ត្រៀមខ្លួនប្រឡូកក្នុងទីផ្សារភាគហ៊ុនដ៏ត្រឹមត្រូវ
ចាប់ ផ្ដើមពីការកំណត់គោលដៅរបស់អ្នក គឺជាជំហានទីមួយដែលអ្នកត្រូវធ្វើ ជាពិសេស អ្នកត្រូវយល់ដឹងពីទុនបម្រុង និងផលចំណេញ។ ជំហានទីពីរ យ៉ាងហោចណាស់ អ្នកត្រូវយល់ដឹងពីដំណើរការនៃផ្សារហ៊ុនបន្ដិចបន្ដួច គ្រាន់បើជាងមិនចេះសោះ។ អ្នកត្រូវតាមដាននូវព័ត៌មានស្ដីពីដំណើរការជួញដូររបស់ផ្សារហ៊ុន ដើម្បីងាយស្រួលក្នុងការសម្រេចចិត្ដទិញ ឬក៏លក់ចេញ។ ជំហានទីបី អ្នកត្រូវស៊ើបអង្កេតពីរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននីមួយៗ នូវបញ្ជីចំណូល និងតុល្យការ។ ម្យ៉ាងវិញទៀត អ្នកគួរតែដឹងពីដើមទុនរបស់ក្រុមហ៊ុន និងបំណុលរបស់ពួកគេ ថាតើក្រុមហ៊ុនទាំងនោះ អាចមានលទ្ធភាពទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុដែរឬទេ? អ្នកគួរតែចងចាំថា បញ្ហានឹងអាចកើតឡើង ប្រសិនបើអ្នកលោភលន់ខ្លាំងពេក៕

តើ អ្នកធ្លាប់គិតពីអនាគតរបស់ខ្លួនដែរឬទេ? ការជ្រើសរើសសាកលវិទ្យាល័យ គឺជាទង្វើដ៏សំខាន់ដើម្បីសម្រេចនូវគោលបំណងរបស់ខ្លួន។ វាក៏អាស្រ័យទៅលើមុខវិជ្ជាដែលទទួលបានពិន្ទុខ្ពស់ ឧបនិស្ស័យពីកំណើត និងចំណូលចិត្ដរបស់អ្នកផងដែរ ពីព្រោះសាកលវិទ្យាល័យនីមួយៗ មានជំនាញលេចធ្លោរៀងៗខ្លួន។ ជាក់ស្ដែង ប្រសិនបើអ្នកមានដុងខាងគំនូរ ដូច្នេះ សាកលវិទ្យាល័យដ៏ស័ក្ដិសមសម្រាប់អ្នក គឺសាកលវិទ្យាល័យស្ថាបត្យកម្ម ឬក៏សាកលវិទ្យាល័យវិចិត្រសិល្បៈ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកគ្មានឧបនិស្ស័យទេ អ្នកមិនចាំបាច់ព្រួយទេ ឲ្យតែអ្នកចូលចិត្ដចំពោះមុខវិជ្ជានោះ អ្នកត្រូវខិតខំប្រឹងប្រែងសិក្សាឲ្យសកម្មបំផុត ដូច្នេះ ប្រាកដជាទទួលបានជោគជ័យដូចគ្នា៕

ពិធី ជប់លៀង រមែងត្រូវបានរៀបចំឡើងយ៉ាងពិសេស និងគគ្រឹកគគ្រេង ដូច្នេះ អ្នកត្រូវធ្វើដូចម្ដេចដើម្បីងាយស្រួលចុះចំណោម? ដំបូងឡើយ អ្នកត្រូវប្រាកដថាវាជាប្រភេទពិធីជប់លៀងអ្វី ថាតើវាជាកម្មវិធីសម្រាប់មិត្ដយុវវ័យ ឬក៏មនុស្សចាស់ទុំ។ ធ្វើបែបនេះ ទើបអ្នកងាយស្រួលរៀបចំខ្លួនទុកជាមុន។ ជាងនេះទៅទៀត ការជ្រើសរើសសម្លៀកបំពាក់ ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះវាអាចជួយឲ្យអ្នកស្រស់ស្អាត និងទាក់ភ្នែកមហាជន។ អាវធំ ស័ក្ដិសមចំពោះសុភាពបុរស រីឯសុភាពនារីវិញ រ៉ូបគឺជាសម្លៀកបំពាក់ស្អាតឥតខ្ចោះ។ មួយវិញទៀត ក្លិនពិតជាមានឥទ្ធិពលយ៉ាងខ្លាំង ហើយទីបញ្ចប់ ពេលវេលាទៀងទាត់ រឹតតែសំខាន់បំផុត៕

No comments:
Post a Comment