About Me

THIS SITE IS UNDER CONSTRUCTION

Thursday, April 19, 2012

កូន​ភ្លោះ​​ពណ៌​សម្បុរ​​ខុស​គ្នា​​​មាន​អាយុ​​​7ឆ្នាំ

កូន​ភ្លោះ​​ពណ៌​សម្បុរ​​ខុស​គ្នា​​​
សារព័ត៌មាន​​​ដេលី​​ ម៉េល របស់​អង់គ្លេស​​​បាន​ចុះផ្សាយ​​​រឿង​រ៉ាវ​​កូន​ភ្លោះ​​​​​មាន​ពណ៌​​​ សម្បុរខុស​គ្នា​​ជនជាតិ​​​អង់​គ្លេស​​ ដោយ​​​ម្នាក់​​សម្បុរ​​​​ខ្មៅ​ និង​​ម្នាក់​ទៀតសម្បុរ​​​ស ជាកូន​ភ្លោះ​​ដ៏​​កម្រ​​មាន​នៅ​​​ក្នុង​​លោក​​ ។
បច្ចុប្បន្ន​​ពួកគេ​​​ទាំង​​​២នាក់​​ គឺ​​នាង​​ឃៀន និង​​នាង​​រ៉េមី​​ មាន​​អាយុ​​​៧ឆ្នាំ​ហើយ​​​ ហើយ​​​លោក​​ស្រី ខៃ​​​លី​ហត​សុន ជាម្តាយ​​និយាយ​​ថា ពួកគេ​​​ទាំង​២នាក់​​ មិនដែល​​​សួរ​ថា ​​ហេតុ​អ្វី​​ទើប​មាន​​​មុខ​មាត់​​​ និង​ស្បែក​​​មិន​ដូច​គ្នាបែប​នេះ​​ឡើយ​ ។ ក្មេង​ស្រី​​​ទាំង​​២ នាក់​​រៀន​​នៅ​ថ្នាក់​​​ផ្សេង​គ្នា និ​ងមាន​មិត្ត​ភក្តិ​​ផ្សេង​គ្នា​​ ប៉ុន្តែ​​​​អ្វី​ដែល​​​ដូច​គ្នា​​គឺ​ពួកគេ​​ចូល​ចិត្ត​​រាំ​​ច្រៀង​​​ហែល​ ទឹក​ និង​អាន​សៀវ​ភៅ​ ៕​​

No comments:

CASINO





MOBILE MAGAZINE