ស្លៀកទៅមើលឃើញចេញរាងស្លីម ស្អាត។ ឡេឌីស៍ សូមជំរាងប្រាប់ដល់សុភាពស្រ្តី
ទាំងឡាយថាការជ្រើសរើសប្រភេទសំលៀកបំពាក់មើលទៅចេញរាងស្លីមស្អាត ជាការងាយស្រួលទេប្រសិនបើអ្នកប្រកាន់យកគោលការណ៍ដូចខាងក្រោមនេះ៖ - មនុស្សគ្រប់រូបមានរូបរាងកាយខុសប្លែកពីគ្នាហើយក៏ចង់ឱ្យមានរូបរាងកាយខុសៗគ្នា ផងដែរ។ អ្នកត្រូវចងចំាទុកក្នុងចិត្តថានៅពេលដែលយើងស្លៀកពាក់មើលទៅចេញរាង ស្លីមស្អាតនោះ អ្នកត្រូវប្រកាន់យកនូវទស្សនៈវិជ្ជមានជានិច្ច។ ចំពោះបញ្ហាធាត់ ឬ ឡើងទំងន់នោះ មិនមែនជាឩបសគ្គទេ។ រឿងដែលសំខាន់អ្នកត្រូវតែមានគំនិតវិជ្ជមាន និង គំនិតច្នៃប្រឌិតនៅពេលស្លៀកពាក់។ - កត្តាមួយទៀតចូរចងចាំថា មិនត្រូវទិញយកសំលៀកបំពាក់ដែលមិនស័ក្តិសមនឹងរូបរាង របស់អ្នកនោះទេ។ នោះមានន័យថា អ្នកត្រូវសម្លឺងមើលសម្លៀកបំពាក់ឱ្យបានច្បាស់លាស់ ថា តើធូរលុង ឬក៏តឹងចង្អៀត ហើយប្រៀបធៀបជាមួយនឹងផ្នែកនៃរាងកាយរបស់អ្នកសម ឬ មិនសម។ - សំលៀកបំពាក់ពណ៌ខ្មៅក៏ជាជម្រើសពណ៌ដ៏ល្អបំផុត សម្រាប់ការស្លៀកពាក់មើលទៅ

គួរឱ្យគយគន់។ - ក្រឡាឆ្នូតឈរក៏ធ្វើឱ្យរូបរាងរបស់អ្នកមើលទៅឃើញស្អាតផងដែរ។ ប្រសិនបើអ្នកចង់ ធ្វើឱ្យភ្លៅទាំងគូរស្អាតស្រឡូននោះ សូមអ្នកព្យាយាមកាត់បន្ថយកុំឱ្យមានលេចចេញនូវផ្នែកនៃត្រគាកខ្លាំងពេកដូច្នេះទាល់តែអ្នក ចេះជ្រើសរើសខោ និង សំពត់ដែលស័ក្តិសមបំផុត។ប្រការដែលអ្នកត្រូវចងចំាម្យ៉ាង
ទៀតអ្នកត្រូវចៀសវាងប្រភេទសំលៀកបំពាក់ដែលមានផ្នត់ ឬ ហោប៉ៅព្រោះនេះ ជាចំនុចធ្វើឱ្យលុបបំបាត់ការលេចចេញនូវរូបរាងស្លីម ហើយក៏ត្រូវចៀសវាងផងដែរ ចំពោះសំលៀកបំពាក់ធូរលុង ឬ ក៏តឹងណែនចង្អៀតពេក។ - វិធីមួយទៀត សូមអ្នកព្យាយាមធ្វើឱ្យមានលក្ខណៈស៊ីគ្នារវាងស្បែកជើង និង ស្រោមជើង ព្រមទាំងខោដែលជុំរុញអោយអ្នកកាន់តែមានកម្ពស់ខ្ពស់ឡើង។ ជាចុងក្រោយនេះ នៅពេលដែលអ្នកជ្រើសរើសកាបូបស្ពាយ មួក ឬ ឆ័ត្រអ្នកត្រូវតែយល់ច្បាស់ថា វត្ថុទាំង នោះពិតជាស័ក្តិសមជាមួយទំហំខ្លួនរបស់អ្នកបំផុត៕
No comments:
Post a Comment