ស្ត្រេសដែលបង្ករមកពីទំនាក់ទំនងស្នេហាអាចបង្ករឱ្យមានបញ្ហាការ គេង ការធ្លាក់ចុះនៃការសិក្សា ឈឺក្រពះ និងឈឺក្បាល។ ក្មេងមួយចំនួនអាចនឹងបញ្ឈប់ការធ្វើសកម្មភាពបន្ថែមផ្សេងៗ ហើយបែរទៅប្រើថ្នាំញៀនឬសុរា ហើយថែមទាំងបង្ករភាពឈឺចាប់ដល់ខ្លួនឯង ឬគិតពីការសម្លាប់ខ្លួនដោយសារតែស្ត្រេសទៀតផង។ ប្រសិនបើទំនាក់ទំនងរបស់អ្នកកំពុងតែជួបនឹងបញ្ហា អ្នកត្រូវប្រាកដថាអ្នកដឹងថានរណាដែលអាចជួយអ្នកបាន។

១. ប្រសិនបើអាច ចូរនិយាយជាមួយមិត្តដែលអ្នកអាចទុកចិត្តបាន។ ពេលខ្លះ គ្រាន់តែការនិយាយចេញពីបញ្ហា ឬ ទុក្ខកង្វល់របស់អ្នកជាមួយនឹងមិត្ត ដែលយកចិត្តទុកដាក់នឹងអ្នក ក៏អាចអ្នកអាចប្រឈមមុខនឹងបញ្ហាទាំងនោះបានដែរ។
២. និយាយជាមួយដៃគូរបស់អ្នកពីកង្វល់របស់អ្នក៖ លើកឡើងពីកង្វល់របស់អ្នកនៅពេលដែលអ្នកទាំងពីរអាចនិយាយជាមួយគ្នា ដោយសេរី ដូចជានិយាយទូរស័ព្ទជាមួយគ្នាពេលយប់។ មិនត្រូវនិយាយពីបញ្ហារបស់អ្នកនៅពេលដែលអ្នកគ្រាន់តែមានរយៈពេល ខ្លីនៅជាមួយគ្នានោះទេ (ដូចជាម៉ោងសម្រាកពេលប្តូរមុខវិទ្យា) ហើយមិនត្រូវចោទប្រកាន់ដៃគូរបស់អ្នកលើបញ្ហាអ្វីមួយនៅទីសាធារណៈ ឡើយ។
៣. ពិចារណាពីការពិភាក្សាជាមួយជនទីបី ដូចជា អ្នកផ្តល់ការព្រឹក្សានៅសាលា ដើម្បីសម្របសម្រួលភាពមិនចុះសម្រុងឬបញ្ហា។
៤. ពិភាក្សាជាមួយមនុស្សពេញវ័យដែលអាចទុកចិត្តបាន ដូចជាឪពុកម្តាយ សាច់ញាតិ ឬសាស្ត្រាចារ្យ ជាពិសេសប្រសិនបើអ្នកព្រួយបារម្ភថាទំនាក់ទំនងរបស់អ្នកកំពុងតែមាន បញ្ហា។ សញ្ញានៃទំនាក់ទំនងដែលមានបញ្ហាមានដូចជា ភាពប្រច័ណ្ឌ ការចោទប្រកាន់ មនុស្សម្នាក់ធ្វើការសម្រេចចិត្តតែម្នាក់គ្រប់រាល់ករណី ដៃគូដែលរារាំងអ្នកមិនឱ្យជួបនឹងមិត្តរបស់អ្នក ការប្រើអំពើរហឹង្សា និងបង្ខំឱ្យមានទំនាក់ទំនងផ្នែករាង្គកាយ។
៥. ថែទាំខ្លួនអ្នក៖ អ្នកត្រូវប្រាកដថាអ្នកគេងបានគ្រប់គ្រាន់និងបរិភោគអាហារ ត្រឹមត្រូវដែលមានផលល្អដល់សុខភាព។ ប្រសិនបើអ្នកមានអារម្មណ៍ស្ត្រេសឬព្រួយបារម្ភ ចូរចំណាយពេលធ្វើអំពើរវិជ្ជមានដែលអ្នកចូលចិត្ត ដូចជាហាត់ប្រាណ ការលេងតន្ត្រី ឬស្តាប់ចម្រៀង៕
No comments:
Post a Comment