About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, June 13, 2012

វិធីសាស្ត្រ​៤​យ៉ាង​ងាយៗ​ក្នុងការ​សន្សំ​លុយ និង​ទទួលបាន​សុខភាព​ល្អ



    គោលដៅ​ពីរ​យ៉ាង​ដែល​មនុស្ស​ម្នាក់ៗ​តែងតែ​និយម​ធ្វើ​បំផុត​ជា​រៀងរាល់ឆ្នាំ​គឺ ការ​សន្សំ​លុយ និង​ទាំង​ការទទួលបាន​សុខភាព​ល្អ​។
​ប៉ុន្តែ​វា​គួរឪ្យ​សោកស្តាយ​ណាស់ដែរ ដែល​គោលដៅ ឬ​ការ​តាំងចិត្ត​ទាំងពីរ​នេះ វា​ហាក់ដូចជា​ផ្ទុយ ឬ​ប្រឆាំង​គ្នា​។ វា​មានន័យថា
​ប្រសិន​ជា​អ្នក​ចង់​បាន​សុខភាព​ល្អ​អ្នក​ត្រូវ​ចំណាយលុយ​ច្រើន លើ​អាហារ​ដែល​ផ្តល់​សុខភាព​ល្អ កន្លែង​ហាត់ប្រាណ
​និង​ឧបករណ៍​ហាត់ប្រាណ​ដទៃ​ជា​ដើម ដូច្នេះ​របស់​ល្អ​ទាំងអស់​គឺជា​អ្វី​ដែល​អ្នក​ត្រូវ​គិតដល់​ដំបូង
​នៅពេល​ដែល​អ្នក​មិន​ចង់​ចំណាយលុយ​។​
   វា​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​រិះរក​វិធី​ណា​ដែល​ធ្វើឪ្យ​អ្នក​នៅ​មាន​ភា​ពសកម្ម និង​សុខភាព​ល្អ
​សូម្បី​នៅពេល​ដែល​អ្នក​មិន​អាច​មាន​លទ្ឋភាព​ចំណាយ​ទៅលើ កន្លែង​ហាត់ប្រាណ​ល្អៗ ឬ​ក៍​ក្លឹប​ហាត់​សំរាប់​អភិជន​ក៍ដោយ​។
​នេះ​ជា​វិធី​ងាយៗ ៤​យ៉ាង​ក្នុង​ការចាប់ផ្តើម ដោយ​មិន​ចាំបាច់​ចំណាយលុយ​ច្រើន​៖

១.​ចូល​ជា​សមាជិក​ក្លឹប​ហាត់ប្រាណ​
    ប្រសិន​ជា​អ្នក​មាន​លុយ​គ្រប់គ្រាន់​ក្នុង​ការចំណាយ ដើម្បី​ក្លាយ​ជា​សមាជិក​ក្លឹប​ហាត់ប្រាណ អ្នក​ត្រូវ​ធ្វើ​វា​ឥឡូវ​ភ្លាម
​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ផ្សេងៗ​។ ក្លឹប​សុខភាព​ល្អ​មួយចំនួន​តែងតែ​ធ្វើកា​រ​បញ្ជុះ​តំលៃ​ទៅ​ដល់​អតិថិជន
​ក្នុង​ការទាក់ទាញ​អតិថិជន​ផ្សេងៗ​ទៀត​ដែល​កំពុង​ដោះស្រាយ​ពី​បញ្ហា​បញ្ជុះ​ទំងន់​។ ក្នុងប្រទេស​កម្ពុជា​សព្វ​ថ្ងៃនេះ
​ ក៍មាន​ក្លឹប​ហាត់ប្រាណ​ល្អៗ​ជាច្រើន ដូច្នេះ​អ្នក​អាច​ទៅ​សាកសួរ​ព័ត៌មាន​ដើម្បី​ចូល​ជា​សមាជិក រួច​អ្នក​ត្រូវ​បង់​ផ្តាច់​ក្នុង​រយះពេល​មួយឆ្នាំ
​ឬ​ក៍​កន្លះ​ឆ្នាំ ដែល​ការបង់​បែបនេះ វា​អាច​ចំណេញ​ច្រើន ជាង​ការចំណាយ​ប្រចាំថ្ងែ ឬ​ប្រចាំខែ ប៉ុន្តែ​អ្នក​ខ្លួនឯង​ត្រូវ​ប្រាកដថា
​អ្នក​នឹង​មិន​បោះបង់​សមាជិកភាព​នេះ​ទ ហើយ​ត្រូវ​ទៅ​ហាត់​ឪ្យ​បាន​ទៀងទាត់​។​

