
១- យកស្កររម្ងាស់ជាមួយទឹក ឲ្យមានក្លិនស្ករ រួចយកទៅដាក់ក្នុងចានដែក ឬភាជនៈដែលមានភាពរអិល នៅពេលកន្លាតធុំក្លិន នឹងចុះទៅស៊ីស្ករ ប៉ុន្តែមិនអាចឡើងមកវិញបាន ។
២-យកដបដែលមានមាត់ធំបន្តិច ដាក់ទឹកសម្លដែលនៅសល់ពីការទទួលទាន (ប្រមាណកន្លះដប) យកទៅដាក់នៅបរិវេណជ្រុងបន្ទប់ក្នុងផ្ទះ ដោយដាក់ឲ្យកៀកនឹងជញ្ជាំង ដើម្បីបញ្ឆោតឲ្យកន្លាតវារឡើងតាមជញ្ជាំង ចូលមកស៊ីទឹកសម្ល ធ្វើឲ្យមិនអាចវារឡើងលើវិញបាន ។
៣-ប្រើកាវចាប់កន្លាត ដែលពុំមានគ្រោះថ្នាក់ដល់មនុស្ស និងសត្វចិញ្ចឹម គ្រាន់តែប្រើកាវ មកលាយជុំវិញលើក្រដាស ដោយដាក់ចំណីបញ្ឆោតនៅត្រង់កណ្តាល បត់ក្រដាសជារូបផ្ទះ រួចយកទៅដាក់នៅតាមបន្ទប់ ឬនៅតាមជ្រុងដែលមានកន្លាតចេញចូល ។
៤-ប្រើស៊ីម៉ងត៍ លាយជាមួយអាហារដែលមានក្លិនក្រអូបដូចជា ទឹកដោះគោម្សៅ ឬអូវ៉ាន់ទីនដាក់ថាស ទុកនៅកន្លែងដែលមានកន្លាត ចេញចូល រួចយកផ្តិលទឹក មកទុកនៅក្បែរ នៅពេលកន្លាតបានភ្លក្សរសជាតិអាហារលាយជាមួយស៊ីម៉ងត៍ រួចផឹកទឹកចូលទៅ ស៊ីម៉ងត៍ ប៉ះនឹងទឹក នឹងកករឹង នៅក្នុងពោះរបស់កន្លាតមិនខាន ៕
No comments:
Post a Comment