
- នៅក្នុងនោះដែរក៏មានការបង្ហាញពីលក្ខណៈខុសគ្នានិងបញ្ហាមួយចំនួនដែលដៃគូជីវិតគួរយល់ដឹង៖
- បុរសត្រៀមខ្លួនរួចរាល់ដើម្បីរួមភេទសម្ព័ន្ធគ្រប់ពេលដែល ប្រដាប់ភេទរបស់ខ្លួនឡើងរឹង (ទោះមិនរឹងដូចដែកឬវត្ថុរឹងផ្សេងៗក៏ពួកគេមានទំនុកចិត្តលើ ខ្លួនឯងក្នុងការចាប់ផ្ដើមប្រតិបត្តិការ)។
- ស្ត្រីអាចត្រូវការពេលវេលាកន្លះម៉ោងឬច្រើនជាងនេះ ជាពិសេសដើម្បីអោយមានអារម្មណ៍គិតដល់ការរួមភេទសម្ព័ន្ធ។ គេអាចធ្វើការកត់សំគាល់លក្ខណៈរបស់ស្ត្រីបាននៅពេលអវយវៈភេទមាន លក្ខណៈសើម។
- ជំហរ (Position) ដែលដៃគូរួមភេទសម្ព័ន្ធជ្រើសរើសនៅពេលរួមដំណេកមិនត្រូវបាន កំណត់ន័យថាខុសឬត្រូវនោះទេ អាស្រ័យលើភាគីទាំងសងខាងមានអារម្មណ៍ថាស្រណុកស្រួល។
- មានដៃគូជីវិតជាច្រើនបានបំពេញសេចក្ដីសុខដល់គ្នាយ៉ាងស្កប់ស្កល់ ដោយការបបោសអង្អែលពីចុងសក់ដល់ចុងជើង ដោយពួកគេមិនមានអារម្មណ៍ថាភាពស្និទ្ធស្នាលត្រូវតែបញ្ចប់ដោយការ រួមសង្វាស។
- ស្ត្រីមួយចំនួននិងបុរសភាគតិចបំផុតមិនដែលឈានដល់ចំណុចស្រណុក ស្រួលកំពូលនៃការរួមមេត្រី ប៉ុន្តែពួកគេនៅតែរីករាយក្នុងការថ្នាក់ថ្នមស្នេហា។ ចំណុចនេះបានគូសបញ្ជាក់ថា បញ្ហាមិនមែនដៃគូស្នេហ៍ត្រូវតែឈានដល់ចំណុចកំពូលក្នុងពេលស្រប គ្នានោះទេ។ អ្វីដែលសំខាន់គឺទាំងសងខាងរីករាយនឹងការនែបនិត្យ ស្និទ្ធស្នាលរាងកាយដោយមិនមានសម្ពាធដើម្បីឈានទៅដល់ជីវិតគ្រែ ខ្នើយដែលជោគជ័យ៕
No comments:
Post a Comment