About Me

THIS SITE IS UNDER CONSTRUCTION

Saturday, April 28, 2012

មុនការបើកឆាក


មុនការបើកឆាក       កាលឆ្នាំ ២០០៤ ក្រុមហ៊ុនផលិតស្រោមអនាម័យដ៏ល្បីល្បាយមួយ ឈ្មោះ«Durex »បានបង្ហាញនូវរបាយការណ៍លទ្ធផលក្នុងការស្ទាបស្ទង់ ទៅលើមនុស្ស ៣៥ ម៉ឺននាក់ដែលមកពី បណ្ដាប្រទេស
ទាំង៤១នៅក្នុងពិភពលោកដើម្បីចង់ដឹងថា តើពួកគេចូលចិត្តការបោលអង្អែល មុនបើកឆាកប្រយុទ្ធយ៉ាងដូចម្ដេច?

  ជនជាតិអង់គ្លេសចំណាយ ក្នុងការបបោសអង្អែលមុនបើកឆាកប្រយុទ្ធយូរជាងគេ ២២,៥ នាទីបន្ទាប់មកមានជនជាតិអាល្លឺម៉ង់និង ជនជាតិអៀរឡង់ ២១,៨នាទី។ ចំពោះអ្នកទីក្រុងហុងកុង ១៤,២ នាទី។ រីឯជនជាតិថៃដែលគេចាត់ទុកថា ប្រើរយៈពេល នៃការបបោសអង្អែលខ្លីជាងនោះគឺ ១១,៥ នាទី។
  តាំងតែពីដើមមកការបបោសអង្អែលមុនបើកឆាកប្រយុទ្ធជាតម្រូវការដ៏ចាំបាច់ របស់ស្រ្ដីភេទ ហើយក៏ជាឧបសគ្គរបស់បុរសដែរ។ ពួកនាងៗបានត្អួញត្អែរថាការស្ទាប បបោសអង្អែលពុំទាន់ឈានដល់កម្រិតកំពូល។ តាមដានការបកស្រាយរបស់ពួក នាងៗដែលធ្លាប់មានបទពិសោធក្នុងរឿងស្នេហាក្ដៅសាច់នេះដូចតទៅ៖
  ១-«កាស្ទាបបបោសអង្អែលមុនបើឆាកប្រយុទ្ធគឺចាំបាច់ណាស់ ព្រោះកាល បើគេមិនសូវជាយកចិត្តទុកដាក់ក្នុងរឿងនេះទេ ខ្ញុំហាក់ពុំមានអារម្មណ៍ទាល់តែសោះ ជាពិសេសឈុតឆាកល្ខោនមុនការប្រយុទ្ធនេះចង់ពន្យារពេលឱ្យបានយូរទៀតផង»។
  ២- «តាមពិតខ្ញុំពុំបានដឹងអ្វីដែលហៅថា ឆាកល្ខោនមុនប្រយុទ្ធនោះឡើយ។ តែត្រាន់តែបានសម្គាល់ថា គាត់បានស្ទាបបបោសអង្អែលប្រហែល១ទៅ២នាទីប៉ុណ្ណោះ ក៏ចាប់ផ្ដើមបើកឆាកប្រយុទ្ធស្លាប់រស់ម្ដង»។
  ៣- «ខ្ញុំពេញចិត្តទៅនឹងឆាកល្ខោនមុនការប្រយុទ្ធឱ្យបានយូរ ព្រោះឈានចូលក្នុង សាច់រឿង គឺពួកយើងម្នាក់ៗមានអារម្មណ៍ល្អ»។
   ៤-
«ការស្ទាបបបោសអង្អែលមុនបើកឆាកប្រយុទ្ធមិនត្រូវប្រព្រឹត្តអ្វីជ្រុលហួសហេតុ ពេកទេ ពុំនោះសោតអាចរំខានដល់ការបើកឆាកប្រយុទ្ធជាមិនខាន»។
