តាមវចនានុក្រមខ្មែរសម្ដេចសង្ឃរាជ ជួន ណាត ពាក្យថាកាច មានន័យទីទៃពីភាពស្លូតបូត សុភាពរាបសារតែជាការប្រ កាន់ជាប់នូវកំហឹងក្រេវក្រោធ។ កាចក៏សម្គាល់ទៅលើភាពឆាប់ខឹង ឆេវឆាវរបស់មនុស្សផងដែរ។ ជាទូទៅមនុស្សម្នាក់តែងតែមាន លក្ខណៈសម្គាល់បួនយ៉ាង គឺទំនោរ សម្បទា អត្ដចរិត និងឫកពា។ ចំណុចទីបួន(ឫកពា)នេះហើយដែលអាចធ្វើឱ្យគេកំណត់បានថា មនុស្សម្នាក់នោះជាមនុស្សប្រភេទណា ស្លូតបូត សុភាពរាបសារ កាច ឆាប់ខឹង ឆេវឆាវជាដើម។ ឫកពានេះទៀតសោត បើតាមចិត្ដ វិទូបានធ្វើការបែងចែកជាបួនបែប។
- មនុស្សដែលមានឫកពាក្លាហាន សកម្ម ក្លៀវក្លា ចិត្ដមុត គឺសម្គាល់ទៅលើអ្នកដែលមានបរិមាណឈាមច្រើនឬឈាម រាវ។
- តាមការពិនិត្យ អ្នកដែលមានជាតិអ័រម៉ូនច្រើនវិញ មនុស្សនោះច្រើនមានឫកពារឹងប៉ឹង នឹងធឹង មិនច្រឡោត។
- សម្រាប់អ្នកដែលមានប្រម៉ាត់ពណ៌លឿងច្រើននៅក្នុងថ្លើម សម្គាល់លើមនុស្សដែលមានអាការកាច ឆេវឆាវឆាប់ខឹង។
- ប៉ុន្ដែសម្រាប់អ្នកដែលមានទឹកប្រម៉ាត់ពណ៌ខ្មៅ គឺសម្គាល់លើមនុស្សដែលមានឫកពាទុក្ខព្រួយ កើតទុក្ខក្រៀមក្រំកង្វល់ ឯកោ ជាមនុស្សដែលមានអារម្មណ៍មិនសប្បាយចិត្ដ។
បុគ្គលិកលក្ខណៈគ្រប់យ៉ាងដែលមនុស្សមាន គឺសុទ្ធជាសារជាតិពីកំណើត និងមិនអាចធ្វើការផ្លាស់ប្ដូរបានឡើយ។ ឫកពាជា សារជាតិរបស់មនុស្សដែលមិនអាចផ្លាស់ប្ដូរបាន មានតាំងពីកំណើតមក។ ប៉ុន្ដែការអភិវឌ្ឍន៍ផ្លូវអារម្មណ៍របស់មនុស្ស ការប្រព្រឹត្ដ និង ទឹកចិត្ដរបស់មនុស្សអាស្រ័យទៅលើចំណុចពីរយ៉ាងធំៗ គឺមុនពេលចាប់កំណើតនិងក្រោយពេលចាប់កំណើត។ ចំណុចពីរយ៉ាងនេះតែង តែមានទំនាក់ទំនងយ៉ាងស្អិតរមួតរវាងគ្នានឹងគ្នា។
1. កាចពីកំណើត(ទទួលពីម្ដាយ) ៖ មូលហេតុចម្បងទីមួយដែលធ្វើឱ្យមនុស្សកាចបានគឺដោយសារទំនាក់ទំនង រវាងម្ដាយ និងកូនក្នុងផ្ទៃ។ ទារកដែលជាគក៌ចាប់កំណើតក្នុងផ្ទៃមានអារម្មណ៍ដូចគ្នានឹងម្ដាយម្ដាយ មានអារម្មណ៍យ៉ាងណាកូនក្នុងផ្ទៃមានអារម្ម ណ៍យ៉ាងនោះដែរ។ ស្ដ្រីខ្លះពេលមានគភ៌ ក៏ចាប់ផ្ដើមផ្លាស់ប្ដូរអារម្មណ៍ខុសពីធម្មតា ឆាប់ខឹង ក្នក់ចិត្ដកាច មួម៉ៅ ហើយពេលនោះកូន ក្នុងផ្ទៃនឹងមានអារម្មណ៍ឬឫកពាយ៉ាងនោះតាមម្ដាយ។ ការទទួលអារម្មណ៍របស់ម្ដាយក៏បណ្ដាលមកពីកត្ដាច្រើនយ៉ាងផងដែរ។ បរិ យាកាសជុំវិញខ្លួន សង្គមរស់នៅរាល់ថ្ងៃនិងតាមរយៈប្រព័ន្ធផ្សព្វផ្សាយដូចជាភាពយន្ដបែប រន្ធត់ ភ័យខ្លាច កាចសាហាវ ការសម្ដែងដែលបង្ហាញពីការកាប់សម្លាប់យ៉ាងសាហាវឃោរឃៅជាដើមទាំងនេះ ធ្វើឱ្យស្ដ្រីមានគភ៌ទទួលអារម្មណ៍ប្លែក។
