Monday, June 25, 2012
ជនរងគ្រោះពីការរំលោភ ព្យួរក និងដុតសម្លាប់
នារីជនជាតិអ៊ុយក្រែនម្នាក់វ័យ ១៨ ឆ្នាំ ដែលត្រូវគេចាប់រំលោភជាក្រុម ព្យាយាមព្យួរកសម្លាប់ ច្រកស្បោង និងដុតសម្លាប់ កាលពីថ្ងៃទី ៩ ខែមីនា កន្លងទៅនេះ ឥឡូវនេះស្លាប់ហើយ បន្ទាប់ពីនាងបាន post វីដេអូតាម online លាតត្រដាងពីទុក្ខវេទនារបស់នាង។ នេះបើយោងតាមគេហទំព័រ The Daily Mail
ចុះផ្សាយកាលពីម្សិលមិញនេះ។នាង Oksana Makar មានភាពក្លាហានរៀបរាប់ប្រាប់ទាំងនាងនៅលើគ្រែមន្ទីរពេទ្យ ថាតើនាងត្រូវបុរសទាំង ៣ នាក់រំលោភ ព្យួរក និងដុតសម្លាប់ដោយរបៀបណា ដែលក្នុងការវាយប្រហារបែបនេះខ្លួននាងមានរបួសរលាកស្បែករហូតដល់ ៥៥% ត្រូវកាត់ដៃស្ដាំ និងជើងទាំងពីរ បន្ទាប់ពីបញ្ជូនមកពីមន្ទីរពេទ្យ។
ប៉ុន្តែ រយៈពេលពីរសប្ដាហ៍ក្រោយមក បុគ្គលិកមន្ទីរពេទ្យនៅទីក្រុង Donetsk និយាយថា នាងបានស្លាប់ហើយ ដោយសារការរលាកខ្លាំងពេក និងខូចសួត។
ទង្វើនេះ បានធ្វើរង្គោះរង្គើពេញប្រទេសអ៊ុយក្រែន ដោយសារភាពសាហាវឃោរឃៅ និងមានបាតុកម្មទូទាំងប្រទេសផងដែរប្រឆាំងនឹងអំពើពុករលួយ បន្ទាប់ពីប៉ូលិសបានចាប់ខ្លួនជនសង្ស័យទាំងបីរូប តែដោះលែងជនសង្ស័យពីររូបដែលជាកូនអ្នកមានឥទ្ធិពលនៅក្នុងតំបន់។
ក្នុងឃ្លិបវីដេអូរយៈពេល ១ នាទី ១៩ វិនាទីដែលថតដោយម្ដាយនាងឈ្មោះ Tetyana Surovitska ជនរងគ្រោះរៀបរាប់ថា ពួកគេគួរតែត្រូវកាត់លិង្គចោល និងបោះឲ្យឆ្កែស៊ី។
យោងតាមសារព័ត៌មានក្នុងស្រុក The Hurriyet Daily News បានឲ្យដឹងថា ជនសង្ស័យពីររូបដែលដោះលែងមានឈ្មោះ Maxim Prisyjnikov អាយុ ២៣ ឆ្នាំ ជាកូនប្រុសរបស់អភិបាលក្នុងតំបន់ម្នាក់ និងឈ្មោះ Artyon Pogosyan អាយុ ២១ ឆ្នាំ ជាកូនប្រុសរដ្ឋអាជ្ញាម្នាក់។
ករណីដ៏គួរឲ្យរន្ធត់នេះ បានបង្កឲ្យមានបាតុកម្មយ៉ាងធំទូទាំងអ៊ុយក្រែន និងមានយុទ្ធនាការស្ត្រីដោះអាវប្រឆាំងនឹងភាពមិនស្អាតស្អំរបស់ ប៉ូលិសស៊ើបអង្កេត។ សមាជិកសភាមួយចំនួនបានអំពាវនាវដល់អ៊ុយក្រែនធ្វើការកាត់ទោស ប្រហារជីវិតដល់ជនជាប់ចោទ និងកាត់លិង្គពួកគេ។
ជនរងគ្រោះបានអះអាងថា នាងត្រូវបានជនសង្ស័យ Prisyjnikov និងPogosyan អញ្ជើញទៅផ្ទះមិត្តភក្តិរបស់ពួកគេឈ្មោះ Yevgeniy Krasnoshek ដែលទីនោះហើយ នាងត្រូវគេចាប់រំលោភ។ចំណែកក្រុមសិទ្ធិស្ត្រី Femen បានធ្វើបាតុកម្មដោះអាវនៅមុខអគារការិយាល័យអគ្គព្រះរដ្ឋអាជ្ញានៅ រដ្ឋធានី Kyiv ដោយស្រែកថា “សម្លាប់ពួកដែលសោយសុខលើគំនរទុកអ្នកដទៃ”។ បាតុកម្មទាំងនេះញ៉ាំងឲ្យប្រធានាធិបតីអ៊ុយក្រែន Yanukovych បញ្ជាឲ្យអគ្គព្រះរដ្ឋអាជ្ញាពិនិត្យមើលករណីនេះ ហើយកាលពីថ្ងៃទី ១៣ ខែមីនា បុរសទាំងពីរនាក់ខាងលើនោះ ត្រូវបានចាប់ខ្លួនឡើងវិញ ដោយជនសង្ស័យទាំងបីរូប ត្រូវជាប់ចោទពីបទមនុស្សឃាតដោយគិតទុកជាមុន៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment