Moscow ប្រទេសរុស្ស៊ី បានជួបគ្រោះថ្នាក់ចៃដន្យមួយដោយមានព្រួញមិនដឹងចេញពី
កន្លែងណាហោះមកបុក ករបស់គាត់ធ្លាយពីម្ខាងទៅម្ខាង។ ទោះជាត្រូវរបួសធ្ងន់យ៉ាងនេះ
ក៏ដោយ ក៏បុរសអាយុឆ្នាំរូបនេះមានសំណាងនៅរស់រានមានជីវិតដែរ។
ផ្លែព្រួញដែល"មិនអញ្ជើងក៏មក" ដែរនោះ មានប្រវែងប្រហែល50cm បានហោះចេញពីក្លឹបបាញ់ព្រួញ
មួយនៅជិតឧទ្យាននោះ។ ក្រោយពេលត្រូវផ្លែព្រួញធ្លាយកហើយ បុរសKonstatine នៅមានស្មារតីរឹង
មាំនិងបានប្រាប់ទៅប្រពន្ធឲហៅរថយន្តសង្គ្រោះបន្ទាន់។ នៅឯមន្ទីរពេទ្យ បុរស Konstatineបានឆ្លង
កាត់ការថតស្គេនជាច្រើនដំណាក់ ដើម្បីកំនត់កន្លែងរបួសនិងយកផ្លែព្រួញចេញ។ ក្រុមគ្រូពេទ្យបានឲ
ដឹងបន្ថែម ផ្លែព្រួញនោះនៅឆ្ងាយពីសរសៃឈាមតែ2cm ប៉ុណ្ណោះ បើបាញ់ចំសរសៃឈាមសំខាន់នេះ
បុរសKonstatine នឹងត្រូវស្លាប់ជាមិនខាន។ សព្វថ្ងៃគាត់កំពុងតែទទួលសំរាកព្យាបាលក្នុងមន្ទីរពេទ្យ
ក្រោមការយកចិត្តទុកដាក់បំផុតពីក្រុមវេជ្ជបណ្ឌិត៕



No comments:
Post a Comment