២.​ ធ្វើការ​តថ្លៃ​ពី​តំលៃ​ដែល​អ្នក​បាន​បង់​ឡើងវិញ​
    ប្រសិន​ជា​អ្នក​បាត់បង់​ការងារ ហើយ​អ្នក​អាស្រ័យ​លើ​ការបង់ថ្លែ​ថោក​សំរាប់​ក្លឹប​ហាត់ប្រាណ​ដែល​អ្នក​បាន​ចូល​ជា​សមាជិក
​អ្នក​ត្រូវ​ទៅ​និយាយ​ជាមួយនឹង​អ្នកសំរបសំរួល​នៃ​ក្លឹប​នោះ រួច​សួរ​គាត់ ថា​តើ​អ្នក​នៅ​អាច​បង់​តំលៃ ដូច​តំលៃ​ដដែល​ដែល​បាន​បញ្ជុះ​។
​ ក្លឹប​ហាត់ប្រាណ​មួយចំនួន​ក៍​ទទួល​ឥទ្ឋិពល​ពី​វិបត្តិ​សេដ្ឋកិច្ច​ដែរ ដូច្នេះ​ក្លឹប​ទាំងអស់​នេះ​ប្រហែលជា​អាច​បញ្ជុះ​តំលៃ​ដល់​អតិថិជន
​ជាជាង​ការបាត់បង់​អតិថិជន​។ អ្នក​ក៍​ត្រូវ​រក​មើល​ផងដែរ​ថា អ្នក​អាច​មាន​សិទ្ឋិ​ទទួលបាន​ការបញ្ចុះ​តំលៃ​បន្ថែម​ទៀត
​ហើយ​ប្រសិន​ជា​អ្នក​មាន​បញ្ហា​លុយ អ្នក​ត្រូវ​សាកសួរ​អំពី​ជំរើស​ផ្សេងៗ
​នៃ​សមាជិកភាព​ក្នុង​ការទទួល​បាន​ការ​ចំណាយ​ថោក​ជាង​មុន​ទៅ​ទៀត ដូច​ជា​ចំនួន​ម៉ោង​ដែល​ត្រូវ​កាត់បន្ថយ​ដើម្បី​ទទួលបាន​តំលៃថោក​។​

៣. ជិះ​កង់ ឬ​ក៍​ដើរ​ទៅ​ធ្វើការ​
    ប្រសិន​ជា​អ្នក​រស់នៅ​ជិត​កន្លែង​ធ្វើការ អ្នក​គួរតែ​ធ្វើដំណើរ​ដោយ​ថ្មើជើង ឬ​ក៍​ជិះ​កង់​ទៅវិញ ជំនួយ​ដោយ​ការ​ជិះ​ម៉ូតូ រថយន្ត
​ឬ​មធ្យោយបាយ​ដទៃទៀត ពីព្រោះ នេះ​ជា​មធ្យោបាយ​ដ៍​ប្រសើរ​បំផុត​ក្នុង​ការ​សន្សំ​ការចំណាយ​ផ្សេងៗ
​ដូចជា​ចំណាយ​លើ​ប្រេងសាំង និង​ថ្លៃ​ធ្វើ​ដំណើរ​ជាដើម​។ ការចំណាយ​ទៅលើ​មធ្យោបាយ​ទាំងអស់នេះ​មិនសូវ​ច្រើន​មែន
​ប៉ុន្តែ​វា​ពិតជា​មាន​ប្រយោជន៍ នៅពេល​ដែល​អ្នក​កំពុងតែ​មាន​បញ្ហា​លុយ​។​

