About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, June 19, 2012

វិធី​៨យ៉ាង​ធ្វើឱ្យ​អ្នក​ដទៃ​ជឿជាក់

ការ​កសាង​ភាពជឿ​ជាក់
ការដែល​ធ្វើខ្លួន​ឱ្យអ្នក​ដទៃ​ជឿជាក់ មាន​ទំនុក​ចិត្ដលើ​ខ្លួនយើង​ជារឿង​សំខាន់​ណាស់។ អ្នក​ដែលត្រូវ​មេ​បញ្ជា​ការ​ឬអ្នក​គ្រប់គ្រង​ការងារ​ខ្វះទំនុក​ចិត្ដ អ្នកនោះ​ក៏ពិបាក​នឹងធ្វើ​ការងារ​ឱ្យបាន​ល្អដែរ។ ភាព​ជឿជាក់​មាន​ទំនុក​ចិត្ដអាច​នឹងកើត​មានឡើង​លើអ្នក​ណា ក៏​អាស្រ័យ​ទង្វើ និង​គុណ​សម្បត្ដិ​ដែល​លោកអ្នក​មាន។ គុណ​សម្បត្ដិ​ដែល​ធ្វើឱ្យ​អ្នកដទៃ​ជឿជាក់​មាន​ទំនុក​លើយើង មាន​ដូចជា​ភាពជា អ្នកមាន​របៀប ភាពជា​អ្នក​រិះគិត ភាពជា​អ្នក​ល្អិតល្អន់​ការរក​ហេតុផល​ឱ្យ​ត្រឹមត្រូវ មាន​សេចក្ដី​វិនិច្ឆ័យ​ដែល​ត្រឹមត្រូវ មិន​អាត្មា​និយម ការ​ស្មោះត្រង់ មាន​សីលធម៌​មាន​ទំនាក់​ទំនង​ល្អ រក្សា​សច្ចៈ​ភាព មិន​លំអៀង រួម​សេចក្ដី​មកគឺ​ការ​ទទួល​ខុសត្រូវ​របស់​មនុស្ស​ម្នាក់ៗ នោះឯង។ អ្នក​ដែលមាន​ការ​ទទួល​ខុស​ត្រូវក្នុង​កិច្ចការ​ងារ តួនាទី ឬ​សង្គម​រមែង​ជាទី​ទុកចិត្ដ​របស់​អ្នកដទៃ។ តែបើ​លោកអ្នក​ប្រព្រឹត្ដ ប្រាស​ចាកការ​ទទួល​ខុសត្រូវ​ក្នុង​តួនាទី​ការងារ និង​ទង្វើ​របស់ខ្លួន​ហើយ​នោះ​អ្នកផង​ក៏​រមែង​គ្មាន​ទំនុក​ចិត្ដឡើយ។

