អារាម Kanayama នៅ Kawaki ជប៉ុន ជារៀងរាល់និទាឃរដូវនៃឆ្នាំ តែងប្រព្រឹត្តទៅនៃពិធីបុណ្យ Kanamara Matsuri (Festival Of The Steel Phallus - អត្ថន័យដើម គឺពិធីបុណ្យលិង្គដែកថែប) ។ ក្នុងសកម្មភាពបែបប្រពៃណីនេះ របស់របរសែនថ្វាយទាំងអស់ សុទ្ធសឹងបង្ហាញចេញជារូបភាពរបស់ “លិង្គ” ។
បើតាមការនិទានតៗគ្នានោះ ពិធីបុណ្យនេះ ផ្តើមចេញពីពួកស្រ្តីពេស្យា បំណងបួងសួងឲ្យអាទិទេព ជួយពួកគេបានចាកផុតពីជម្ងឺ “សង្គម” ។ ប៉ុន្តែក្រោយមក Kanamara Matsuri មានការវិវត្តន៍ប្រែប្រួល ក្លាយជាពិធីបួងសួងសុំឲ្យមានកូន មានចៅច្រើន ហើយត្រូវបានចាត់ទុកថា សក្ខិសិទ្ធិបំផុតនៅជប៉ុន ។
ខាងក្រោមជារូបភាពខ្លះ នៃពិធីបុណ្យ Kanamara Matsuri នៅឆ្នាំ២០១២ នេះ៖
No comments:
Post a Comment