គន្លឹះនៃការរៀបចំប្រវត្ដិរូបការងារ
ប្រវត្ដិ រូបការងារ (CV) គឺជាអ្នកណែនាំខ្លួនដំបូងសម្រាប់ការផ្លាស់ប្ដូរការងារ ឬក៏អាជីពរបស់អ្នក ហើយសូមចងចាំថា អ្វីដែលបានឃើញដំបូងគេ គឺមានសារៈសំខាន់បំផុត។ ប្រសិនបើអ្នកចង់ផ្លាស់ប្ដូរការងារ ឬក៏អ្នកចង់ឈានជើងដល់ដំណាក់កាលសម្ភាសការងារ អ្នកអាចទាញយកក្ដីសង្ឃឹមពីដំណាក់កាលដំបូងនេះ ជាពិសេសការរៀបរាប់ចំណុចលម្អិតពិសេសដែលនយោជកត្រូវការ។ ម្យ៉ាងវិញទៀត ប្រសិនបើដំណឹងស្វែងរកបុគ្គលិកនោះសរសេរថា «កុំភ្ជាប់ជាមួយអ្វីទាំងអស់» ដូច្នេះ អ្នកមិនចាំបាច់ភ្ជាប់លិខិតអ្វីទេ ហើយសរសេរអត្ថន័យសំខាន់ និងខ្លីបំផុតដែលមិនលើសពី២ទំព័រ។ សូមអនុវត្ដទៅតាមជំនាញវេយ្យាករណ៍នៃការសរសេរ ជាពិសេសពង្រឹងគុណភាពដល់ក្រុមហ៊ុនរបស់លោកនាពេលអនាគត។ ប្រវត្ដិរូបការងារបស់អ្នក (CV) ត្រូវតែស្អាត និងមានរបៀបរាបរយ ហើយកុំបំផ្លើសខ្លឹមសារក្នុងលិខិត៕

គន្លឹះក្នុងការត្រៀមខ្លួនធ្វើបទសម្ភាសការ
ត្រៀមខ្លួនបានល្អគឺជាគន្លឹះក្នុងការគ្រប់គ្រងអារម្មណ៍ភ័យ
ខ្លាចរបស់ខ្លួន។
អ្នកត្រូវតែស្វែងយល់ពីក្រុមហ៊ុនដែលអ្នកចង់ដាក់ពាក្យបម្រើ
ការងារឲ្យបានច្បាស់ ទើបអ្នកអាចមានឱកាសទទួលជោគជ័យ។ ដំបូង
អ្នកត្រូវអានសាចុះសាឡើងនូវខិត្តប័ណ្ណប្រកាសរកបុគ្គលិកឲ្យបាន
ហ្មត់ចត់ ដូចជា តម្រូវការជំនាញផ្សេងៗ។ ព្យាយាមសាកសួរខ្លួនឯងថា
«តើខ្ញុំមានជំនាញដែលស័ក្ដិសមនឹងការងារនេះហើយឬនៅ?»
បន្ទាប់មក សរសេរបទពិសោធ
និងការត្រៀមខ្លួនរបស់អ្នកចំពោះការងារនោះ
ប្រសិនបើអ្នកមិនទាន់មានបទពិសោធ។
អ្នកត្រូវត្រៀម៣សំណួរដើម្បីនយោជកអំពីការងារ ឬក៏ក្រុមហ៊ុន
ប៉ុន្ដែមិនទាន់ដល់ពេលសួរពីប្រាក់បៀវត្សរ៍ទេសម្រាប់បទសម្ភាស
លើកដំបូង។
គន្លឹះក្នុងការត្រៀមលក្ខណសម្បត្ដិខាងក្រៅ
ការ ជួបជាមួយនិយោជកដំបូង គឺជារឿងសំខាន់។ ការវាយតម្លៃបឋមរបស់អ្នកសម្ភាស គឺអាស្រ័យលើរូបរាងខាងក្រៅ និងសម្លៀកបំពាក់របស់អ្នក។ ដូច្នេះការស្លៀកពាក់សមរម្យ ត្រូវតែស័ក្ដិសមបំផុត។ បេក្ខជន ត្រូវស្លៀកពាក់ឯកសណ្ឋាន អាវដៃវែង ខោវែង ក្រវាត់ក ស្បែកជើងប៊ូពណ៌ខ្មៅ និងសក់សិតស្អាតបាត។ បន្ថែមពីនេះ បេក្ខនារី អាចប្រើគ្រឿងអលង្ការ ឬតុបតែងមុខមាត់បន្ដិចបន្ដួច។ អ្វីដែលសំខាន់បំផុតនោះ បេក្ខជនទាំងអស់ ត្រូវមកដល់បន្ទប់សម្ភាសមុនពេលកំណត់ ដើម្បីបន្ធូរអារម្មណ៍នឿយហត់។ ស្វាគមន៍អ្នកធ្វើសម្ភាសដោយសំពះ ឬក៏ចាប់ដៃជាមួយជនបរទេស។ ជាចុងក្រោយ អ្នកត្រូវនិយាយច្បាស់ៗ ដោយរក្សាស្នាមញញឹម៕

សារៈសំខាន់នៃការចេះបត់បែនតាមកាលៈទេសៈការ
បត់បែននៅកន្លែងការងារ មានន័យថា ត្រៀមខ្លួនក្នុងការកែតម្រូវ
និងទទួលស្គាល់នូវការផ្លាស់ប្ដូរគ្រប់បែបយ៉ាង។
សមត្ថភាពទទួលយកនូវការផ្លាស់ប្ដូរ
គឺជាគុណសម្បត្ដិដ៏វិសេសវិសាលចំពោះវប្បធម៌ការងារក្នុងពេល
បច្ចុប្បន្ននេះ។ វាក៏បានបង្ហាញថា
អ្នកជាមនុស្សមានទេពកោសល្យខ្ពស់ និងសុទិដ្ឋិនិយម
ព្រមទាំងជឿជាក់លើខ្លួនឯង។ យ៉ាងណាមិញ
ស្ថិតក្នុងដំណាក់កាលធ្វើបទសម្ភាសការងារ
អ្នកត្រូវតែត្រៀមខ្លួនជានិច្ច
ពីព្រោះសំណួរមួយចំនួនដែលអ្នកធ្វើសម្ភាសតែងតែសួរ ដូច្នេះ
អ្នកអាចរៀបចំវាទុកជាមុន។ នៅចុងបញ្ចប់នៃសំណួរ
ពួកគេតែងតែសួរថា៖ «តើអ្នកមានសំណួរអ្វីដើម្បីសួរខ្ញុំវិញទេ?»
អ្នកត្រូវតែសួរយ៉ាងតិច ៣សំនួរអំពីការងារ ឬក៏ក្រុមហ៊ុន
ហើយចេះបត់បែនតាមកាលៈទេសៈនូវសំណួរគ្រប់យ៉ាង
គឺជាគន្លឹះសំខាន់បំផុត៕
No comments:
Post a Comment