មាន​លោកអ្នក​មួយ​ចំនួន​បានធ្វើ​ការដោយ​ការតាំង​ចិត្ដល្អ និងការ​លះបង់​ខ្ពស់​ជារៀង​រហូតមក​តែមក​ដល់​ចន្លោះពេល​មួយ នោះ​ស្រាប់តែ​អ្នកផង​អស់​ជំនឿ ដែលអាច​បណ្ដាល​មកពី​លោកអ្នក​នោះធ្វើ​អ្វីមួយ​ដោយមិន​បានតាំង​ចិត្ដ​ជាការ​ វិនិច្ឆ័យ​មិនត្រឹម​ត្រូវ ឬអាច​ខ្វះការ​ការពារ​ខ្លួនឯង។
ការដែល​លោកអ្នក​អាចនឹង​កសាង​ភាពជឿ​ជាក់ មាន​ទំនុក​ចិត្ដឱ្យ​កើតមាន​ឡើង​ប្រការ​សំខាន់​គឺធ្វើ​យ៉ាងណា​មិនឱ្យ​អ្នកដទៃ រងទុក្ខ​ឬក្ដៅ​ក្រហាយ និង​មិនអាច​អត់ធ្មត់​បាន ព្រោះការ​អត់ធ្មត់​របស់​មនុស្ស​យើងមាន​ព្រំដែន​កំណត់។ ការដែល​ធ្វើឱ្យ​គេទ្រាំ​មិនបាន ច្រើនឡើង​ប៉ុណ្ណា នោះពិត​ជាគេត​បតនឹង​ទង្វើ​របស់​យើង​វិញច្រើន​ប៉ុណ្ណោះ​ដែរ​ហើយគេ​ក៏លែង​មាន​ ជំនឿ​និង​លែងមាន​ទំនុក​ចិត្ដលើ លោកអ្នក ជួនកាល​ក្លាយជា​សត្រូវ​នឹងគ្នា​ក៏មាន​ដែរ។ បើ​លោកអ្នក​អាច​រក្សា​សេចក្ដី​ស្មោះត្រង់​និង​សុចរិត​ជាប់ជា​ប្រចាំ​បាននោះ លោក អ្នក​ក្លាយជា​មនុស្ស​ដែលអ្នក​ដទៃ​ជឿជាក់​មាន​ទំនុក​ចិត្ដ។ ការ​ប្រព្រឹត្ដ​ខ្លួនជា​មនុស្ស​មាន​កិត្ដិយស និង​រក្សា​កិត្ដិនាម​ជាប់ជា​ប្រចាំ​នឹងមិន ធ្វើ​អំពើ​ដែលអាច​ឱ្យអ្នក​ដទៃ​មើល​ងាយបាន​នោះ​អ្នកដែល​សេពគប់​ជាមួយ​រមែង​ មានភាព​ជឿជាក់ និង​ទំនុក​ចិត្ដ។
វិធី​សាស្ដ្រ​ធ្វើឱ្យ​អ្នក​ដទៃ​ជឿជាក់
មាន​វិធី​សាស្ដ្រ​ដែល​ធ្វើឱ្យ​អ្នកដទៃ​ទុកចិត្ដ​ជឿជាក់​ជាច្រើន​ដែល​លោកអ្នក​គួរ​ប្រតិបត្ដិ​ដូចជាៈ
1 . ត្រូវមាន​ភាពស្មោះ​ត្រង់ និង​សុចរិត លោកអ្នក ​មិនគួរ​ធ្វើ​កិច្ចការ​អ្វីដោយ​លោភៈ ទោសៈ មោហៈ​ឬដោយ​ការយល់ ដឹងមិន​ដល់​ហេតុ​ការណ៍​ពិតទេ គឺត្រូវ​មានការ​ត្រិះរិះ មាន​ហេតុផល និងមាន​ការ​វិនិច្ឆ័យ​ត្រឹមត្រូវ។
2 . ត្រូវចេះ​ការពារ​ខ្លួនឯង នៅពេល ​ដែលកើត​មាន​ហេតុ​ការណ៍​ណាមួយ​មិនត្រូវ​បណ្ដែត​បណ្ដោយ​ឱ្យរឿង​ហេតុនោះ​រីក រាលដាល​ធំឡើង​រហូត​ដល់មិន​អាចដោះ​ស្រាយបាន មិនត្រូវ​បណ្ដោយ​ឱ្យគេ​ចោទ​ប្រកាន់​ឬ​និន្ទា​រហូត​ខូច​កេរ្ដិ៍​ឈ្មោះ​នោះទេ តែ​ត្រូវរក វិធី​រម្ងាប់​ហេតុ​អាក្រក់​តាំងពី​ដំបូងទី។
3 . ធ្វើការ​ដោយភាព​ល្អិតល្អន់ ហ៊ាន ​ទទួល​ខុសត្រូវ​គ្រប់​បែបយ៉ាង​លើ​ការងារ​ដែលបាន​ធ្វើ​បើមាន​ទង្វើ​ណាមួយ​ ខុសឆ្គង ក៏មិន​គួរដោះ​ស្រាយ​យករួច​ខ្លួននោះ​ទេs ត្រូវ​ហ៊ាន​ទទួល​កំហុស​ហើយ​ចាត់ទុក​ជា​មេរៀន​ដ៏ល្អ​ដែលនឹង​មិនធ្វើ​ឱ្យយើង​ មាន​កំហុស​បែប នោះជា​ថ្មីទៀត​ឡើយ។
