About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, April 18, 2012

វិធីកាត់បន្ថយ​ Stress ប្លែកៗ!

សង្គម​កាន់តែ​អភិវឌ្ឍ នោះ​សម្ពាធ​​ការ​ងារ​ ជីវ​ភាព​របស់​មនុស្ស​ កាន់​តែ​​កើន​ឡើង​ដែរ។ អា​ស្រ័យ​​ហេតុ​នេះ ការ​​រំដោះ​​ភាព​​តាន​តឹង​ ស្វែង​រក​​ភាព​បន្ធូរអារម្មណ៍​ ក្លាយទៅជា​សកម្មភាពមួយ មិនអាចខ្វះបាន។ ក្រោម​នេះ ជារូបភាព​កាត់​បន្ថយ Stress ច្នៃប្រឌិត​ និង​ចម្លែកៗ៖
នៅ New Zealand មានល្បែង​លេងមួយ ដែល​ជួយ​លុបបំបាត់​ភាពមួរម៉ៅ​ សម្ពាធការងារ គឺៈ


បើករថក្រោះ​ កិន​កំទេច​រថយន្ត។ អ្នក​ចំណាយ​លុយប្រមាណ​ស្មើនឹង​បរិភោគ​ Fast Food ១ពេល នៅ KFC នោះអាច​បំបាត់​ការមួរម៉ៅ សម្បាយចិត្តឡើងវិញ។


ខែសីហា ២០១១ នៅឧស្យាន​ពិភពលោក​ ជីនសា ខេត្ត​ហួណាន ប្រទេសចិន បានបង្កើត​នូវល្បែង​កំសាន្ត​បែប Angry Birds ជាច្រើន​ នៅទីលាន​ ហើយ​ទាក់ទាញ​មនុស្ស​មកពី​គ្រប់វ័យ។

ពីខែមិថុនា ២០១១ ក្រុមហ៊ុន​ Destruction របស់អង់គ្លេស​ បាន​​បង្កើត​សេវា (បង់ប្រាក់) ដើម្បី​វាយកំទេច​របស់​របរមានតម្លៃ​។ គោល​បំណង​របស់ក្រុមហ៊ុន​ គឺបំរើ​ឲ្យមុខ​សញ្ញាត្រូវការ​បន្ថយ Stress ឬ ចូលចិត្ត​បំផ្លាញ​របស់របរ។ អ្នកអាច​ជ្រើសរើស​ឧបករណ៍​ “អាវុធ” សំរាប់​កំទេច​ ដូចជាៈ ពូថៅ​ ដំបង រណារ ...។ល។ ឲ្យតែព្រមទូទាត់​សងថ្លៃ​របស់របរ​ដែលគេវាយកំទេច។


ខែវិច្ឆិកា ២០១១ នៅ New York (អាមេរិក) មានមនុស្ស​ ៤០ នាក់​ វ័យ​ពី ១៨ ដល់ ៤០ឆ្នាំ បានប្រមូលផ្តុំគ្នា តំបន់​ Sohu ដើម្បី​ស្វាគមន៍​ពិធី “អាក្រាត” គំរប់១ឆ្នាំ។ ពួកគេ​បង្ហាញ​វត្តមាន​​ក្នុងស្ថានភាព​ “ធម្មជាតិ​ទាំងស្រុង”​ ហើយ​នាំគ្នា​ផឹកស្រា ជជែកគ្នា​ ...។ល។ តាមពួក​គេ​ ការអាក្រាត​កាយ​ជា​វិធីរំដោះ​ភាព Stress មួយ ។


ខែធ្នូ ២០០៩ មិត្តភ័ក្តិទាំងពីរ​នាក់នៅ សានតុង ប្រទេសចិន កំពុង​ទទួល​បន្ទុក​សណ្ឋាគារ ដែលផ្តើម​គំនិត​សកម្មភាព​នេះ ឧទ្ទេសនាម​ថា វាពុំត្រឹម​តែ​ល្បែងលេងប៉ុណ្ណោះ​ទេ តែវា​នៅជាវិធី​ហ្វឹកហ្វឺន​សរីរាង្គ ប្រកប​ដោយប្រសិទ្ធិភាព។

ខែមិថុនា ២០១០ សិស្សសាលា កំរិត​សិក្សាទី៣ នៅ វូ ហាន បានធ្វើការហែក​ក្រដាស​ជំនួស​ឲ្យកាំជ្រួច​ ដើម្បី​ស្វាគមន៍​ថ្ងៃបញ្ចប់​ការសិក្សា៕

No comments:

CASINO





MOBILE MAGAZINE