About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, April 17, 2012

សៀង​ហៃ ​កែ​ច្នៃរណ្តៅ​សម្រាម​សាង​សង់​សណ្ឋាគារ​ផ្កាយ​5​ក្រោម​ដី

កែ​ច្នៃរណ្តៅ​សម្រាម​សាង​សង់​សណ្ឋាគារ​ផ្កាយ​5​ក្រោម​ដកែ​ច្នៃរណ្តៅ​សម្រាម​សាង​សង់​សណ្ឋាគារ​ផ្កាយ​5​ក្រោម​ដ


សារ​ព័ត៌មាន​បរទេស​ផ្សាយ​ឱ្យ​ដឹងថា ក្រុម​អចលនទ្រព្យ​របស់​ចិន​បាន​​បង្ហាញ​គ្រោង​សំណង់​«​សៀង​ហៃ​ ស៊ី​ម៉ៅ វ័ន​ឌ័រ​លែន» ( Shanghai Shimao Wonderland) ជា​សណ្ឋាគារ​​ផ្កាយ​៥​ រួម​នឹង​សួន​កម្សាន្ត​នៅ​ក្រោម​ដី​កែ​ច្នៃ​ពី​រណ្តៅ​សម្រាម​​ដ៏​ធំ​ស្ថិត​នៅ ​តំបន់​សុង​ជាំង ក្រុង​សៀង​ហៃ​ ដោយ​គ្រោង​សាង​សង់​ឱ្យ​រួច​រាល់​នៅ​ចុង​ឆ្នាំ​២០១៤​ ឬ​ដើម​ឆ្នាំ​២០១៥ ។
សា​រព័ត៌មាន​របស់​ចិន​ផ្សាយ​ឱ្យ​ដឹងថា ​កាល​ពី​ជា​ច្រើន​ឆ្នាំ​មុន ក្រុម​ហ៊ុន​វិស្វកម្ម​«​អាត​គីន» (Atkins) របស់​អង់​គ្លេស​បាន​ទទួល​​សិទ្ធិ​លើ​ការ​ចេញ​ម៉ូដ​សណ្ឋាគារ​​នៅ​ក្រោម​ដី​ លើ​ភ្នំ​ធៀន​ម៉ា​ តំបន់​សុង​ជាំង​ ទី​ក្រុង​សៀង​ហៃ​ ដោយ​មាន​ជម្រៅ​​ដល់​ទៅ​១០០​ម៉ែត្រ​ និង​ចុង​ក្រោយ​នេះ​​ការ​វិវត្ត​នៃ​គម្រោង​ត្រូវ​បង្កើត​ឱ្យ​ក្លាយ​ជា​សណ្ឋា​ គារ​ក្រោម​ដី​​កម្រិត​ផ្កាយ​៥ រួម​មាន​ទាំង​សួន​កម្សាន្ត​ផង​ដែរ ។
ក្រុម​ហ៊ុន​អភិវឌ្ឍ​​អចលនទ្រព្យ​បាន​ប​ញ្ជាក់​ថា សណ្ឋាគារ​​​មាន​កម្ពស់​សរុប​១៩​ជាន់​ ក្នុង​នោះ​​មាន​៣​ជាន់​ស្ថិត​នៅ​លើ​ដី និង​១៦​ជាន់​ស្ថិត​នៅ​ក្នុង​​ជម្រៅ​​នៃ​រណ្តៅ​សម្រាម។ ផ្នែក​​ដែល​ស្ថិត​នៅ​ក្រោម​ដី​គឺ​មាន​​ភោជនីយដ្ឋាន​នៅ​ក្នុង​ទឹក និង​មាន​បន្ទប់​ស្នាក់​នៅ​សរុប​​៣៨០​បន្ទប់​  ខណៈ​ពេល​ថ្លៃ​ជួល​បន្ទប់​ប្រហែល​៣០០​ដុល្លារ​ ក្នុង​មួយ​យប់ ។
ប្រព័ន្ធ​ វេប​សាយ​របស់​ក្រុមហ៊ុន​«​អាតា​គីន» (Atkins) បញ្ជាក់​ថា សំណង់​អគារ​នោះ​រួម​មាន​​សាល​ប្រជុំ​ទំហំ​ធំ​អាច​ទទួល​អ្នក​ចូល​រួម​បាន​ដល់ ​​១.០០០នាក់ សួន​ផ្កា​អាកាស​ និង​ទី​តាំង​​ទស្សនា​ទឹក​ជ្រោះ ខណៈ​ពេល​របាយការណ៍​ចុង​ក្រោយ​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ជាក់​ថា ក្រុមហ៊ុន​អចលនទ្រព្យ​ស៊ី​ម៉ៅ បាន​ចំណាយ​​ប្រាក់​​ក្នុង​ការ​សាង​សង់​ប្រហែល​៥៨៣​លាន​ដុល្លារ ៕
កែ​ច្នៃរណ្តៅ​សម្រាម​សាង​សង់​សណ្ឋាគារ​ផ្កាយ​5​ក្រោម​ដ

No comments:

CASINO





MOBILE MAGAZINE