4 . ត្រូវ​ជឿជាក់​និងមាន​ទំនុក​ចិត្ដលើ​ខ្លួនឯង ៖ បើយើង​មិនមាន​ទំនុក​ចិត្ដលើ​ខ្លួនឯង​ទៅហើយ​តើនឹង​ធ្វើឱ្យ​អ្នក​ដទៃ​ទុកចិត្ដ លើខ្លួន​យើងបាន​យ៉ាង​ដូចម្ដេច? ការ​ជឿជាក់​និងមាន​ទំនុក​ចិត្ដលើ​ខ្លួនឯង​នឹងធ្វើ​ឱ្យយើង​ធ្វើ​ការងារ​ អ្វីមួយ​យ៉ាងជាក់​លាក់ និង​រួចរាល់ ដោយល្អ​មិនងាយ​នឹងខុស​ឆ្គងឡើយ។
5 . មាន​គុណធម៌ វាជា ​គ្រឿង​គ្រប់គ្រង​ចិត្ដ​ចំណែក​ឯអំពើ​អាក្រក់​មិនមែន​ជា​ឧបករណ៍​សម្រាប់​តស៊ូ ​ទប់ទល់​នឹង​សត្រូវ នោះទេ ព្រោះ​អំពើ​អាក្រក់​មានតែ​ទទួល​នូវការ​បរាមុខ​ពីអ្នក​ផងតែ​ប៉ុណ្ណោះ។ ឯគុណ​ធម៌វិញ​មានតែ​ធ្វើឱ្យ​អ្នកផង​គេ​ស្រឡាញ់ និងជឿ ជាក់​ព្រមទាំង​មាន​ទំនុក​ចិត្ដ។
6 . មិន​អាត្មា​និយម មានការ ​លះបង់​មិនផ្លោះ​រំលង​ក្នុងការ​ធ្វើ​ការងារ​តាម​តំណែង​តួនាទី។ មនុស្ស​ដែល​ផ្ដាច់ការ​ទោះបី ជាមាន​គេជឿ​ជាក់បាន​នៅគ្រា​ដំបូង​ប៉ុណ្ណោះ តែនឹង​មានគេ​ស្អប់ឬ​បាត់បង់​ការជឿ​ជាក់នៅ​ថ្ងៃណា​មួយមិន​ខាន​ព្រោះ​នរណា​ ក៏មិន​ចូល ចិត្ដឱ្យ​គេគាប​សង្កត់​រហូត​នោះទេ។
7 . ភាពជា​អ្នកដឹក​នាំ បើយើង ​ជាអ្នក​គ្រប់គ្រង ជាអ្នក​បង្គាប់ ឬជា​អ្នក​បញ្ជា ត្រូវធ្វើ​ខ្លួនឱ្យ​សមរម្យ​ត្រូវមាន​ភាពយុត្ដិ ធម៌មិន​លំអៀង។ ការធ្វើ​ឱ្យអ្នក​ក្រោម​បង្គាប់ជឿ​ជាក់ មាន​ទំនុកចិត្ដ ឬ​គោរព​រាប់អាន ត្រូវមាន​អធ្យា​ស្រ័យ​ល្អ​មិនកេង​ប្រវ័ញ្ច​ពីកូន ចៅ និងត្រូវ​ធ្វើខ្លួន​គួរឱ្យ​គេក្រែង​ចិត្ដទើប​ប្រសើរ។
8 . ការ​ទទួល​ខុសត្រូវ បើជា ​អ្នកក្រោម​បង្គាប់​បញ្ជា ត្រូវធ្វើ​ការដែល​អ្នក​បង្គាប់​បញ្ជា​បាន​ប្រគល់​ឱ្យ​ដោយ​មានការ​តាំង ចិត្ដឱ្យ​បានផល​ល្អ​បំផុត ដើម្បី​ឱ្យស្នា​ដៃដើរ​តួជា​គ្រឿង​ធានា​រ៉ាប់រង​សម្រាប់​ការជឿ​ជាក់ពី​ អ្នកធំ។

បើ​លោកអ្នក​អនុវត្ដន៍​តាមអ្វី​ដែល​លើកមក​ជម្រាប​ជូនខាង​លើនេះ ជឿជាក់​ថាលោក​អ្នកនឹង​បាន​សម្រេច​ដល់គោល​ដៅដែល ប៉ង​ប្រាថ្នា​មិនខាន​ឡើយ។ គ្រប់យ៉ាង​វា​អាស្រ័យ​លើការ​តាំងចិត្ដ​អនុវត្ដន៍​របស់​លោកអ្នក។ សូម​កុំភ្លេច​ថាបើ​លោកអ្នក​មាន​គុណ សម្បត្ដិ​ល្អ នឹង​ធ្វើឱ្យ​អ្នក​ដទៃ​មើលមក​យើងក្នុង​ក្រសែ​ភ្នែកជឿ​ជាក់ មាន​ទំនុកចិត្ដ រាប់អាន​ផ្ដល់​កិត្ដិ​យស​និងលើក​តម្កើង​មិនខាន ឡើយ។

No comments:

CASINO





MOBILE MAGAZINE