About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, April 17, 2012

ចិន​​បើក​​ឱ្យ​​ប្រើប្រាស់​​​ស្ពាន​​អាកាស​​ដ៏វែង​​ និង​ខ្ពស់​​​បំផុត​​លើ​​លោក​​

ទីភ្នាក់​ងារ​​​ព័ត៌​មាន​បរទេស​​​ផ្សាយ​ឱ្យ​ដឹង​​ថា ស្ពាន​អាកាស​​ដ៏​ធំ​​​«អៃឆៃ» ដែល​​​ជាស្ពាន​​ត​ភ្ជាប់​​ល្អាង​​ជ្រលង​ភ្នំ​​ដ៏វែង​​​ និង​ខ្ពស់​​​​បំផុត​​​នៅ​លើ​​ពិ​​ភព​​​លោក​​​របស់ចិន​​ បាន​​បើ​​ក​ឱ្យ​​ប្រើប្រាស់​​ជា​​ផ្លូវការ​​ ដោយ​ត​ភ្ជាប់​​រវាង​ល្អាង​​២នៃជ្រលង​​ភ្នំ​​«ទ័រហាំង​​» ក្នុង​ទីក្រុង​​​ស៊ីចូវ តំបន់​​​ហ៊ឺ​ណាន ​មានប្រវែង​​ជាង​​​១.១៧៥​ម៉ែត្រ​ និង​កម្ពស់​​ពី​​​ផ្ទៃ​​​ដី​ប្រហែល​​​៣៥៥​ម៉ែត្រ​​ ។
ស្ពាន​​អៃឆៃ​ ចាប់ផ្តើម​​​សាង​សង់​​តាំង​ពី​ឆ្នាំ​​​២០០៧ និ​ងហើយ​​រួច​រាល់​​ កាល​ពី​ដំណាច់​ឆ្នាំ​​កន្លង​មក​​ ហើយ​​បាន​បើក​​​ឱ្យ​ប្រើ​ប្រាស់​​ជាផ្លូវ​​ការ​​ ក្នុ​ងអំឡុង​​ថ្ងៃឈប់​សម្រាក​​នៃ​ពិធី​​បុណ្យ​​រដូ​វ​​ផ្ការីក​​​កាល​ពី​​ខែ ​​​កុម្ភៈ​ កន្លង​​មក​ ។ ស្ពាន​​ខាង​លើ​​បាន​​ត​​ភ្ជាប់​​​​​រវាង​​ច្រក​ផ្លូវ​​​ពិសេស​​​​ស៊ី​ចូវ-​ ឆា​​ទុង​ ដែល​​ផ្លូវ​នេះ​​មាន​ចម្ងាយ​​ជាង​​​៦៤​​​គីឡូម៉ែត្រ​​ ​​ដើម្បី​​​បង្ក​ភាព​​​ងា​យស្រួល​​​​ដល់​​ពលរដ្ឋ​​​​រស់​នៅ​​​តាម​តំបន់​​ ភ្នំ​ ។
គួរបញ្ជាក់​ថា ​​កន្លង​មក​​​​​ប្រជាពលរដ្ឋ​​​​​ត្រូវ​ធ្វើ​​ដំណើរ​​តាម​​ផ្លូវ​​​ចាស់​​​ដ៏ ​​​​តូច​ចង្អៀត​​​ ខ្ពស់​​​​​​ចោត​​​​ និង​មាន​​​ផ្លូវ​​​​វាង​ជាច្រើន​ រួម​ទាំង​​កាត់​បន្ថយ​​​ពេល​វេលា​​ធ្វើ​ដំណើរ​​​ពីក្រុង​​ស៊ី​ចូវ​ ទៅក្រុង​​ឆាទុង​ ពីរយៈ​ពេល​​៤ម៉ោង​​ឱ្យ​​នៅ​សល់​​មិន​ដល់​​១ម៉ោង​ ផង​​ ៕​
ស្ពាន​ដ៏វែងស្ពាន​ដ៏វែង

No comments:

CASINO





MOBILE MAGAZINE