នៅពេលដែលអ្នកណាត់ជួបគូស្នេហ៍ថ្ងែដំបូងមានដែលធ្លាប់ឆ្ងល់ទេថា បុរសៗគេគិតយ៉ាងម៉េចទាក់ទងនឹងខ្លួនអ្នក? នេះគឺចំណុចទាំង ១០ប្រការ ដែលមនុស្សប្រុសសម្លឹងមើលនិងប្រើសំរាប់វាយតម្លៃនារីរយះពេល ១០ វិនាទី ដំបូងក្នុងថ្ងៃណាត់ជួបគ្នាដំបូង។
1 ជំនឿចិត្ត
មនុស្សប្រុសភាគច្រើន តែងសម្លឹងមើលភាពជឿជាក់នៅក្នុងខ្លួនមនុស្សស្រីជាចំណុចទី១ ហើយដែលគេអាចសង្កេតបានតាមរយះការរាក់ទាក់ទឹកសម្លេងនិងការប្រើ ក្រសែលភ្នែក។ បើសិនជាអ្នកអាចនិយាយបានតាមរបៀបធម្មជាតិដោយគ្មានការខ្មាស់អៀន ឬភ័យតក់ស្លុតនោះមានន័យថា អ្នកបានឈ្នះចិត្តគេពាក់កណ្តាលទៅហើយ។
2 ភាព Perfect
មនុស្សស្រីដែលមើលទៅល្អស្អាតគ្រប់លក្ខណះមិនថាជាកា រតែងខ្លួន តែងមុខ តែងមាត់ សម្លៀកបំពាក់ស្បែកជើងកាបូបហើយមើលទៅមាន style គឺជានារិដែលបុរសៗតែងស្រមៃចង់បាន។ តែក៏កុំបណ្តាយខ្លួនដោយការតែងខ្លួនឲ្យជ្រុលហួសហេតុពេកដែរ ព្រោះគេអាចនឹងគិតថាអ្នកជានារីចិត្តរាយមាយបាន។
3 ភាពសិចស៊ី
ប្រាកដណាស់! បុរសៗតែងតែសម្លឹងរកភាពសិចស៊ីពីនារីជាប្រចាំ តែភាពសិចស៊ីមិនមែនសំដៅតែនៅលើរូបរាងមុខមាត់ ឬសម្លៀកបំពាក់នោះទេ តែវាអាចរួមទាំងចរិតកិរិយាមាយាទសំដីសំដៅស្នាមញញឹមនិងការប្រើ ក្រសែភ្នែកផងដែរ។ អ្នកធ្លាប់ឭបុរសនិយាយដែរ ឬទេថា គេស្រលាញ់អ្នកនេះត្រង់ចំណុចនេះ អ្នកនោះ ត្រង់ចំណុចនោះ។ ចំណុចដែលគេនិយាយនោះហើយគឺជាភាពសិចស៊ីរបស់អ្នក។ បើទោះជាមិនស្អាតដូច Kate Beckinsale តួស្រីក្នុងរឿង Click និង Perl Harbor ក៏ដោយតែគ្រាន់តែអ្នកមានភាពក្លាហានក្នុងការនិយាយស្តីបញ្ចេញកាយ វិការរួសរាយសម្លឹងមើលកែរភ្នែកគេហើយញញឹមប្រិមៗនោះអ្នកអាច ក្លាយជានារីដែលគេកំពុងស្វែងរកដោយមិនដឹងខ្លួនក៏ថាបាន។
4 នៅទំនេរឬទេ?
