អូខេ! មើលទាំងអស់គ្នាថា តើអាថ៌កំបាំងទាំងនោះពិតមែនដែរទេ?
អាថ៌កំបាំងទី១: បុរសចង់បាននារីដែលមានរូបរាងសិចស៊ីទាក់ទាញ ខណៈដែលនារីត្រូវការបុរសមានប្រាក់។
តាមការសិក្សារបស់សាកលវិទ្យាល័យ Northwestern បានរកឃើញថា ស្ត្រីជ្រើសរើសបុរសដែលមានប្រាក់កាសនៅពេលដែលចង់ជ្រើសរើសដៃគូដ៏ ឥតខ្ចោះ ប៉ុន្តែបើគិតទៅលើក្ដីស្រឡាញ់វិញគឺមិនដូច្នេះទេ គឺផ្អែកទៅលើ បុគ្គលិក លក្ខណៈច្រើនជាង។ ដូច្នេះអ្នកត្រូវដឹងថា ការណាត់ជួបនៅកន្លែងធម្មតា រីការធ្វើខួបកំណើតសាមញ្ញៗ ដែលនាងមិនបានរំពឹងទុក និងអាចឲ្យនាងចងចាំ អាចធ្វើឲ្យនាងរីករាយជាងការទៅញ៉ាំអាហារនៅហាងទំនើបៗ មានមុខម្ហូបឆ្ងាញ់ៗ។

ចំពោះ អាថ៌កំបាំងទី២នេះមិនទាន់ត្រឹមត្រូវទាំងស្រុងនោះឡើយ។ ការសិក្សាមួយរបស់សាកលវិទ្យាល័យ Indiana ក្នុងសហរដ្ឋអាមេរិកបានបង្ហាញថា នារីឈានដល់កំពូល ៣២%នៅពេលរួមភេទជាមួយដៃគូចៃដន្យ ប៉ុន្តែចំពោះដៃគូដែលយល់ចិត្តគ្នាច្បាស់កម្រិតនៃការដល់កំពូលគឺ មានរហូតដល់ ៧៩% ឯណោះ។ ហេតុផលនេះគឺថា ភាគីបុរសប្រើការបបោសអង្អែលច្រើនជាមួយមនុស្សដែលខ្លួនស្រឡាញ់ ខ្លាំង ដូចនេះ ស្ត្រីអាចឈានដល់កម្រិតកំពូល ស្មើនឹងបុរសដែរប្រសិនបើពួកគេទាំងពីរចេះយល់ចិត្ត និងក្ដីសុខពីគ្នាទៅវិញទៅមក។

នេះអាចចាត់ទុកថាត្រូវដែរ ប៉ុន្តែមិនមែនមួយរយភាគរយនោះឡើយ។ ការសិក្សារបស់សាកលវិទ្យាល័យ Ohio State រកឃើញថា បុរសគិតពីសិចច្រើនជាងនារី ប៉ុន្តែក៏គិតដល់ដំណេក និងអាហារផងដែរ។ ដោយហេតុនេះ ការសិក្សានេះបានទាញការសន្និដ្ឋានថា បុរសគិតដល់សេចក្ដីត្រូវការរបស់រាងកាយ ជាជាងការគិតដល់សិច។ ហើយការគិតដល់សិចនេះ ក៏អាចកើតមានចំពោះនារីដូចគ្នា នៅពេលដែលនារីឈានដល់កំពូលញឹកញាប់នៅពេលរួមភេទ ឬភាគីបុរសក្លែមសម្ដីដែលដាស់អារម្មណ៍ផ្លូវភេទរបស់នាង៕
No comments:
Post a Comment