2. កាចដោយបរិយាកាសសង្គម(ទទួលពីសង្គម) ៖ កើតឡើងក្រោយកំណើតរហូតចម្រើនវ័យលូតលាស់។ ចំណុចនេះលែ ងជាឬកពារដែលទទួលពីម្ដាយទៀតហើយ តែជាអត្ដចរិតដែលទទួលបានពីការរៀនសូត្រក្នុងសង្គមការទទួលយកពី សង្គមរស់នៅ ប្រចាំថ្ងៃ។ ការប៉ះទង្គិចក្នុងសង្គមអាចធ្វើឱ្យមនុស្សម្នាក់ដែលមានចរិតស្លូត បូតមានការផ្លាស់ប្ដូរទៅជាមនុស្សដែលមានលក្ខណៈកាច ឆាប់ខឹង ជាអាទិការចាប់កំណើតរស់នៅក្នុងគ្រួសារដែលមានតែអំពើហិង្សា ឈ្លោះទាស់ទែងប្រវាយប្រតប់គ្នា គ្រួសារដែលមានតែ ពាក្យសម្ដីខ្លាំងៗធ្ងន់ៗជាដើម។ ឯសង្គមខាងក្រៅក៏ជាបញ្ហាយ៉ាងសំខាន់មួយដែរដែលនាំឱ្យមនុស្សមានអត្ដ ចរិតកាច ឆេវឆាវ ឆាប់ខឹង ដូចជាការរស់នៅក្នុងសង្គមអនាធិបតេយ្យ មានតែរឿងទាស់ទែងគ្នាឆក់ប្លន់ ប្រើគ្រឿងញៀន ក្មេងហិតកាវ ជនពាលាអាវាសែ បងតូ ចបងធំជាដើម។
កាចមានគុណសម្បត្ដិនិងគុណវិបត្ដិ
ពេលខ្លះកាចអាចផ្ដល់ជាគុណសម្បត្ដិសម្រាប់មនុស្សបានខ្លះផងដែរ ដូចជាការការពារខ្លួនពីជនមួយចំនួនដែលមានបំណងមិ នល្អមកលើខ្លួន។ ប៉ុន្ដែជាទូទៅអាការបែបនេះតែងផ្ដល់នូវគុណវិបត្ដិច្រើនប្រការដូចជា ទំនាក់ទំនងនៅក្នុងសង្គមជាដើម។ ព្រោះមនុ ស្សដែលរស់នៅក្នុងសង្គមជាមួយគ្នាតែងមានទំនាក់ទំនងរវាងគ្នាទៅវិញទៅ មកជារឿងខានមិនបាន។ ដោយឡែកប្រសិនបើមនុស្សមា នឫកពាកាច ឆេវឆាវ និងឆាប់ខឹងនឹងធ្វើឱ្យមានការលំបាកក្នុងការមានសម្ព័ន្ធភាព។ ពុំមានអ្នកណាម្នាក់ចង់រាប់អាន ឬទាក់ទងជាមួ យមនុស្សប្រភេទនេះទេព្រោះលោកអ្នកទាំងនោះតែងយល់ថាមនុស្សប្រភេទ នេះរមែងនាំមកនូវក្ដីវិនាស និងអាចបង្កជារឿងហេតុ ផ្ដល់នូវគ្រោះថ្នាក់ចំពោះរូបគេ និងសហគមន៍ដែលគេរស់នៅ។ ម្យ៉ាងទៀតសេចក្ដីសុខក្នុងសង្គមគ្រួសារអាចនឹងមិនកើតមាន ប្រសិនបើមានសមាជិកណាម្នាក់ជាមនុស្សដែលមានអាកប្បកិរិយាកាចឆាប់ ខឹងនោះ។ ដោយហេតុថាទំនាក់ទំនងរវាងគ្រួសារមានការថយចុះ ការភ័យខ្លាចមិនបង្កទំនាក់ទំនងនិងមិនផ្ដល់ការពិភាក្សាដើម្បីដោះ ស្រាយបញ្ហាមួយចំនួនបានល្អឡើយ។ គ្រួសារក៏ងាយទទួលរងនូវ ការប៉ះទង្គិចទាំងផ្លូវកាយទាំងផ្លូវចិត្ដព្រោះមនុស្សប្រភេទនេះងាយ នឹងនាំយកការណាដែលមិនល្អមកទម្លាក់លើសមាជិកក្នុងគ្រួសារ តាមការបញ្ចើចបញ្ចើរពីអ្នកខាងក្រៅ។
