About Me

THIS SITE IS UNDER CONSTRUCTION

Monday, April 23, 2012

ភាពជោគជ័យ​បាន​មក​ដោយ​ការប្រើ​យុទ្ធសាស្ត្រ មិនមែន​ការ​ស្រមើ​ស្រ​ម៉ៃ​នោះទេ




​ចូរ​មើល​ភាពយន្ត​ឬ​ កម្មវិធី​ទូរទស្សន៍​ហើយ​ស្វែងរក​មើលថា​តើ​អ្វី​ដែល​ធ្វើឱ្យ​មនុស្ស​ទទួលបាន​ ជោគជ័យ​និង​ភាព​រីករាយ​។ ជាទូទៅ វា​ច្រើនតែ​ជា​សមត្ថភាព​ឬ​ព្រឹត្តិការណ៍​មន្តអាគម​ន៍​ស្ទើរតែ​ទាំងអស់​។​
​ក្នុង​ជីវិត​ពិត ភាពខុស​គ្នា​ធំ​បំផុត​រវាង​អ្នក​ដែល​ទទួលបាន​ជោគជ័យ​និង​អ្នក​ដែល​បរាជ័យ​ មិនមែន​គួរ​ឱ្យ​រំភើប​ឬ​អាថ៌កំបាំង​ដូច​ក្នុង​ភាពយន្ត​នោះទេ ប៉ុន្តែ​វា​មាន​សារសំខាន់​ដូចគ្នា​។ វា​គឺ​គ្រាន់តែ​ជា​
ការខិតខំ​ប្រឹងប្រែង​ធ្វើ​អស់ពី​សមត្ថភាព​តែប៉ុណ្ណោះ​។ មនុស្ស​ដែល​ឆ្ពោះទៅ​រក​គោលដៅ​ដោយ​មាន​ការរៀបចំ ការប្រើ​សុភ​វិនិច្ឆ័យ ភាពជាក់លាក់ និង​ការតស៊ូ នឹង​ទទួលបាន​ជោគជ័យ​នៅ​ទីបញ្ចប់​។​
​នៅ​ដើម​សតវត្សរ៍​ទី ៥០ អ្នក​យាយ Lillian Vernon បាន​ចំណាយ​ប្រាក់ ៥០០​ដុល្លារ ទៅលើ​ការផ្សាយពាណិជ្ជកម្ម​លើកដំបូង​របស់​គាត់​។ គាត់​ប៉ាក់​ឈ្មោះ​លើ​ខ្សែក្រវ៉ាត់ និង​កាបូបដៃ ដើម្បី​លក់ ហើយ​នៅពេល​ដែល​គាត់​បាន​បញ្ចប់​ការ​កុម្ម៉ង់​ទិញ​ជុំទីមួយ គាត់​បាន​ចំណេញ​ប្រាក់ ៣២.០០០​ដុល្លារ​។​
​ចាប់ពី​ការផ្សាយពាណិជ្ជកម្ម​ លើក​ទី​មួយ​របស់​គាត់រ​ហូត​មកដល់ ៥០​ក្រោយ លោកយាយ Lillian Vernon បាន​លក់​សំភារៈ​និង​អំណោយ​ប្រើប្រាស់​ក្នុង​ផ្ទះ ហើយ​បាន​ពង្រីក​ការលក់​របស់គាត់​ជា​បន្តបន្ទាប់​។ ក្រុមហ៊ុន​របស់​គាត់​បច្ចុប្បន្នរក​ប្រាក់ចំណូ​លបាន ២៥០​លាន​ដុល្លារ ក្នុង​ការលក់​មួយឆ្នាំ ហើយក៏​ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ធំៗ​ទាំង ៥០ ដែល​គ្រប់គ្រង​ដោយ​ម្ចាស់​ភេទ​ស្រី​នៅក្នុង​សហរដ្ឋអាមេរិក​។​
​លោកយាយ​បាន​ជួប​នឹង​ភាគហ៊ុន​ ដែល​មាន​គំនិត​សង្ស័យ​ច្រើន​៖ “​មាន​ភាគហ៊ុន​មួយចំនួន​ដែល​មិន​យល់​ស្រប​នឹង​មតិ​ខ្លះ​ទម្រាំ​តែ​បាន​មកដល់ ​សព្វថ្ងៃនេះ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ចុះចាញ់​នោះទេ​។ ព្រោះ​អ្វី​ដែល​វា​ត្រូវការ​ចាំបាច់​ពិតប្រាកដ​នោះ​គឺ សុភ​វិនិច្ឆ័យ ភាព​ឆ្លាត​វៃ និង​ការខិតខំ​ប្រឹងប្រែង​” ដែល​សម្រាប់​ស្ត្រី​ជំនួញ​អាយុ ៧១​ឆ្នាំ​ម្នាក់​នេះ នៅតែ​មាន​ន័យ​ថា​វា​គឺជា​ការ​ធ្វើការ ៦​ថ្ងៃ ក្នុង​មួយ​សប្តាហ៍​។​
​បើ​អ្នក​ចង់​ទទួលបាន​ជោគជ័យ អ្នក​ត្រូវ​ខិតខំ​ប្រឹងប្រែង​ឱ្យអស់​ពី​សមត្ថភាព មិន​ត្រូវ​លួច​ខ្ជិល​នោះទេ​៕

No comments:

CASINO





MOBILE MAGAZINE