About Me

THIS SITE IS UNDER CONSTRUCTION

Saturday, May 5, 2012

បុណ្យ វិសាខបូជា

Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
ភ្នំពេញៈ ប្រទេសកម្ពុជាជាប្រទេស ប្រកាន់ខ្ជាប់នូវ ព្រះពុទ្ធសាសនា ដែលគោរពតាមព្រះពុទ្ធោវាទ
របស់ ព្រះសម្មាសម្ពុទ្ធ ព្រះពុទ្ធសាសនាជាសាសនា ប្រចាំជាតិ មានថ្ងៃសំខាន់ៗជាច្រើន ដែលទាក់ទងនឹងព្រះពុទ្ធសាសនា ប៉ុន្តែពុទ្ធសាសនិកជនខ្មែរមិនច្រើនទេ ដែលយល់ដឹងថ្ងៃសំខាន់ៗទាំងនោះ ជាពិសេស យុវជន យុវតីខ្មែរ នាពេលបច្ចុប្បន្ននេះកំពុងតែធ្វើខ្លួនឲ្យកាន់តែឃ្លាតឆ្ងាយពីព្រះពុទ្ធសាសនា។
បណ្តាថ្ងៃសំខាន់ៗទាំងនោះ ថ្ងៃសំខាន់មួយដែលពុទ្ធសាសនិកជនខ្មែរគប្បីរលឹកដឹង និងប្រារព្ធធ្វើឲ្យជា និស្ស័យ គឺ ថ្ងៃវិសាខបូជា ព្រោះត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ឬដែលហៅថា ថ្ងៃ វិសាខ បូជាសកល ។ មូលហេតុដែលអង្គការសហប្រជាជាតិទទួលស្គាល់ថ្ងៃ វិសាខបូជានេះ ព្រោះអង្គ ការពិភពលោកនេះ កំពុងតែមានគោលនយោបាយដូចយ៉ាងព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែរ គឺ សន្តិភាព និងសន្តិសុខ មានន័យថា អង្គការសហប្រជាជាតិកំពុងព្យាយាមកសាងសុខសន្តិភាពឡើងក្នុងលោក ឯព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ក៏ណែនាំមនុស្សជាតិឲ្យលះបង់អំពើហិង្សាគ្រប់ប្រភេទទាំងដោយកាយ វាចា និង ចិត្ត ហាក់នឹងថាព្រះអង្គកំពុងត្រួសត្រាយ សុខសន្តិភាពចំពោះមនុស្សជាតិទាំងមូលដូច្នោះ កាលបើមនុស្សជាតិមិនធ្វើអំពើហិង្សានិងគោរពសិទ្ធិគ្នាទៅវិញទៅមក ពិភពលោកនេះក៏ជាផែនដីដែល គួរឲ្យរស់នៅអាស្រ័យហើយមនុស្សជាតិក៏រស់នៅបានយ៉ាងសុខសាន្ត គឺប្រកបដោយសន្តិភាពនោះឯង។
ពាក្យថា វិសាខបូជា មកពីពាក្យថា វិសាខបុណ្ណមីបូជា ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មីខែពិសាខ គឺ ខែ ៦ ដោយរាប់ពីខែមិគសិរ បុស្ស មាឃ ផល្គុន ចែត្រ ពិសាខជាដើម នៅឆ្នាំរោងនេះ ថ្ងៃវិសាខបូជាត្រូវនឹង ថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ ២០១២ ។
ហេតុអ្វីបានជាត្រូវប្រារព្ធធ្វើថ្ងៃវិសាខបូជា?
ការដែលត្រូវប្រារព្ធធ្វើថ្ងៃវិសាខបូជាព្រោះថ្ងៃនេះ ជាថ្ងៃដែលកត់សម្គាល់ដល់ហេតុការណ៍អស្ចារ្យ ៣ យ៉ាង កើតឡើងផ្ទួនគ្នា ទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ មានន័យថា ថ្ងៃនេះពុទ្ធសាសនិកជន នៅទូទាំងពិភពលោកនាំគ្នារលឹកនឹកដល់ថ្ងៃប្រសូត ត្រាស់ដឹង និង បរិនិព្វានរបស់ព្រះបរមសាស្តា ។
