
ការយកត្រីនោះចូលទៅក្នុងភូមិមិនមែនជាការ
ងាយស្រួលឡើយ
ព្រោះវាកាចសាហាវគឺនៅពេលចូលទៅក្បែរវាបញ្ចេញចង្កូមនិង
ឃើញធ្មេញពេញមាត់ ថែមទាំងគ្រហឹមមានសំឡេងដូចសត្វពស់។
នៅពេលយកឈើទៅឆ្កឹះបុកត្រូវវាប្រើមាត់ខាំឈើជាប់ ។
ក្រោយពីលេចឮព័ត៌មានពីត្រីចម្លែកនោះប៉ុន្មានថ្ងៃ
ប្រជាជននៅក្នុងភូមិជិតខាងជាច្រើននាក់ភ្លូកទឹកភ្លូកដីទៅសុំ
មើល។ អ្នកទាំងនោះនិយាយថា មិនធ្លាប់ឃើញត្រីបែបនោះទេ
កាលពីមុន។
ក្រោយមកត្រីនោះត្រូវគេសម្លាប់ចោល
ព្រោះយល់ថា វាអាចមានពិសបង្កឱ្យមនុស្សស្លាប់បាន។
នៅពេលវះពោះត្រីចម្លែកមួយក្បាលនោះឃើញមានថ្លើម ពោះវៀន
និងអណ្តាតស្រដៀងជ្រូក ៕
No comments:
Post a Comment