


ការ ពាក់វ៉ែនតាការពារកម្តៅថ្ងៃគឺកត្តាសំខាន់បំផុត ព្រោះកម្ពុជាជាប្រទេសដែលក្តៅ ដូច្នេះភ្នែករបស់អ្នកអាចនឹងរងនូវការប៉ះពាល់ពីកាំរស្មីព្រះ អាទិត្យគ្រប់ពេល។ ម្យ៉ាងទៀតវ៉ែនតាការពារពន្លឺក៏អាចជួយការពារធូលីដីផងដែរនៅ រាល់ពេលដែលយើងជិះម៉ូតូ។ បើសិនជាអ្នកនៅក្នុងករណីប្រើប្រាស់កុំព្យូទ័រច្រើន អ្នកគួរតែប្រាកដថាអ្នកមានត្រៀមថ្នាំដាក់ភ្នែកនៅជិតអ្នកជា និច្ចសម្រាប់ប្រើប្រាស់ ហើយអ្នកត្រូវផ្តល់ការសម្រាកដល់ភ្នែករៀងរាល់៣០នាទីម្តង ដោយបិទភ្នែកពី៣០វិនាទីទៅ១នាទី។ មិនត្រឹមតែប៉ុណ្ណោះអ្នកគួរតែមានកូនរុក្ខជាតិឬផ្ទាំងអ្វីមួយ ដែលមានពណ៌បៃតងនៅលើតុធ្វើការ។ ជាងនេះទៀត សូមកុំភ្លេចទៅពិនិត្យភ្នែកឲ្យបានញឹកញាប់ផង៕

មនុស្សជាច្រើនប្រហែលជាកំពុងតែមានបញ្ហាជាមួយនិងការគេងខកឬ ពិបាកក្រោកពីដំណេកនាពេលព្រឹក ដែលជាកត្តាធ្វើឲ្យខកម៉ោងទៅសាលារៀនឬធ្វើការរឿយៗ។ ខ្ញុំសូមណែនាំវិធីមួយចំនួនដែលអាចឲ្យអ្នកជៀសផុតពីការគេងទ្រមក់ ។ ទីមួយគឺអ្នកចាំបាច់ទម្លាប់គេងពីព្រលប់ ភា្ញក់ពីព្រលឹម ឬអ្នកគួរចងចាំថា អ្នកអាចមានពេលគេងយ៉ាងហោចណាស់ពី៦ទៅ៧ម៉ោងក្នុងមួយយប់។ បន្ទាប់មកគឺការកំណត់នាឡិការោទ៍ ហើយបើអាចធ្វើទៅបានអ្នកគួរតែជ្រើសយកនាឡិការោទ៍ឬទូរស័ព្ទដៃ ណាដែលមានសំឡេងខ្លាំង ហើយដាក់នាឡិការរោរិ៍នោះនៅឲ្យឆ្ងាយពីគ្រែគេងរបស់អ្នក ដូច្នេះនៅពេលដែលអ្នកក្រោកពីគ្រែទៅបិទសំឡេងរោទ៍ អ្នកនឹងអាចជម្នះនូវភាពខ្ជិលច្រអូសរបស់អ្នកបានហើយ៕

តើ អ្នកនឹងមានអារម្មណ៍បែបណានៅពេលដែលអ្នកជួបមនុស្សកំពុងតែប្រើ របស់ដូចគ្នាបេះបិទនឹងអ្នក? ដល់ពេលដែលអ្នកគួរតែបង្កើតស្ទីលផ្ទាល់ខ្លួនមួយហើយ ដើម្បីឲ្យវាក្លាយជារូបតំណាងខ្លួនរបស់អ្នកដែលអ្នកដទៃគ្មាន។ ការបង្កើតស្ទីលផ្ទាល់ខ្លួនគឺមិនមានន័យថាអ្នកធ្វើអ្វីមួយដែល ប្លែកខុសពីគេបែបអវិជ្ជមាននោះទេ ប៉ុន្តែវាជាសញ្ញាផ្ទាល់ខ្លួនដែលឡូយនិងប្លែកពីគេ។ អីចឹងហើយអ្នកគួរតែចាប់ផ្តើមគិតការបង្កើតស្ទីលផ្ទាល់ខ្លួនដែល ចាប់ផ្តើមសួរខ្លួនឯងថា ខ្លួនចូលចិត្តអ្វីជាងគេ។ អ្នកអាចព្យាយាមគូសវាចេញមក និងធ្វើជាស្លាកសម្រាប់បិទរបស់ដែលអ្នកប្រើប្រាស់ផ្សេងៗ។ គួរចងចាំថា ស្ទីលអ្នកគឺតំណាងពីខ្លួនរបស់អ្នក ដែលវាត្រូវតែឡូយជានិច្ច៕

No comments:
Post a Comment