១. ប្រារព្ធថ្ងៃវិសាខបូជា ព្រោះជាថ្ងៃប្រសូត (birth) 
នៅពេលដែលព្រះនាងសិរិមហាមាយាដែលជាព្រះអគ្គមហេសីរបស់ព្រះគម្តែងផ្ទៃក្រោមសុទ្ធោទននៃរាជធានីកបិល ពស្តុដែនសក្កៈ ទ្រង់គភ៌ហៀបនឹងដល់ថ្ងៃប្រសូតិកម្ម ព្រះនាង ទើបលាព្រះសា្វមីធ្វើដំណើរទៅ មាតុភូមិ គឺ ទេវទហនគរ ដើម្បីសម្រាលព្រះរាជឱរសតាមទំនៀមនិយមក្នុងសម័យនោះ លុះធ្វើដំណើរ ដល់ព្រំដែនឈ្មោះឧទ្យានលុម្ពិនីវ័ន (រុម្មិណ្តេ) រវាងក្រុងកបិលពស្តុ និងទេវទហនគរ ទើបឈាងចូលទៅ សម្រាកព្រះវរកាយក្រោមដើមសាលព្រឹក្ស នៅខណៈនោះព្រះនាង ក៏សម្រាលព្រះរាជឱរសក្រោមដើម សាលព្រឹក្សនោះឯង ដែលត្រូវនឹងពេលព្រឹកថ្ងៃសុក្រ តិថី ១៥ កើត ខែពិសាខ ឆ្នាំច មុន ព.ស. ៨០ ឆ្នាំ   លុះស្តាប់ឮពត៌មានថាព្រះមហេសីបានប្រសូតព្រះរាជឱរសដូច្នោះ ព្រះកំពូលរាស្រ្តសុទ្ធោទនក៏ត្រាស់ បញ្ជាឲ្យក្បួនដង្ហែវិលត្រឡប់ចូលព្រះនគរវិញ កាលបើប្រសូតបាន ៥ ថ្ងៃ ព្រះរាជឱរសនេះក៏ត្រូវបាន សន្មត់ព្រះនាមថា សិទ្ធត្ថៈ ប្រែថា សមបំណង ។
២. ប្រារព្ធថ្ងៃវិសាខបូជាព្រោះជាថ្ងៃត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញាណ (enlightenment)
ក្រោយពីយាងចេញសាងផ្នួសបាន ៦ ឆ្នាំ នៅព្រះជន្ម ៣៥ ឆ្នាំ សិទ្ធត្ថកុមារក៏បានត្រាស់ដឹងអនុត្តរសម្មា សម្ពោធិញាណ នៅព្រឹកព្រាងថ្ងៃពុធ តិថី ១៥ កើត ខែពិសាខ ឆ្នាំរកា មុនព.ស. ៤៥ ឆ្នាំ នៅឯពុទ្ធគយា ។
៣. ប្រារព្ធថ្ងៃវិសាខបូជាព្រោះជាថ្ងៃបរិនិព្វាន (passing away)
ក្រោយពីព្រះអង្គត្រាស់ដឹងនិងផ្សព្វផ្សាយព្រះធម៌អស់រយៈពេល ៤៥ ឆ្នាំរហូតដល់ព្រះជន្មបាន ៨០ ឆ្នាំ ហើយ ព្រះអង្គក៏ចូលបរិនិព្វាននៅថ្ងៃអង្គារ តិថី ១៥ កើត ខែពិសាខ ឆ្នាំ្មម្សាញ់ ព.ស. ១ ឆ្នាំ នៅឯនគរកុសិនារា ។
ការដែលពោលថាហេតុការណ៍អស្ចារ្យ ព្រោះព្រះអង្គប្រសូត ត្រាស់ដឹង និង បរិនិព្វាននៅតិថី ១៥ កើត ខែពិសាខដូចគ្នា ទោះបីជាថ្ងៃខាងសុរិយគតិ និង ឆ្នាំខាងចន្ទគតិខុសគ្នាក៏ដោយ ក៏ចាត់ថាជាហេតុការណ៍ អស្ចារ្យបាន ព្រោះមនុស្សភាគច្រើនកើតនិងស្លាប់នៅតិថីនិងខែខាងចន្ទគតិផ្សេងៗគ្នា ប៉ុន្តែព្រះសម្មា សម្ពុទ្ធ ជាម្ចាស់ទ្រង់ប្រសូត ត្រាស់ដឹង និង បរិនិព្វាននៅតិថី និងខែខាងចន្ទគតិដូចគ្នា ចាត់ទុកថាជា អច្ឆរិយ បុគ្គល ដែលគួរដល់ការចងចាំរបស់ពិភពលោក៕

No comments:

CASINO





MOBILE MAGAZINE