ឪពុកម្នាក់បានសារភាពថាបានកាត់ក្បាលកូនស្រី របស់គាត់ដោយប្រើដាវ នៅក្នុងអ្វីដែលហៅថា "ការសម្លាប់ដើម្បីកិត្តិយស" នៅក្នុងប្រទេសឥណ្ឌាភាគពាយព្យ។បុរសនេះមិនបានបង្ហាញពីវិប្បដិសារី នោះទេ នៅពេលដែលគាត់ប្រគល់ខ្លួនអោយប៉ូលីស។
អូហ្កាដ ស៊ីង បានមកប្រគល់ខ្លួននៅឯប៉ុស្ត៏ប៉ូលីសរយៈពេលពីរថ្ងៃកន្លងទៅហើយ ដោយកាន់ក្បាលកូនស្រីរបស់គាត់នៅក្នុងដៃម្ខាង និងដាវប្រឡាក់
ឈាមដែលគាត់បានប្រើប្រាស់ដើម្បីកាត់ក្បាលកូនស្រី នៅក្នុងដៃម្ខាងទៀត។
ពួកអ្នកភូមិ ឌុនហ្កាជី បានបង្ហាញនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលពួកគេបានចាត់ចែងពិធីបុណ្យសពឲ្យស្ត្រីអាយុ២០ឆ្នាំម្នាក់ ដែលត្រូវបានឪពុករបស់នាងចោទប្រកាន់ថាបានដេកជាមួយប្រុសច្រើននាក់ ។
ប៉ូលីសបាននិយាយថា លោក ស៊ីង ដែលជាកម្មកររកថ្មម៉ាប បានចោទប្រកាន់កូនស្រីរបស់គាត់ពីបទនាំភាពអាម៉ាស់មកឲ្យគ្រួសារ និងពីបទធ្វើឲ្យគ្រួសារលំបាករកប្តីឲ្យបងប្អូនស្រីមិនទាន់រៀបការ ចំនួនពីរនាក់របស់នាង។
តែពួកអ្នកភូមិបានថ្កោលទោសការប្រព្រឹត្តិរបស់ឪពុកនាងថា សាហាវហួសហេតុ។ ពួកគេបាននិយាយថា ឪពុកដែលអាវរបស់គាត់បានប្រឡាក់ដោយឈាម បានកាន់ក្បាលកូនស្រីរបស់គាត់កាត់តាមភូមិ។
លោក ណារ៉ាយ៉ាន ស៊ីង ដែលជាសាច់ញាតិរស់នៅទីឆ្ងាយម្នាក់បាននិយាយថា ៖ "គាត់បានប្រាប់ខ្ញុំថា គាត់បានទាញដាវចេញមក ហើយនៅពេលដែលកូនស្រីស្ថិតនៅតែម្នាក់ឯងនៅក្នុងផ្ទះ គាត់បានកាត់ក្បាលរបស់នាងដោយកាប់តែមួយខ្វាប់ប៉ុណ្ណោះ ហើយក្បាលរបស់នាងបានធ្លាក់ចុះមកដី"។
គាត់បាននិយាយថា គាត់បានបញ្ចុះបញ្ចូលឲ្យលោក ស៊ីង ប្រគល់ខ្លួន ហើយបាននាំគាត់ជិះម៉ូតូទៅកាន់ប៉ុស្ត៏ប៉ូលីសដែលមានចម្ងាយជាងបី គីឡូម៉ែត្រ។ ប៉ូលីសបានចោទប្រកាន់លោក ស៊ីង អាយុ៤៦ឆ្នាំ ពីបទមនុស្សឃាត៕

No comments:
Post a Comment