សម្រាប់
អ្នកដែលមានកូឡេស្តេរ៉ូលខ្ពស់ គ្រូពេទ្យជំនាញ
បានណែនាំឲ្យចៀសវាងអាហារដែលមានជាតិខ្លាញ់មិនឆ្អែត
ជាពិសេសជាតិខ្លាញ់ពីសត្វ
ដោយងាកមកទទួលទានអាហារដែលមានជាតិខ្លាញ់ឆ្អែត ជំនួសវិញ
រួមទាំងអាហារមួយចំនួនដែលមានគុណសម្បត្តិជួយគ្រប់គ្រងកូឡេស្តេរ៉ូ
ល។ ១-ផ្លែប៉ោមៈ
ផ្លែប៉ោម (Apple) ជាផ្លែឈើដែលមានកាកសរសៃអាហារខ្ពស់ បន្ថយការប្រមូលផ្តុំជាតិខ្លាញ់ក្នុងសរសៃឈាម ហើយថែមមានគុណសម្បត្តិ ជាសារធាតុប្រឆាំងអុកស៊ីដកម្ម ជួយបន្ថយការកើតជំងឺបេះដូង និងសរសៃឈាម។

២-សណ្តែកសៀងៈ
សណ្តែកសៀង (Soy Bean) រួមទាំងអាហារផ្សេងៗ ដែលផលិតពីសណ្តែកសៀង ដូចជាតៅហ៊ូ សៀង ទឹកស៊ីអ៊ីវ ប្រេងរុក្ខជាតិ ទឹកតៅហ៊ូជាដើម ចាត់ទុកថាជាអាហារសុខភាព ជួយកាត់បន្ថយកូឡេស្តេរ៉ូលក្នុងសរសៃឈាម។
៣-អង្ករអាវ័នៈ
អង្ករអាវ័ន (Oats) ជួយបន្ថយបរិមាណកូឡេស្តេរ៉ូលបានល្អ ព្រោះមានបេតាគ្លូខេន (Beta Glucan) ឬកាកសរសៃអាហារប្រភេទលាយក្នុងទឹក ដែលអាចជួយចាប់កូឡេស្តេរ៉ូល មានឥទ្ធិពលធ្វើឲ្យបរិមាណរបស់កូឡេស្តេរ៉ូល ថយចុះ៕
No comments:
Post a Comment