
សត្វក្ដាមយក្សដែលគេចាប់បាននៅអូស្ត្រាលីបច្ចុប្បន្នកំពុងរស់នៅប្រទេសអង់គ្លេស។
ក្រុងឡុងដ៍ : ក្លូតឌី គឺជាសត្វក្តាមឈ្មោលសមុទ្រមួយក្បាលមានទម្ងន់ ៦,៨ គីឡូក្រាម និងមានស្នូកទំហំ ៣៨ សង់ទីម៉ែត្រ។ វាត្រូវបានសង្រ្គោះពីក្រុមនេសាទ ហើយបានលក់ក្នុងតម្លៃ ៥ ១៨៧ ដុល្លារ ទៅឲ្យក្រុមអភិរក្សសត្វរបស់អង់គ្លេស កាលពីសប្ដាហ៍មុន។
បន្ទាប់ពីចំណាយពេលហោះហើរតាមយន្តហោះពីប្រទេសអូស្រ្តាលី ក្ដាមយក្សនេះនឹងបង្ហាញខ្លួនជាសាធារណៈនៅក្នុងសួនអភិរក្ស ឯទីក្រុងញូវយ៉ក។
ក្លូតឌី គឺជាក្តាមឈ្មោលធំបំផុត ដែលមានទំហំធំជាងសត្វក្តាមធម្មតាប្រហែលជា ១០០ ដងឯណោះ។ ប៉ុន្តែខណៈដែលវានៅមានអាយុកាលលូតលាស់បន្តនោះ គេបានប៉ាន់ស្មានថា វាអាចនឹងមានទំហំធំជាងនេះទ្វេដង នៅរយៈពេលប្រមាណជា១ឆ្នាំខាងមុខនេះ។
ក្តាមយក្សនេះត្រូវបានគេយកមកតាំងបង្ហាញនៅមជ្ឈមណ្ឌល Sea Life នៃក្រុងដ័រសិត ចាប់ពីថ្ងៃព្រហសត្បិ៍ជាមួយក្តាមយក្សពីរផ្សេងទៀត។
រ៉ុប ហីក ប្រធានក្រុមម៉ារីនជីវសាស្រ្តនៃមជ្ឈមណ្ឌលស៊ីឡៃហ្វ (Sea Life) បាននិយាយថា៖ «យើងគិតថា ពពួកសត្វក្តាមទាំងអស់នេះមានលក្ខណៈគួរឲ្យចាប់អារម្មណ៍ចំពោះ សាធារណជន។ វាក៏ធ្លាប់បង្អួតខ្លួននៅទីក្រុងហុងកុងផងដែរ ហើយថ្ងៃមុខក្ដាមយក្សនេះអាចធ្វើដំណើរជុំវិញពិភពលោកក៏ថាបាន»៕
No comments:
Post a Comment