  ៥-«ខ្ញុំពេញចិត្តនឹងឈុតឆាកស្ទាបបបោសអង្អែលយ៉ាងសប្បាយរីករាយដោយ ព្រមៗគ្នា ហើយខ្លាចជាទីបំផុតនូវភាពសោះកក្រោះ។
  ៦-«ថ្វីដ្បិតតែពួកយើងធ្លាប់រួមរស់នៅជាមួយគ្នាអស់រយៈពេលពីឆ្នាំមកហើយក្ដី ប៉ុន្តែបើនិយាយពីរឿងស្នេហានៅលើគ្រែ គឺពួកយើងនៅតែមានការអៀនខ្មាសដដែរ។ តែពេលក្រោយៗមកមុននឹងបើកឆាកប្រយុទ្ធពួកយើងតែងតែបានមើលរឿងសិចនៅ ក្នុងកញ្ចក់ទូរទស្សន៍ ទើបមានអារម្មណ៍ ដូច្នេះនេះហើយ ជាឆាកល្ខោនមុនពេលប្រយុទ្ធ របស់ពួកយើង»។
  ៧-«ឆាកល្ខោនមុនពេលប្រយុទ្ធដែលសន្មតថាត្រឹមត្រូវជាងគេនោះ គឺពិបាកនឹងថ្លា ថ្លែងណាស់។ ប៉ុន្តែខ្ញុំនៅចាំបានថាមានម្ដងនោះគេពុំបានប្រើដៃស្ទាបទេតែប្រើបបូរមាត់ ជំនួសវិញ រហួតទាល់តែធ្វើឱ្យខ្ញុំសឹងតែទ្រាំលែងបានតទៅទៀត»។
  ៨- «បុរសខ្លះគ្រាន់តែស្ទាបលើស្ទាបក្រោមក៏ចាប់ផ្តើមបើកឆាកប្រយុទ្ធតែម្ដង។ បុរសធុននេះ បើថ្ងៃក្រោយមិនបានជួបទៀត ក៏មិនស្ដាយដែរ» ។
  ៩-
«ខ្ញុំពេញចិត្តពេលព្រឹកព្រលឹមឡើងរត់ហាត់ប្រាណជាមួយនឹងគាត់បែកញើស និង ហត់ដកដង្ហើមមិនចង់ដល់គ្នា។ បន្ទាប់មកពួកយើងក៏ត្រឡប់ចូលផ្ទះវិញដោយដោះ សម្លៀកបំពាក់រៀងៗខ្លួន ព្រមទាំងបើកឆាកប្រយុទ្ធទាំងបែកញើសជោកខ្លួន»។
  ១០-
«ឆាកល្ខោនមុនពេលប្រយុទ្ធដែលល្អប្រសើរជាងគេ គឺមិននិយាយពីរឿងកិច្ច ការងារមិននិយាយប៉ប៉ាច់ប៉ប៉ោច»។
  ១១-
«ចំពោះស្រ្ដីភេទខ្លះ គឺយឺតយ៉ាវក្នុងការឡើងកម្ដៅខ្លួន (ភ្លើងតណ្ហាបើកឆាក រោល) ដូច្នេះកុំគប្បីស្រាតសំម្លៀកបំពាក់ រួចតាំងបើកឆាកប្រយុទ្ធភា្លម។ ប៉ុន្តែបើចង់ របៀបនេះ គួរមុននេះបន្តិចត្រូវប្រើពាក្យសម្ដីផ្អែមល្ហែម និង បបោសអង្អែលថ្នាក់ថ្នម ទាំងមានសម្លៀកបំពាក់គឺប្រហែលជាអាចទទួលបានខ្លះ»។
  ១២-
«ខ្ញុំពេញចិត្តខ្លាំងណាស់នូវរឿងរ៉ាវដ៏ល្អៗ ពីដំណាក់កាលមួយទៅដំណាក់ កាលមួយ។ពុំមែងប្រើឲ្យដាំបាយ ពុំមែងប្រើឲ្យលាងចាន ប្ញចាក់សំរាម ក៍ពុំមែនប្រើឱ្យ ទៅដឹកឆ្កែដែរ។ តែត្រូវការគាត់ឱ្យជួយត្រងទឹកដាក់ក្នុងភាជន៍ងូតទឹក ដើម្បីឱ្យខ្ញុំត្រាំនៅ ក្នុងនោះ។ លុះជិតដល់ពេលវេលាបើកឆាកប្រយុទ្ធគឺត្រូវការឱ្យគាត់ធ្វើម៉ាស្សាឱ្យ និយាយតាមត្រង់ទៅប្រសិនបើបានរបៀបហ្នឹងមែនរប្រៀបដូចជាបានត្រូវឆ្នោតរង្វាន់ធំ»