កាចក៏អាចផ្ដល់នូវផលមិនល្អសម្រាប់សង្គមផងដែរ។ ប្រសិនបើសង្គមពោរពេញទៅដោយមនុស្សកាច ឆាប់ខឹងឆេវឆាវ បែបនេះ នោះនឹងធ្វើឱ្យសង្គមនោះជាសង្គមដែលមានតែអំពើហិង្សា ទំនាស់ និងមានតែជនកាចសាហាវ។ ក្រៅពីនេះនឹងធ្វើឱ្យសង្គម មានតែចលាចល អសន្ដិសុខ និងគ្មានសណ្ដាប់ធ្នាប់ក្នុងការរស់នៅ។
វិធីទប់ស្កាត់កាច
លោកអ្នកបានជ្រាបរួចមកហើយនូវមូលហេតុមួយចំនួនដែលបណ្ដាលឱ្យមនុស្ស មានអាការកាចគឺមានតាំងពីកំណើតក្នុងផ្ទៃ ម្ដាយ ហើយដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយនឹងម្ដាយ។ លោកអ្នកមួយចំនួនតែងគិតថាកូននៅក្មេងសេចក្ដីគួរបណ្ដោយ ទៅតាមចរិតក្មេង មិនគប្បីប្រើសម្ដីបន្ទោសខ្លាំងនោះទេ។ ការយល់ឃើញបែបនេះជាកំហុសឆ្គងមួយយ៉ាងធ្ងន់ធ្ងរបំផុត ព្រោះការមិន បានអប់រំពីក្មេងដែលកំពុងស្ថិតក្នុងបន្ទុកគ្រួសារ អាចធ្វើឱ្យក្មេងនោះខូច។ ពេលកូននោះជួបប្រទះនូវសង្គមខាងក្រៅ ក្មេងងាយទទួល យកនូវអ្វីដែលខ្លួនបានឃើញបានឮដូចសុភាសិតខ្មែរមួយឃ្លាបានពោលថា “ដំដែកទាន់នៅក្ដៅ ប្រដៅមនុស្សទាន់នៅក្មេង”។ នេះជាសុភាសិតដែលទទួលបាននូវជោគជ័យពីសំណាក់ប្រជាពលរដ្ឋខ្មែរដែល លើកយកទៅអនុវត្ដ។
ការពារកុំឱ្យខុស ប្រសើរជាងខុសហើយចាំកែក្រោយ។ ដូចនេះឪពុកម្ដាយគួរគិតដោះស្រាយចាប់តាំងពីការបង្កកំណើតរប ស់ទារកដែលជាតួនាទីយ៉ាងសំខាន់របស់ខ្លួន។
- ស្ដ្រីជាម្ដាយគួរមានអារម្មណ៍សប្បាយរីករាយ និងមិនគប្បីមានអារម្មណ៍ឆេវឆាវ ឆាប់ខឹងនិងមួម៉ៅនោះឡើយនៅពេល មានគភ៌។
- មិនគួរមើលភាពយន្ដណាដែលមានភាពរន្ធត់ ភ័យខ្លាចនិងបង្ហាញពីការកាប់សម្លាប់យ៉ាងសាហាវឃោរឃៅឡើយ។
- មិនគួរមានអំពើហិង្សា បង្កទំនាស់ និងឈ្លោះវាយតប់នៅចំពោះមុខកូន ព្រោះកូនងាយទទួលយកគំរូតាម។
- ការអប់រំកូនឱ្យបានល្អគួរចាប់ផ្ដើមពីក្មេងនិងមិនត្រូវបណ្ដែត បណ្ដោយឱ្យកូនមានទំនាក់ទំនងមិនល្អណាមួយជាមួយសង្គម ខាងក្រៅឡើយ។
- លោកអ្នកគួរតាមដានរាល់សកម្មភាពរបស់កូនជាមួយនឹងក្ដីស្រឡាញ់ ព្រោះគ្រប់បរិយាកាសសុទ្ធតែមានឥទ្ធិពលចំពោះម នុស្ស ទាំងសាលារៀន ទាំងសហគមន៍រស់នៅ។
- សម្រាប់បុគ្គលដែលមានបញ្ហាបែបនេះ គួររក្សាចិត្ដឱ្យនឹងន និងសិក្សាពីអ្នកដទៃឱ្យបានច្រើន។
- កត្ដាចម្បងបំផុត គឺត្រូវស្វែងរកអ្នកចិត្ដសាស្ដ្រដែលមានជំនាញផ្លូវចិត្ដពិតប្រាកដ ដើម្បីជួយរកដំណោះស្រាយព្រោះមាន តែអ្នកចិត្ដសាស្ដ្រពិតប្រាកដនោះទេ ទើបអាចនិយាយ និងយល់ពីបញ្ហាផ្លូវចិត្ដដែលមនុស្សកំពុងប្រឈមមុខ។
No comments:
Post a Comment