជាតិកាហ្វេអ៊ីនពេលអ្នកកំពុងតែពិបាកចិត្ត ឬតានតឹង អ្នកកាន់តែនៅមិនសុខថែមទៀត។ ខ្ញុំសូមណែនាំឲ្យ អ្នកទទួលទានភេសជ្ជះនេះនៅពេលតែអ្នកចង់កាត់បន្ថយភាពងងុយគេង ឬនៅពេលធ្វើកិច្ចការផ្ទះពេលយប់បានហើយ។ អ្នកមិនគួរទទួលទានកាហ្វេឲ្យលើសពី ២-៣កែវ ក្នុង១ថ្ងៃទេ ហើយត្រូវកាត់បន្ថយក្រែមទឹកដោះគោ ស្ករស ឬទឹកស៊ីរ៉ូខ្លះ ដើម្បីការពារមិនឲ្យអ្នកធាត់៕

ជំងឺតប់ប្រមល់ឬតានតឹងអារម្មណ៍ងាយនឹងកើតទ្បើងណាស់ គ្រាន់តែអ្នកចេញក្រៅ ទៅប៉ះផ្សែងពុលដោយសាររថយន្តស្ទះនៅលើផ្លូវក៏បណ្តាលឲ្យអ្នកធុញ ថប់ដែរ។ សម្រាប់សិស្សានុសិស្ស រួមទាំងនាងខ្ញុំ ប្រាកដជាមានភាពតានតឹងដោយសារ ការសិក្សារាល់ថ្ងៃ។ តាមការចាប់អារម្មណ៍ និងការសាកល្បងរបស់នាងខ្ញុំផ្ទាល់ បរិភោគត្រសក់ស្រូវ អាចជួយកាត់បន្ថយនូវសភាពតានតឹងទាំងនោះ ហើយធ្វើឲ្យយើងមានអារម្មណ៍រីករាយ ព្រមទាំងគេងលក់ស្រួលទៀតផង។ បើអ្នកចាប់អារម្មណ៍ សូមសាកល្បងមើលចុះ!

ទោះ បីនៅមានបញ្ហាដែលត្រូវពិភាក្សាគ្នាជាបន្តបន្ទាប់ពីប្រយោជន៍ របស់ទឹកដោះគោ ថាល្អចំពោះរាងកាយពិតមែនឬអត់ក៏ដោយ ប៉ុន្តែតាមរបាយការណ៍ចុងក្រោយដែលនាងខ្ញុំរកឃើញ បានសន្និដ្ឋានថា ការពិសាទឹកដោះគោជាប្រចាំនឹងជួយបង្កើនអាយុរបស់យើង បានដល់២៥ភាគរយ។ ចំពោះគុណប្រយោជន៍ទឹកដោះគោត្រឹមតែ១កែវក្នុង១ថ្ងៃ វាមិនត្រឹមតែផ្តល់ បរិមាណកាល់ស្យូមគ្រប់គ្រាន់ដល់តម្រូវការនៃរាងកាយទេ ប៉ុន្តែវាអាចជួយបំប៉នបេះដូង ហើយជួយក្នុងការផលិតអ័រម៉ូនម្យ៉ាងដែលជួយស្តារកោសិកាបង្កើន ប្រព័ន្ធប្រឆាំងមេរោគ ហើយជួយបំពេញ ផ្នែកដែលសឹករបស់សព៌ាង្គកាយ ហើយវាអាចជួយឲ្យស្បែកស្អាត មានភាពស្រស់ថ្លាថែមទៀតផង។ សម្រាប់ក្មេងជំទង់ និងមនុស្សធំ ខ្ញុំសូមណែនាំឲ្យផឹកទឹកដោះគោគ្មានខ្លាញ់ ដើម្បីកាត់បន្ថយបញ្ហាកកផ្តុំរបស់ខ្លាញ់។ ចំណែកក្មេងតូចៗ គួរទទួលទានទឹកដោះគោសុទ្ធស្រស់ៗ ប្រសើរជាង៕

No comments:
Post a Comment