មនុស្សប្រុសភាគច្រើនតែងលួចសង្កេតថាមនុស្សស្រីដែលខ្លួនស្រលាញ់ មានម្ចាស់ចិត្តហើយឬនៅហើយអាចដឹងបាននៅពេលដែលមានមនុស្សប្រុស ដែលមានមុខមាត់ស្អាតបាតណាម្នាក់ ដើរកាត់មនុស្សស្រីដែលមានសង្សាររួចហើយនឹងងាកមើលតែមួយភ្លែតនោះ ទេតែសំរាប់នារីដែលនៅទំនេរអាចនឹងងាកមើលចង់បាក់ចង្កេះ។
5 និស្ស័យហួងហែង
ក្នុងករណីអ្នកកំពុងញុំាអាហារជាមួយបុរសស្រាប់តែមាននារីម្នាក់ ដែលអ្នកមិនស្គាល់ដើរចូលមករាក់ទាក់ជាមួយគេ ហើយធ្វើជាមើលមិនឃើញអ្នក។ បើសិនជាអ្នកធ្វើខ្លួនខឹងសម្បារ ហើយប្រើក្រសែភ្នែកសម្លឹងសម្លក់គេនោះ បុរសគេប្រាកដជាសប្បាយចិត្តជាមួយជាក់ជាមិនខាន។ តែបើសិនជាអ្នកនៅស្ងៀមធ្វើខ្លួនសុភាពអ្នកអាចនឹងធ្វើឪ្យកគេមានអារម្មណ៍ល្អដែលទាក់ចិត្តគេដោយមិនងាយនឹងភ្លេច។
6 ខ្សែភ្នែកចាំតែចាក់កំហុស
នៅពេលដែលអ្នកត្រូវបានណែនាំឲ្យស្គាល់មនុស្សប្រុសណាម្នាក់ ចូលកុំប្រើក្រសែភ្នែកសម្លឹងមើលគេតាំងពីក្បាលដល់ចុងជើង ព្រោះបុរសគេមិនចូលចិត្តនោះទេ នៅពេលត្រួវបានសម្លឹងមើលដោយក្រសែភ្នែកបែបនេះ។
7 ភាពរាក់ទាក់
បុរសភាគច្រើនតែងតែស្វែងរកភាពរួសរាយសប្បាយៗងាយៗតែមានសណ្តាប់ ធ្នាប់នៅក្នុងខ្លួននារី ព្រោះនេះអាចនឹងធ្វើឲ្យគេមានអារម្មណ៍មិនតឹងតែងនៅពេលណាត់ជួប អ្នកជាលើកដំបូង។
8 រូបរាយ
រូបរាងខាងក្រៅជាចំណុចមួយដ៏សំខាន់ ។ បើទោះជាអ្នកមិនបានសិចស៊ីដូច Pamela Anderson ឬមានមុខមាត់គួរឲ្យស្រលាញ់ដូចតូរស្រីជប៉ុនក៏ដោយ តែបើមានជំនឿជឿជាក់លើរូបរាងខ្លួនឯងហើយកាយវិការ ដែលអ្នកសំដែងចេញមកនឹងមើលទៅល្អស្អាតហើយអាចបន្ថែម Degree មន្តស្នេហ៍របស់អ្នកបានមួយកំរិតទៀត។
9 ពូកែរអ៊ូរទាំ
មនុស្សប្រុសចូលចិត្តសង្កេតមើលថា តើអ្នកជាមនុស្សពូកែរអ៊ូរទាំដែរ ឬក៏អត់តាមរយះកាយវិការ និងសំដីសំដៅដូចជា ចូលចិត្តប្តូរកៅអីអង្គុយញឹកញាប់ ដែរ ឬទេ ឬនិយាយត្អូញត្អែរថា ថ្ងៃនេះជួបបញ្ហាច្រើនជាដើម។ ចូរចងចាំថា នេះជាថ្ងៃណាត់ជួបដំបូងរបស់អ្នក និងគេ។
10 កុំរំភើបខ្លាំងពេក
នៅពេលដែលអ្នកបានជួបបុរស ដែលត្រូវចិត្ត ទាំងស្អាត សង្ហាហើយមាន ទៀតនោះ ចូរអ្នកកុំរំភើបរហូតដល់បង្ហាញចេញមកក្រៅ ព្រោះវាអាចធ្វើឲ្យគេមានអារម្មណ៍ថាអ្នកប្រហែលជាទើបនឹងឆ្លង កាត់ការខូចចិត្តមកថ្មីៗ ហើយកំពុងស្វែងរកសង្សារដើម្បីធ្វើជាបង្គោលថ្មីជាក់ជាប្រាកដ។
No comments:
Post a Comment