៤. ត្រូវ​ដឹង​ពី​ពេល​ដែល​ត្រូវ​ចំណាយ និង​សន្សំ​
    អ្នក​ដែល​ចង់បាន​សុខភាព​ល្អ​មួយចំនួន​តែងតែ​ចូលចិត្ត​ហាត់ប្រាណ និង​មាន​ឧបករណ៍​ធ្វើតេស្ត​សុខភាព​ផ្ទាល់ខ្លួន​មួយចំនួន
​ជាមួយគ្នានេះដែរ ពួកគេ​ក៍​ត្រូវ​ចំណាយលុយ​ច្រើន​ណាស់​ដែរ​ចំពោះ​វត្ថុ​ទាំងអស់នេះ
​ដូចជា​ចំណាយ​លើ​ការទិញ​ស្បែកជើង​សំរាប់​ហាត់​កីឡា ឧបករណ៍​ពិនិត្យ​ចង្វាក់​បេះដូង និង​របស់​ដទៃ​ផ្សេង​ទៀត​។
​ការចំណាយ​លើ​ផលិតផល​សុខភាព​ទាំងអស់នេះ នឹង​អាច​ក្លាយទៅជា​ការចំណាយ​ដ៍​ច្រើន នៅពេល​ដែល​អ្នកប្រើប្រាស់​វា​ជាប្រចាំ​។
    ដូច្នេះ ទោះបីជា​អ្នក​ចង់​ទ​ទូល​បាន​សុខភាព​ល្អ​យ៉ាងណាក្តី ក៍​អ្នក​ត្រូវ​ដឹង​ពី​ពេលវេលា​ក្នុង​ការចំណាយ និង​សន្សំ​ផងដែរ​។
​វិធី​ល្អ​ក្នុង​ការទទួលបាន​ទាំង​សុខភាព និង​ទាំង​ការចំណាយ​តិច អ្នក​គួរតែ​ងាក​មក​ជ្រើសរើស​ការប្រើប្រាស់​របរ​ជជុស​វិញ​ម្តង​។
​ដោយសារ​តែ​តំលៃ​វា​ទាប​ជាង​របស់​ថ្មី​ឆ្ងាយ មាន​មនុស្ស​មួយចំនួនធំ​បានជ្រើរើស​យក​ជំរើស​នេះ​
​រី​ឯ​គុណភាព​វិញ​ក៍​មិន​សូវ​ជា​ចាញ់​របស់​ថ្មី​ប៉ុន្មាន​ដែរ​។

    ដូច្នេះ​អ្នក​គួរតែ​សាក​ទទួលយក​បទពិសោធ​ន៍​នេះ​វិញ​ម្តង
​ជាជាង​ការប្រើប្រាស់​ផលិតផល​សុខភាព​ដែល​មាន​ម៉ាក​ថ្លៃ​។ ម្យ៉ាងវិញទៀត មុន​ពេល​ទិញ​ផលិតផល​សុខភាព​ទាំងអស់នេះ
​ អ្នក​ក៍​គួរតែ​ដឹង​អំពី​តំលៃ​វា​ជា​មុន​ដែរ និង​ត្រូវ​ប្រុងប្រយ័ត្ន ចំពោះ​អ្នកណា​ដែល​លក់​ផលិតផល​ឪ្យ​អ្នក​ក្នុង​តំលៃ​ថ្លៃ​លើសពី​ធម្មតា​៕

No comments:

CASINO





MOBILE MAGAZINE