  ១៣-
«ការឱ្យក្រសោប និង ថើបញក់ញីនៅក្នុងផ្ទះ គឺពុំសូវជាមានអារម្មណ៍ប៉ុន្មាន ឡើយ។ ប៉ុន្តែចំពោះកាយវិការបែបនេះ បានផ្លាស់ប្ដូរទៅធ្វើនៅទីសាធារណៈវិញ ប្រហែលជាអាចរំជើបរំជួលចិត្តខ្លះ ហើយដល់ពេលចូលដល់ក្នុងផ្ទះអាចចាត់ការភ្លាម។
  ១៤- «ការតស៊ូស្រឡាញ់គាត់ គឺអ្វីៗសុទ្ធតែសាកល្បងទាំងអស់ ដូច្នេះសូម្បីតែឱប ថើប ឬ ការស្ទាបបបោសអង្អែលក៏នឿយណាយដែរ។ ប៉ុន្តែមុននឹងបើកឆាកប្រយុទ្ធ ចំណុចខ្សោយរបស់ពួកយើង។ គឺនាំគ្នាអង្គុយមើលរឿនសិចនៅក្នុងកញ្ចក់ទូរទស្សន៍។ លុះមានសម្រើបរឿងៗខ្លួនហើយ ក៏ចាត់ការភ្លាមតែម្តង»។
  ១៥-
«ប្រុសៗតែងតែមានចិត្តអន្ទះអន្ទែងខ្លាំងព្រោះបានត្រឹមតែចេះនៅពេលចង់រួម ភេទនោះ ទើបស្ទាបបបោសអង្អែលស្រីៗទាំងបង្ខំ ។ ដូច្នេះខ្ញុំស្អប់ណាស់ចំពោះប្រុស ណាដែលមិនចេះស្ទាបបបោសអង្អែលដោយសុទ្ធចិត្ត»។
  ១៦- «ខ្ញុំចង់បាននូវឆាកល្ខោនមុនការប្រយុទ្ធឱ្យបានយូរបន្តិច ហើយទោះជាមាន ករណីខ្លះ គេឈ្មុសឈ្មុលខ្លាំងៗ និង មានការឈឺចុកចាប់បន្តិចបន្តួចក៏អាចទទួលយក បានដែរ»។
  ១៧-
«ឆាកល្លោកមុនពេលប្រយុទ្ធជានិមិត្តរូបសម្រាប់សម្គាល់ទៅលើអត្តចរិតរបស់ មនុស្ស។ បើបុរសម្នាក់នោះ កាន់តែមានចិត្តអំណត់ គឺកាន់តែព្រមផ្ដល់ឱ្យដែលតំណាង ឱ្យស្រ្ដីម្នាក់នេះកាន់តែមានតម្លៃឡើង។ ចំណែកបុរសវិញ ត្រូវធ្វើយ៉ាងណាឱ្យស្រីយល់ ឃើញថា នាងជាមនុស្សសំខាន់សម្រាប់រូបគេ។ ពុំមែនជារឿងសិច តែជាតួឯក»។
  ១៨-
«ឆាកល្ខោនមុនការប្រយុទ្ធជាការខ្ជះខ្ជាយដូច្នេះត្រូវតែមានពេលគ្រប់គ្រាន់ ទើបបំណងប្រាថ្នារវាងគូស្នេហ៍ អាចឈានទៅដល់កម្រិតកំពូល»។
  ១៩-
«ខ្ញុំជាមនុស្សរសើបប៉ុន្តែនៅតែពេញចិត្តឱ្យគេលូកស្ទាបបបោសអង្អែលគឺកាន់ តែយូរកាន់តែល្អដើម្បីឈានទៅឆាកប្រយុទ្ធឱ្យបានដល់កោះត្រើយ»៕

No comments:

CASINO





MOBILE MAGAZINE