About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, April 18, 2012

“ល្បិចជំនួញ” របស់​​​ឈ្មួញ​​​អច​ល​ន​ទ្រព្យ​​​នៅ​​ប្រ​ទេស​ចិន!

ក្នុងគោលបំណង​ជំរុញ​ឲ្យ​អតិថិ​ជន​ ចំ​ណាយ​​លុយ​ដើម្បី​ទិញ​ផ្ទះ មជ្ឈដ្ឋាន​​ជួញ​ដូរ​​អចល​នទ្រព្យ​​ប្រ​ទេស​ចិន បាន​នឹក​ឃើញ​​ល្បិច​​កល​ចម្លែកៗ ដែល​ក្នុង​ចំណោម​​នោះ មាន​​ការ​ជួល​អ្នក​បង្ហាញ​ម៉ូដ​អូសទាញ​ផងដែរ ។
មជ្ឈដ្ឋានអ្នកជំនួញ​នៅសៀងហៃ លើកឡើងថា ការប្រើ​បន្ទប់​សំរាប់ដាក់​តាំង​បង្ហាញ​ Calatogue ឬ គំរូ​
ស្ថាបត្យ​កម្ម​ ពិត​ជា​​ស្រ​ងូត​ស្រ​ងាត់​​ណាស់ វា​ពុំ​មាន​ការ​ទាញ​ឡើយ ក្នុង​ពេល​ដែល​ស្រី​ស្អាត​​ស្បែកសខ្ចី តែងបង្ហើរចេញនូវ​ឋាមពលរស់រវើក​ ហើយក៏អាចបង្ហាញ​ចេញ​នូវភាព​លំអិត​នៃស្នាដៃ​ស្ថាបត្យកម្ម​ និង​ការ​និយម​រស់នៅទាន់សម័យ ។

ពួកអ្នកជំនួញ​អចលនទ្រព្យ​ជឿជាក់ថា តារាបង្ហាញម៉ូដក្មេងៗ ស្រស់ស្អាត វាអាច​ជំរុញ​ឲ្យអតិថិនជន​ហ៊ានចំណាយ​លុយ ដើម្បីទិញ​ផ្ទះ ។

ការផ្សាយ​ពាណិជ្ជកម្ម​អចលនទ្រព្យ​ ដោយប្រើតារាបង្ហាញម៉ូដ​ ត្រូវបាន​ចាប់ផ្តើម​ដំបូងគេ​នៅឆ្នាំ២០០៣ មកម្លេះ ។

ប្រភពព័ត៌មាន ​ បានឲ្យដឹងថា តារាបង្ហាញម៉ូដ​សំរាប់​ផ្សាយពាណិជ្ជកម្ម​លក់ផ្ទះ នៅប៉េកាំង និងសៀងហៃ ត្រូវបាន​គេជួលក្នុងតម្លៃពី ១០០០ ទៅ ១៥០០ យន់ ក្នុង​១ថ្ងៃ ។

តាមតួលេខស្ថិតិផ្លូវការ ​ ដែលអាច​ទាញយកពីអ៊ីនធើណែតបាន នោះចំណូលជាមធ្យម​នៅឆ្នាំ២០០៩ ក្នុង១ថ្ងៃ សំរាប់​​តារាបង្ហាញម៉ូដខាងលើ នៅប៉េកាំង គឺ ៦.៥៦៦ យន់/ថ្ងៃ ហើយនៅសៀងហៃ គឺ ៤.០៣៦ យន់/ថ្ងៃ ៕

No comments:

CASINO





MOBILE MAGAZINE