About Me

THIS SITE IS UNDER CONSTRUCTION

Friday, May 4, 2012

៣ ចំណុចពាក់ព័ន្ធ ទៅនឹងសុខភាព ផ្លូវភេទរបស់បុរស

Photo by Looking Today


- តើការបរិភោគអាហារ សំបូរទៅដោយ ជាតិខ្លាញ់អាចបង្កផលប៉ះពាល់ ដល់សមត្ថភាពផ្លូវភេទរបស់ បុរសដែរឬ ទេ ? ជាការពិតហើយដែរ របបអាហារបរិភោគមាន ជះឥទ្ធិពលយ៉ាងច្រើន ដល់គុណភាព និងបរិមាណនៃជីវិតផ្លូវ ភេទរបស់បុរស ។ ការសិក្សាស្រាវជ្រាវ ជាច្រើនបានបង្ហាញ ឱ្យឃើញថា បុរសដែលចូលចិត្ដ បរិភោគខ្លាញ់ (កូឡេ ស្ដេរ៉ូល)មានដូចជា ឆា ចៀន ខ ។ល។ សុទ្ធតែងាយទទួលរងផល
ប៉ះពាល់ដល់សមត្ថភាព នៃលិង្គដោយមិនអាច ទទួលបានក្ដីពេញចិត្ដ ក្នុងជីវិតភេទ សម្ព័ន្ធទេ ។ ប្រសិនបើអាហារបរិភោគមាន តុល្យ ភាព(សាច់ បន្លែ ផ្លែឈើ) ដែលសំបូរទៅដោយ សារជាតិវបំប៉ន ក៏មិនមានអ្វីប៉ះពាល់ដល់សុខ ភាពផ្លូវភេទនោះដែរ ។ ការកាត់បន្ថយសុរា គ្រឿងស្រវឹង បារី ថ្នាំជក់ ក៏ទទួលបានលទ្ធផលដ៏ល្អ ព្រោះតែគ្រឿងទាំងអស់នេះធ្វើ ឱ្យមានការធ្លាក់ថយចុះនូវ ចំណង់ផ្លូវភេទ ថែមទាំងធ្វើឱ្យបាត់បង់ សារជាតិបំប៉នដែលមាន ប្រយោជន៍សំរាប់សុខភាពផ្លូវភេទ ។
-    តើពេលដែលកំរិតអ័រម៉ូន Testosterone ធ្លាក់ចុះទាប តើអាចមានឥទ្ធិពល ដល់សុខភាពផ្លូវ ភេទដែរឬទេ ដូចជាការធ្លាក់ចុះ ចំណង់តណ្ហា , លិង្គមិនអាចងើបរឹងបានដូចកាលពីមុន ហើយបណ្ដាលឱ្យបុរសលែងរវីរវល់នឹងការ រួមភេទ ទៅទៀត ? ការពិតគឺយ៉ាងដូច្នេះមែន អាការដូចបានលើក យកមកធ្វើជាអំណះអំណាង នេះក៏អាស្រ័យ ដោយសារការស្រកថយ ចុះនូវអ័រម៉ូន Testosterone ។ ពេលអាយុឈានចូល ដល់ល្បាក់ ៤០ឆ្នាំរូបកាយរបស់ បុរសក៏ចាប់ផ្ដើមធ្លាក់ថយចុះ ក្នុងការផលិតចេញ នូវអ័រម៉ូន Testosterone នេះ ។ Testosterone ជាអ័រម៉ូនដ៏ពិសិដ្ឋ ក្នុងការបង្កើនកំលាំងសាច់ ដុំ, ការជួយកំចាត់ជាតិ ខ្លាញ់ពីក្នុងរូបកាយ , ផលិតជាទឹកកាមចេញមក ។ បុរសភេទទាំងអស់ សុទ្ធតែមានបញ្ហាដូច គ្នាដោយសារតែ កម្រិតអ័រម៉ូន Testosterone ត្រូវ ធ្លាក់ចុះទៅតាមធម្មជាតិ ប៉ុន្ដែមិនមែនអ័រម៉ូន នេះអស់រលីង នោះទេ ដោយវារក្សាទុកមួយ ភាគណានោះក្នុងរូបកាយ របស់បុរសអស់មួយជីវិត ជាដដែលដោយមិនបានបណ្ដាល ឱ្យកើតមានបញ្ហាអ្វី ដែលធ្ងន់ធ្ងរនោះទេ ។
ប៉ុន្ដែទោះជាយ៉ាងណាក៏ ដោយក៏មានបុរស១/៥ (ក្នុង៥នាក់ អាចមាន ម្នាក់) ដែលអាយុលើសពី ៦០ឆ្នាំទៅមានកំរិតអ័រម៉ូន Testosterone នោះក្រោមកម្រិតមធ្យម (ធម្មតា)ដែលគេ ហៅថាអាការ រងការបាត់បង់អ័រម៉ូនធ្ងន់ធ្ងរ ។ ស្ថិតនៅក្នុងករណីយ៉ាង ដូច្នេះការព្យាបាលដោយឱសថ ប្រភេទអ័រម៉ូន គឺអាចជាជម្រើសមួយដែល ទទួលយកបាន ។
មានការគិតថា អាការលិង្គមិនងើបមិនឡើង មិនអាចដំណើរការរួរ័កបាន តែងតែកើតមាន ចំពោះបុរស វ័យចំណាស់ដែល មានអាយុចាប់ពី ៥០ឆ្នាំឡើងទៅតើពិតដែរឬទេ ? ការលើកយកមកនិយាយ យ៉ាងដូច្នេះមិនទាន់ត្រឹមត្រូវ នៅឡើយទេ ។ បញ្ហាអសមត្ថភាពនៃលិង្គ នេះតែងតែកើត មានឡើងមិនថា អសមត្ថភាពនៃលិង្គ (លិង្គលែងដំណើរការ នៅពេលចង់រួមរ័ក) គឺចង់និយាយថា លិង្គមិនងើបរឹង តម្រូវទៅតាមការចង់ បានក្នុងជីវិតភេទសម្ព័ន្ធ ។ ក៏មិនមានអ្វីដែលនាំ ឱ្យកើតក្ដីព្រួយបារម្ភនោះទេ នៅពេលដែល បុរសភេទបែរជាទទួល រងបញ្ហានេះក៏ តែងតែប្រែប្រួលទៅ តាមវ័យដែលកាន់តែច្រើន ណាស់ទៅហើយនោះដែរ ។
អាការមិនដំណើរការនៃ លិង្គក៏អាស្រ័យដោយសារតែ មានពាក់ព័ន្ធជាមួយនឹងជំងឺខ្លះ ដែលប៉ះពាល់ដល់ជីវិតភេទ សម្ព័ន្ធដូចជា លិង្គវៀចក្រងេវនៅ ពេលងើបរឹងឡើងដែល ប្រភេទនេះហៅថា ជំងឺ Payronie , ជំងឺឈឺលិង្គដែល អូសបន្លាយ ពេលដ៏យូរមិនចង់រួមរ័ក ឬពេលរួមរ័កឆាប់ចេញ ទឹកកាមពេក ៕

No comments:

CASINO





MOBILE MAGAZINE