About Me

THIS SITE IS UNDER CONSTRUCTION

Monday, April 16, 2012

សំលៀកបំពាក់គ្រឿងក្នុងក៏អាចផ្តល់ក្តីអន្តរាយ

សំលៀកបំពាក់គ្រឿងក្នុងក៏អាចផ្តល់ក្តីអន្តរាយ
       អាវទ្រនាប់ដែលពាក់ត្រូវនឹងទំហំដើមទ្រូងមិនតឹងមិនរលុងពេកមិន រំខានដល់សុដន់ទាំងគូពិតជាទទួលបានភាពដ៏ស្រស់ស្អាតផ្នែកសោភណ ភាព។ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏វេជ្ជបណ្ឌិតនៅតែធ្វើការប្រកាស
អាសន្នប្រាប់ឲ្យដឹងថាអាវទ្រនាប់ជាមូលហេតុមួយប្រយោលដែលបណ្ដាលឲ្យកើតទៅជាជំងឺ មហារីកសុដន់បានផងដែរ។
       ស្រ្តីភាគច្រើនណាស់ដែលស្វះស្វែងរកទិញអាវទ្រនាប់ បែរជាចាប់អារម្មណ៍ទៅលើម៉ូដស្ទីលដ៏ ទំនើបព្រមទាំងពណ៌ដ៏ស្រស់ឆើតប៉ុន្តែមិនបានគិតដល់បច្ច័យអាក្រក់ដែលអាចកើតមានឡើងដោយ សារតែអាវទ្រនាប់នេះទេពិសេសការជះឥទ្ធិពលដ៏អាក្រក់ដល់ស្បែកនិងរូបកាយ។
       សារធាតុនីឡុង(Nylon) ប្រតិកម្មមកលើស្បែក
       ដើមទ្រូង(រង្វង់សុដន់ទាំងគូ)និងកន្លែងស្រោបគ្របដណ្តប់ពីលើខោស្លីបSlip Bikini(ត្រង់កេរភេទ ឬយោនីរបស់ស្រ្តី)គឺជាតំបន់ដែលមានសាច់ខ្ចី ស្បែកស្តើងព្រមទាំងងាយទទួលអារម្មណ៍បំផុតលើស ពីកន្លែងផងទាំងពួងដែលនៅលើរូបកាយ។លើសពីនេះទៅទៀតគឺកន្លែងទាំងនេះហើយដែលត្រូវ ទទួលរងសម្ពាធយ៉ាងហាប់ណែនជាប់ជានិច្ចរាងរាល់ថ្ងៃដោយសារខោស្លីបកំប៉ិតនិងអាវទ្រនាប់រឹប ណែនដែលជាសំលៀកបំពាក់គ្រឿងក្នុងភាគច្រើនបំផុតផលិតពីសាច់ក្រណាត់សំយោគ(នីឡុង)។ របាំងសាច់ក្រណាត់នីឡុងនេះហើយដែលធ្វើឲ្យស្បែកត្រង់កន្លែងសំខាន់ទាំងនោះត្រូវផ្អាប់ជាប់ជា- និច្ចគ្មានខ្យល់ចេញចូលព្រមទាំងបានបែកទៅជាញើសបង្កើតសំណើមពផ្អៀចពិបាកទ្រាំបំផុតដែល បង្កឲ្យកើតទៅជាបរិស្ថានពោរពេញទៅដោយគ្រោះថ្នាក់ផ្តល់លក្ខណះយ៉ាងងាយស្រួលណាស់ ដល់ការដុះផ្សិតនិងមេរោគបាក់តេរីរីកចំរើនលូតលាស់ឡើង។
       រីឯត្រង់ដើមទ្រូងរង្វង់សុដន់ដែលផ្អឹបជាប់ជាមួយនិងអាវទ្រនាប់នីឡុងថ្វីបើមានសំណាងជាង កន្លែងស្លៀកខោស្លីប ព្រោះតែមានភាពស្ងួតជាងត្រង់កន្លែងទ្វារមាសដែលកើតសំណើមជាប់ជានិច្ច ក៏ដោយប៉ុន្តែដើមទ្រូងពិសេសសុដន់ទាំងគូក៏ត្រូវរឹបជាប់រហូតដល់ឡើងក្រហមសាច់ខ្ចីនោះបណ្តាល ឲ្យកើតអារម្មណ៍រមាស់ឆៀបរមាស់ទ្រាំពុំបានដល់សុដន់ពិសេសក្បាលសុដន់(ក្បាលដោះ)តែម្តង។
       ក្រុមគ្រូពេទ្យជំនាញបានធ្វើការដាស់តឿនក្រើនរំលឹកដល់សុភាពស្រ្តីទាំងឡាយថាប្រសិនបើ ការលេងម៉ូដសំលៀកបំពាក់(Instyle)ដោយទ្រាំមិនបាននោះសូមស្រ្តីទាំងឡាយគួរណាស់តែប្រើ សំលៀកបំពាក់គ្រឿងក្នុង(អាវទ្រនាប់ ខោស្លីប-Bikini)ជារៀងរាល់សប្តាហ៍តែត្រឹម២-ដងប៉ុណ្ណោះ បានហើយសំរាប់ករណីដ៏ចាំបាច់ដោយមិនត្រូវស្លៀកពាក់គ្រឿងក្នុងផលិតពីសាច់ក្រណាត់នីឡុង បែបយ៉ាងនេះជាប្រចាំនោះទេពិសេសនៅពេលឈានចូលរដូវក្តៅខ្លាំងខណះដែលរូបកាយក៏បែក ញើសហើយកន្លែងកន្លុកកន្លៀតនៃរូបកាយដែលរឹបផ្អឹបដោយសារសំលៀកបំពាក់គ្រឿងក្នុងនោះក៏ កាន់តែទទួលរងភាពស្អុះស្អាប់ជាងផ្នែកផ្សេងៗនៃរូបកាយផងទៅទៀតនោះ។
       ការណែនាំជំរាបពីផ្នែកសោភណភាពវិញក៏បានច្រើនរំលឹកដែលថា សំលៀកបំពាក់គ្រឿងក្នុង ដែលផលិតដោយក្រណាត់សំយោគ(នីឡុង)នោះ ពេលយកមកស្លៀកឬពាក់នោះបង្ហាញរាងគួរឲ្យ បេតីមែន។ ប៉ុន្តែការស្លៀករឹបជាប់នឹងសាច់ស្បែកយូរយ៉ាងនេះវាក៏នឹងបង្កើតនូវអារម្មណ៍ដ៏ពិបាកទ្រាំ ទៅវិញពិសេសក្លិនដែលភាយចេញពីគ្រឿងក្នុងព្រោះតែបែកញើសតែងតែជ្រាបចេញពីខោទ្រនាប់ ផលិតពីសាច់ក្រណាត់នីឡុងនេះ មកដិតដាមជះក្លិនមិនល្អដល់សំលៀកបំពាក់ខាងក្រៅផងទៅ ទៀត។ ដូច្នេះការប្រើប្រាស់គ្រឿងក្នុងទាំងឡាយនោះសុភាពស្រ្តីក៏គួរតែគិតដល់ទាំងផ្នែកសោភណ ភាពផាសុកភាពសុខភាពនិងសេចក្ដីថ្លៃថ្នូរផងទៅចុះ។

No comments:

CASINO





MOBILE MAGAZINE