About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, April 17, 2012

មុខ​ព្រះ​យេស៊ូ​បង្ហាញ​នៅ​ពី​លើ​ខ្នង​ត្រី​បបែលលើ​ឆ្នេរ​ខ្សាច់

លើខ្នង​ត្រី​មុខ​ដូច​ព្រះយេស៊ូ
ស្ត្រី​ជន​ជាតិ​អា​មេរិក​ម្នាក់​​បាន​ថត​រូប​ភាព​ ចម្លែក​ស្រដៀង​ នឹង​ផ្ទៃ​មុខ​របស់​​ព្រះ​យេ​ស៊ូ​គ្រឹស្ត​​នៅ​លើ​ខ្នង​ត្រី​បបែល ដែល​ទើរ​នៅ​លើ​​ឆ្នេរ​ខ្សាច់ ក្នុង​រដ្ឋ​សៅ​ឃែ​រ៉ូ​ឡៃ​ណា សហរដ្ឋ​អា​មេរិក នៅ​មុន​ពេល​ចូល​ដល់​ពិធី​បុណ្យ​ «​អីុ​ស្ទ័រ» ​ឬ​បុណ្យ​ព្រះ​យេ​ស៊ូ ថ្ងៃ​ទី​៨ មេសា ។
នាង​អេរី​កា​​ សេល អាយុ​២៤​ឆ្នាំ ឃើញ​ត្រី​បបែល​មាន​ស្លាក​ស្នាម​ស្រដៀង​មុខ​ព្រះ​យេ​ស៊ូ បង្ហាញ​នៅ​លើ​ខ្នង​របស់​វា ខណៈសត្វ​នោះ​រសាត់​អណ្តែត​ទៅ​​ទើរ​​លើ​ឆ្នេរ​កាល​ពី​ថ្ងៃ​ទី​៣០ មីនា ។ កាសែត «ដឹ​អាយ​លែន​ផេក​កេត» ​ផ្សាយ​ដោយ​យោង​តាម​សម្តី​របស់​នាង​សេល ថា ខ្មោច​ត្រី​បបែល​មួយ​​ក្បាលនោះ​ ​អណ្តែតទៅ​​ទើរ​នៅ​លើ​កោះ​ «​ជេម» ។
ស្ត្រី ​កាន់​កាតូ​លិករូប​នោះ​​មក​ពី​ទី​ក្រុង​ឡេស​វីល​ បាន​ថ្លែង​ឱ្យ​ដឹង​ថា «​នាង​ខ្ញុំ​​មិន​បាន​គិត​ថា​ផ្ទៃ​មុខ​នៅ​លើ​ខ្មោច​ត្រី​បបែល​ ​មាន​អត្ថន័យ​ពិសេស​អ្វី​ទេ​ និង​អាច​ជា​រឿង​ចៃដន្យ ប៉ុន្តែ​ខ្ញុំ​៏​មាន​ចំណាប់​អារម្មណ៍​ ព្រោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​ជិត​ចូល​ដល់​ពិធី​បុណ្យ​អីុ​ស្ទ័រ បែរ​ជា​មាន​រូប​ព្រះ​ភ័ក្រ​្តព្រះ​ដ៏​ស្រស់​ស្អាត​ បង្ហាញ​នៅ​លើ​ខ្នង​សត្វ​»។
កាល​ពី​ថ្ងៃ​ទី​២២ កុម្ភៈ កន្លង​មក​ បុរស​ម្នាក់​នៅ​ទី​ក្រុង​អេស្ប៉ា​ណូ​ឡា រដ្ឋ​ញូវ​មិុក​សិុក ក៏​ប្រទះ​ឃើញ​ផ្ទៃ​មុខ​​របស់​ព្រះ​យេ​ស៊ូ នៅ​លើម្សៅ​​ «ផ័រ​ទី​យ៉ា»​ផងដែរ ៕

No comments:

CASINO





MOBILE MAGAZINE