
ការសិក្សាស្រាវជ្រាវ ថ្មីមួយរកឃើញថា កុមារដែលធំឡើងជាមួយនឹងការនិយាយពីរភាសាមានសមត្ថភាពធ្វើការងារ ច្រើនក្នុងពេលតែមួយល្អជាងកុមារដែលរៀនតែមួយភាសា។
ប៉ុន្តែកុមារដែលចេះពីរភាសាមានសភាពយឺតយ៉ាវក្នុងការរៀនពាក្យ។
ការសិក្សាស្រាវជ្រាវនេះ បានសិក្សាលើកុមារចំនួន ១០៤នាក់ ដែលមានអាយុ ៦ឆ្នាំ ដែលបានប្រៀបធៀបកុមារដែលនិយាយតែភាសាអង់គ្លេសជាមួយនឹងកុមារដែល និយាយពីរភាសាគឺភាសាចិននិងអង់គ្លេស, បារាំងនិងអង់គ្លេស ឬអេស្ប៉ាញនិងអង់គ្លេស។
កុមារទាំងអស់ត្រូវបាន ប្រាប់ឱ្យចុចប៊ូតុងកុំព្យូរទ័រនៅពេលដែលពួកគេឃើញរូបភាពសត្វឬ ពណ៌នៅក្នុងកុំព្យូទ័រ។ នៅពេលដែលការឆ្លើយតបរបស់ពួកគេបានកំណត់ទៅលើតែក្រុមមួយ ការឆ្លើយតបរបស់ពួកគេស្ថិតក្នុងល្បឿនដូចគ្នា។
ប៉ុន្តែ នៅពេលដែលកុមារទាំងនោះត្រូវបានប្តូររវាងក្រុមនៃប្រភេទទាំងពីរហើយ ចុចលើប៊ូតុងផ្សេងគ្នាសម្រាប់ក្រុមនីមួយៗ កុមារដែលប្រើពីរភាសាបានផ្លាស់ប្តូរលឿនជាងកុមារដែលប្រើតែភាសា អង់គ្លេស។
ការសិក្សាស្រាវជ្រាវនេះ ធ្វើឡើងដោយប្រាក់ឧបត្ថម្ភរបស់វិទ្យាស្ថានជាតិផ្នែកសុខភាពកុមារនិង ការវិវត្តន៍របស់មនុស្ស ដែលត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យ York នៅ Toronto ហើយបានចេញផ្សាយក្នុងសារពត៌មាន Child Development៕
No comments:
Post a Comment