
ចេកអំបូង(Cavendish Banana)មានភាពលេចធ្លោអំពីការផ្តល់ថាមពលជាផ្លែឈើដែលងាយរំលាយ រាង កាយ អាចបឺតស្រូបយកសារធាតុអាហារ និងប្រើប្រាស់បានយ៉ាងឆាប់រហ័ស ដូចជាកីឡារត់ប្រណាំងតែងតែទទួលទានចេកអំបូងដើម្បីបង្កើនថាមពល។
ក្រៅពីនេះ ចេកអំបូងនៅមានជាតិដែក ដែលចូលទៅជំរុញរាងកាយ ឲ្យផលិតអេម៉ូក្លូប៊ីន (Hemoglobin) ក្នុងប្រព័ន្ធឈាម បង្ការជំងឺស្លេកស្លាំង។ ចំណែកជាតិ ប៉ូតាស្យូម អាចបន្ថយអត្រាសម្ពាធឈាមបាន។
អ្នកអាចធ្វើភេសជ្ជៈទឹកដោះគោ-ចេកអំបូង ដោយប្រើចេកអំបូង ២ផ្លែ ទឹកដោះគោឆៅ ១កែវ ទឹកស្ករ ឬទឹកឃ្មុំ ១ស្លាបព្រាបាយ សណ្តែកអាល់ម៉នដ៍ ៥០ក្រាម និងទឹកកកបន្តិចបន្តួច។
ដំបូងត្រូវហាន់ចេកអំបូង ជាបន្ទះៗ កិនសណ្តែកអាល់ម៉នដ៍ (Almond) ឲ្យម៉ដ្ឋ រួចដាក់ចូលកិនក្នុងម៉ាស៊ីនក្រឡុកជាមួយទឹកដោះគោឆៅ បន្ថែមទឹកស្ករ ឬទឹកឃ្មុំ ហើយដាក់ទឹកកកចូលរួចទទួលទានភ្លាមៗ៕
No comments:
Post a Comment