About Me

THIS SITE IS UNDER CONSTRUCTION

Thursday, June 21, 2012

ក្មេងប្រុសអាយុ ៥ឆ្នាំបានក្លាយជាឆ្មបវ័យក្មេង និងបានជួយសង្រ្គោះប្អូនប្រុសខណៈពេលដែលផ្ចិតរុំជំពាក់ក

វាគឺជារឿងចម្លែកមួយដែលបានកើតឡើង ស្របពេលដែលម្តាយមួយរូបបានកើត
កូននៅ
ឯផ្ទះរបស់ខ្លួន កាលដែលកូនប្រុសរបស់គេមានអាយុត្រឹមតែ ៥ឆ្នាំប៉ុណ្ណោះ
បានក្លាយជា
ឆ្មបក្នុងការបង្កើតប្អូនប្រុសរបស់គេ។
ស្រ្តីនោះមានឈ្មោះថា Kelly Graves ដែលបានសំរាលកូននៅឯផ្ទះរបស់នាង ក្រោយពី
បានបែកទឹកភ្លោះ ខណៈពេលនោះមានតែកូនប្រុសច្បងរបស់នាង ដែលមានអាយុត្រឹម
តែ ៥ឆ្នាំបានចូលរួមក្នុងការជួយសំរាលនាង ដែលគេមានឈ្មោះថា Joby ។
ប៉ុន្តែនាងក៏បានបន្ថែមទៀតថា គេមិនត្រឹមតែដើរតួជាឆ្មបវ័យក្មេងប៉ុណ្ណោះទេ តែគេក៏បាន
ជួយសង្គ្រោះជីវិតប្អូនប្រុសរបស់គេផងដែរ។ ដោយពេលនោះទងផ្ចិតរបស់ប្អូនប្រុសរបស់
គេរុំជំពាក់ជាប់នឹងក ដែល មិនអាចអោយគេដកដង្ហើមបាន រំពេចនោះ  Joby ក៏បានជួយ
សង្រ្គោះដោយបានធ្វើអោយទងផ្ចិតនោះ លែងជំពាក់ ហើយប្អូនប្រុសរបស់គេក៏បានដក
ដង្ហើមបានស្រួលជាធម្មតាវិញ។


លោកស្រី Graves បាននិយាយបន្ថែមផងដែរថា៖ កូនប្រុសច្បងរបស់ខ្ញុំពិតជាមានភាពក្លា
ហានមែនទែន​ ក្នុងអំឡុងពេលដែលស្ថិតនៅក្នុងស្ថានភាពបែបនោះ។ ខ្ញុំពិតជាមានមោទ
ភាពចំពោះគេខ្លាំងណា់ស់ ។ នាងក៏បានរៀបរាប់ពីជីវិតនាង កាលដែលនាងកំពុងមានផ្ទៃ
ពោះថា៖ Joby គឺពិតជាមានអារម្មណ៏សប្បាយចិត្ត ក្នុងការដែលគេនិងមានប្អុនប្រុសក្នុងពេល
ឆាប់ៗ ដោយគេបានដើរផ្សារជាមួយខ្ញុំ ដើម្បីទិញសំភ្ភារៈកូនង៉ែត ហើយគេក៏បានដាក់ឈ្មោះ
អោយប្អូនប្រុសរបស់គេដោយខ្លួនឯងថា៖ Harley ។
តើរឿងហេតុនោះបានកើតឡើងយ៉ាងដូចម្តេច? លោកស្រី Graves ក៏បានបញ្ជាក់ពីដំណើរ
រឿងជាបន្តបន្ទាប់ដូចតទៅ៖ កាលពីថ្ងៃ ៨ ខែឧសភា លោកស្រីបានទៅចូលរួមកម្មវិធីរបស់
មិត្តភក្តិ Joby នៅឯមជ្ឈមណ្ឌលកុមារក្នុងស្រុកមួយ លុះក្រោយមក ខណៈពេលដែលគាត់
ត្រលប់មកផ្ទះឪពុកចុងរបស់នាងដែលមានឈ្មោះថា David Gledhill នាងក៏បានចាប់ផ្តើមឈឺ
ពោះ។ ស្របពេលនោះឪពុកចុងបានដឹកមា្តយរបស់នាងទៅយកឥវ៉ាន់ពីផ្ទះរបស់នាងដែល
នៅក្បែរនោះ ហើយ Joby ក៏បាននៅជាមួយម្តាយរបស់គេ​ ក្នុងការរង់ចាំឃើញប្អូនប្រុស
របស់គេ។

ដែលក្រោយមកនាងក៏បានឈឺពោះកាន់តែខ្លាំង ហើយនាងក៏សង្ឃឹមថា នាងបានទៅដល់មន្ទីរ
ពេទ្យឆាប់ៗ ពេលដែលនាងបានដឹងថា ទឹកភ្លោះរបស់នាងបានបែកទៅហើយនោះ និងមាន
ឈាមធ្លាក់មកផងដែរ។ ពេលនោះហើយដែល Joby គឺជាមនុស្សតែមួយគត់ដែលអាចជួយនាង
បាន។ ពេលនោះទូរស័ព្ទក៏បានបន្លឺសម្លេង​ Joby បានរត់ទៅលើក​ កាលដែលត្រលប់មកមើល
ម្តាយវិញ ប្អូនប្រុសរបស់គេបានចាប់កំណើតបាត់ទៅហើយ ប៉ុន្តែជាអកុសល ប្អូនប្រុសរបស់គេ
ពិបាកដកដង្ហើមយ៉ាងខ្លាំង និងស្ទើរតែផុតដង្ហើម ក៏ដោយសារទងផ្ចិតរុំជំពាក់ទៅនឹងករបស់គេ។
Joby ក៏បានសុំសេចក្តីអនុញ្ញាតពីម្តាយរបស់គេក្នុងការប៉ះទងផ្ចិតនោះ ដើម្បីធ្វើការជួយសង្រ្គោះ
ដែលក្រោយមក គេបានធ្វើអោយទងផ្ចិតនោះលែងជាប់ជំពាក់​ទៅនិងករបស់ប្អូនប្រុសគេ ហើយ
ប្អូនប្រុសរបស់គេបានដកដង្ហើមស្រួលវិញ ជាធម្មតា។ លុះឪពុកម្តាយរបស់នាងបានមកដល់ ក៏
បានបញ្ជូននាងទៅមន្ទីរពេទ្យ។

ជាចុងក្រោយ ម្តាយរូបនេះក៏បាននិយាយថា៖ ខ្ញុំពិតជាមានមោទនភាពចំពោះ Joby ខ្លាំងណាស់
ហើយខ្ញុំក៏បានគិតថា អនាគតគេប្រហែលក្លាយជាឆ្មបម្នាក់ដល់ជំនាញទៀតផង តែពេលដែល
នាងខ្ញុំសួរគេ គេបានបដិសេធ ហើយបែរជាឆ្លើយថា ចង់ធ្វើជាមន្រ្តីប៉ូលីសទៅវិញ៕

No comments:

CASINO





MOBILE MAGAZINE